សន្ដិសុខសង្គម

ករណីរថយន្តទំនើបធ្លាក់ក្រោមស្ពាននៅស្រុកពញាក្រែកឈ្លក់.ទឹកស្លា.ប់អ្នកបើកបរជាករណីគ្រោះថ្នាក់ចរាចរ

ដោយ៖ គង់ហេង

ត្បូងឃ្មុំ៖ ករណីរថយន្តទំនើបម៉ាកហ្វតមួយគ្រឿងធ្លាក់ចូលក្រោមស្ពានបណ្តាលឱ្យឈ្លក់ទឹកស្លា.ប់ បុរសម្នាក់ជាអ្នកបើកបរ ស្ថិតក្នុងភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែកនោះ គឺជាករណីគ្រោះថ្នាក់ចរាចរ។ នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចដែលបានស្ទូចស្រង់រថយន្តចេញពីក្នុងទឹកនៅរសៀលថ្ងៃទី ២៥ កក្កដា កន្លងទៅ។

ប្រភពព័ត៌មានបានឱ្យដឹងថា៖ ជនរងគ្រោះដែលបានឈ្លក់ទឹកស្លាប់នៅក្នុងរថយន្តម៉ាកហ្វត ពណ៌លឿងចាស់ ពាក់ផ្លាកលេខ កម្ពុជា KSP-5969 របស់ជនរងគ្រោះនិងជាអ្នកបើកបរមានឈ្មោះ កុយ សុភ័ណ្ឌ អាយុ ៦១ ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ ឃុំសង្ឃ័រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ប្រភពព័ត៌មានបានបន្ថែមថា៖ តាមសម្តីក្រុមគ្រួសារដែលមកទទួលយកសាកសព ជនរងគ្រោះខាងលើបានបាត់ការទាក់ទងតាំងពីថ្ងៃទី២០ កក្កដាមកម៉្លេះ ហើយទើបបានទទួលដំណឹងពីអ្នកស្ទូចត្រីបានប្រទះឃើញដំបូលរថយន្តអណ្តែតតិចៗនៅខាងក្រោមស្ពានត្រពាំងប្រីយ៍ ក៏រាយការណ៍ប្រាប់ប៉ុស្តិ៍រដ្ឋបាលឃុំកក់។

ប្រភពព័ត៌មានបានបន្តថា៖ តាមការពិនិត្យកន្លែងកើតហេតុ រថយន្តបើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុដោយស្ថានភាពផ្លូវកោងមានស្ពាន ក៏ជ្រុលចង្កូតឆ្លាក់ផ្លូវចូលក្នុងទឹកក្រោមស្ពាន បណ្តាលឲ្យអ្នកបើកបររថយន្តឈ្លក់ទឹកស្លាប់នៅក្នុងរថយន្តតែម្តង។ ដោយករណីនេះបង្កឡើងពីការប្រើប្រាស់ល្បឿន៕