សន្ដិសុខសង្គម

អភិបាលខេត្តពោធិ៍សាត់ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ព្រោះមានសត្វក្រពើហែបពេលជំនន់ទឹកភ្លៀងលិចភូមិនៅអូរសោមស្រុកវាលវែង

ដោយ : បន្ទាយ
ពោធិ៍សាត់ : នៅភូមិគៀនជង្រុក ឃុំអូរសោម ជំនន់ទឹកភ្លៀងបានជន់លិចមកដល់ភូមិ
ប្រជាជន រួមទាំសត្វក្រពើក៏មកជាមួយផងដែរ បាត់ក្ងាន បាត់ទាពលរដ្ឋបន្តបន្ទាប់។

នេះបើតាមលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ឲ្យដឹងក្នុងហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ។

លោកអភិបាលខេត្តសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាពិសេសកូនតូចៗ ៕