ព័ត៌មានជាតិ

កប៉ាល់របស់ក្រុមហ៊ុនចិនមួយសម្រាប់ជីកព្រែកហ្វូណនតេជោ បានមកដល់កម្ពុជាហើយ

ដោយ : បន្ទាយ
កណ្តាល : កប៉ាល់ជីកព្រែកហ្វូណនតេជោ នៃក្រុមហ៊ុន CCCC ប្រទេសចិនបានមកដល់ប្រទេសកម្ពុជាហើយ ប្រជាពលរដ្ឋកម្ពុជាសូមស្វាគមន៍កប៉ាល់ដែលមកដល់កម្ពុជាដើម្បីត្រៀមបើកសកម្មភាព «ជីកព្រែកហ្វូណនតេជោ»។

នេះបើតាមក្រុមហ៊ុនសេវាពាពិជ្ជកម្មកម្ពុជា (Business Condo Cambodia) ឲ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ។

ប្រភពបានបន្តថា: កប៉ាល់នេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន CCCC Water Transportation Consultants Co,.Lltd ដែលនាំមកសម្រាប់ស្ថាបនាគម្រោងផ្លូវនាវាចរណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជាឈ្មោះ”ព្រែកជីកហ្វូណនតេជោ”។

បើតាមការបញ្ជាក់របស់ប្រភពខាងលើ : កប៉ាល់ជីកព្រែកនេះមានសមត្ថភាពអាចជីកជម្រៅដល់ទៅ ៣៥ម៉ែត្រ។

សូមបញ្ជាក់ថា ទីតាំងបើកការដ្ឋានជីកព្រែកហ្វូណនតេជោដែលគ្រោងធ្វើនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដ៏ខ្លីខាងមុខ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ៕