ព័ត៌មានជាតិ

អធិការនគរបាលក្រុងប៉ោយប៉ែតចាត់វិធានការយ៉ាងតឹងរ៉ឹងក្នុងការចុះល្បាតដើម្បីពង្រឹងសន្តិសុខសុវត្ថិភាពក្នុងភូមិសាស្រ្តរបស់ខ្លួន

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ :  ក្រោមការយកចិត្តទុកដាក់និងទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងបើកកិច្ចប្រជុំ ដើម្បីពង្រឹងវេនប្រចាំបញ្ជាចុះល្បាតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតបង្ក្រាបទៅលើបទល្មើសព្រហ្មទណ្ឌផ្សេងៗ។

លោកវរសេនីយ៍ព្រហ្ម ពិសិដ្ឋ បានឲ្យដឹងថា: ក្នុងកិច្ចប្រជុំនោះលោកបានដាក់បទបញ្ជាដូចខាងក្រោម :

១.ពង្រឹងទប់ស្កាត់ក្មេងទំនើង

២.ពង្រឹងទប់ស្កាត់បទល្មើសគ្រឿងញៀន

៣.ពង្រឹងប៉ុស្តិ៍ការយាមកាមគោលដៅនៅពេលយប់

៤.ពង្រឹងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿន

៥.ពង្រឹងកម្លាំងចូលរួមគោរពទង់ជាតិនៅថ្ងៃចន្ទ

៦.ពង្រឹងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្សនៅពេលចេញនិងចូលពីសាលារៀន។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតពង្រឹងវេនប្រចាំបញ្ជា ក្នុងខែកក្កដា និងលើកទិសដៅទៅខែបន្ទាប់ ក៏មានការអញ្ជើញចូលរួមពីលោកអធិការ អធិការរងគ្រប់ផែន លោកនាយផ្នែក លោករងផ្នែក អស់លោក លោកស្រី លោកនាយប៉ុស្តិ៍រដ្ឋបាលទាំងប្រាំ និងលោកនាយរងប៉ុស្តិ៍រដ្ឋបាលទាំង៥ផងដែរ។

ជាចុងក្រោយលោកវរសេនីយ៍ទោព្រហ្ម ពិសិដ្ឋ បន្ថែមថា:  បំណងយ៉ាងទទូចបំផុតដែលលោកបានផ្ដាំដល់កម្លាំងអធិការដ្ឋាន ក៏ដូចជាកម្លាំងប៉ុស្តិ៍រដ្ឋបាលទាំងប្រាំ ធ្វើយ៉ាងណាជួយទប់ស្កាត់ឱ្យខាងតែបានចំពោះករណីក្មេងទំនើង បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗដែលកើតមាននៅក្នុងភូមិសាស្ត្រនៃក្រុងប៉ោយប៉ែត ជាពិសេសត្រូវគោរពឱ្យបានទៅលើគោលនយោបាយភូមិឃុំមានសុខសុវត្ថិភាពទាំងប្រាំពីរចំណុចចេញដោយប្រមុខរាជរដ្ឋាភិបាល ដើម្បីឲ្យអនុវត្តក្នុងភូមិសាស្ត្ររបស់ខ្លួន៕