ដោយ : បន្ទាយ
ភ្នំពេញ : នេះជាការអនុវត្តតាមការណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៤ និងកន្លងមក ក៏ដូចជាបន្តបន្ទាប់ បានបន្តចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន និងនាយក នាយករង លោកគ្រូ អ្នកគ្រូ នៅសាលាអនុវិទ្យាល័យ និង វិទ្យាល័យទួលស្វាយព្រៃ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីធ្វើការផ្សព្វផ្សាយ ដល់សិស្សានុសិស្សបានជ្រួតជ្រាបពីផលប៉ះពាល់របស់ក្មេងទំនើង, ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនក្នុងសង្គម និងយុទ្ធនាការចុះបង្ក្រាបក្មេងទំនើងរបស់អាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងបានបិទនូវលិខិត ប័ណ្ណផ្សព្វផ្សាយលេខបន្ទាន់ ១២៩១ ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សដែលបានឃើញបញ្ហាខាងលើ អាចផ្ដល់ដំណឹងមកកាន់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់វិធានការចុះបង្ក្រាបឱ្យបានទាន់ពេលវេលា ។ករណីនេះ អាវុធហត្ថរាជធានីភ្នំពេញនឹងរក្សាការសម្ងាត់ជូនឲ្យមានសុវត្ថិភាពបំផុត ៕