ព័ត៌មានជាតិ

ស្ថានភាពអាកាសធាតុនិងភ្លៀងធ្លាក់និងជំនន់ទឹកភ្លៀងនៅខេត្តឧត្តរមានជ័យ

ដោយ : បន្ទាយ
ឧត្តរមានជ័យ :រសៀលថ្ងៃទី២២ -២៣ខែកក្កដា ឆ្នាំ២០២៤ នៅផ្នែកខ្លះនៃស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ មានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅមធ្យម ហើយមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះទៅពិនិត្យនិងវាយតម្លៃជាបន្តបន្ទាប់ ។

ប្រភពព័ត៌មានពីខេត្តឧត្តរមានជ័យអោយដឹងថា:ស្ថានភាពទឹកនៅអាងទឹកស្ទឹងស្រែង២ ស្ថិតនៅឃុំពង្រស្រុកចុងកាល់ មាន ៖
-កម្រិតកម្ពស់ទឹកក្នុងអាង ៣៩.៣០ ម៉ែត្រ ហូរកាត់លើសំណង់បង្ហៀរកម្ពស់ ០.៣០ ម៉ែត្រ
-កម្រិតកម្ពស់ទឹកឲ្យមានការប្រុងប្រយ័ត្ន ៣៩.៩០ ម៉ែត្រ
-កម្រិតកម្ពស់ទឹកប្រកាសអាសន្ន ៤១.០០ ម៉ែត្រ។

ទន្ទឹមនឹងនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បញ្ជូនគ្រឿងចក្រចុះអន្តរាគមន៍ជួសជុលរូងនាគនៅទំនប់អាងទឹកអូរចិញ្ជៀន ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ៕