ព័ត៌មានជាតិ

នគរបាលក្រុងប៉ោយប៉ែតចុះរៀបសណ្តាប់ធ្នាប់ដែលរញ៉េរញ៉ៃនៅម្តុំផ្សារត្រី

ដោយ :បន្ទាយ
បន្ទាយមានជ័យ : នៅព្រឹកថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២៤ នគរបាលក្រុងប៉ោយប៉ែតបានចុះរៀបសណ្តាប់ធ្នាប់ដែលរញ៉េរញ៉ៃនៅម្តុំផ្សារត្រីក្នុងភូមិបាលីលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

មន្ត្រីនគរបាលអោយដឹងថ្ងៃទី២៤ខែកក្កដាថា: ដោយអនុវត្តតាមបញ្ជារបស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុង; ផ្នែកសណ្ដាប់ធ្នាប់ក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ទោ ញ៉ាន អ៊ុយអ៊ាង អធិការរងទទួលការងារសណ្តាប់ធ្នាប់,លោកវរសេនីយ៍ទោ ព្រហ្ម ឧត្តម អធិការរង; លោកវរសេនីយ៍ត្រី ស៊ិន ដូនី នាយផ្នែក និងនាយរងផ្នែកនិងមន្រ្តីបានចុះរៀបចំសណ្តាប់ធ្នាប់នៅចំណុចផ្សារត្រី(ខាងជើងវិហារចាម) ។

ប្រភពព័ត៌មានអោយដឹងថា: ជារួមនិងប្រចាំថ្ងៃនៅម្តុំប្លុកនោះ មានភាពរញ៉េរញ៉ៃ កកស្ទះដោយការបើកបរ ការចតយានយន្ត និងការតាំងលក់រំលោភមកលើចិញ្ចើមនិងទ្រូងផ្លូវ ហើយការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ វាសឹងតែដូចវែកចកតែប៉ុណ្ណោះ ដ្បិតអីពលរដ្ឋ អាជីវករច្រើនតែមើលបំណាំគ្នាខាងអវិជ្ជមាន ហើយបន្តធ្វើ ។ឯខាងគំរូល្អ ពុំសូវមានអ្នកណាដណ្តើមឬប្រជែងគ្នាធ្វើឡើយ ៕