សន្ដិសុខសង្គម

ចាប់ខ្លួនជនជាតិថៃ៣នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនមេតំហ្វេតាមីន(WY )ចំនួន៣៨០០គ្រាប់

ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កម្លាំងនគរបាលផែនប្រឆាំងគ្រឿងញៀនកាលពីថ្មីៗនេះបានធ្វើការបង្ហាញមុខជនសង្ស័យជនជាតិថៃ៣នាក់ ករណីជួញដូរថ្នាំញៀន ប្រភេទWY ចំនួន៣៨០០គ្រប់ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានឲ្យដឹងកាលពីថ្ងៃទី២០ខែកក្កដាថា: នៅវេលាម៉ោង៧យប់ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន០៣នាក់  ។

ជនសង្ស័យទាំង៣នាក់មានឈ្មោះ៖១.ឈ្មោះតាណាណាត់ ឃើតណូយ( Tananat Kerdnoy )ភេទប្រុស អាយុ៤៤ឆ្នាំ , ២.ឈ្មោះ តាណាខន អីកៀវ (Tanakorn Eikeiv )ភេទប្រុស អាយុ២២ឆ្នាំ ,៣.ឈ្មោះវៀរ៉ាផាត ត្រេត នុត ( Veerapat Trainut) អាយុ២៨ឆ្នាំ ។
ក្នុងកិច្ចប្រតិបត្តិការ កម្លាំងនរបាលស្រាវជ្រាវរកឃើញ វត្ថុតាងរួមមាន៖១-ថ្នាំគ្រាប់WY ចំនួន១៩កញ្ចប់ ស្មើ ៣.៨០០គ្រាប់,២-ម្សៅម៉ត់ (ខេ)មួយកូនថង់,៣-ថ្នាំគ្រាប់ អ៊ិចស្តាស៊ី ២គ្រាប់,៤-ទូរសព្ទដៃចំនួន០៣គ្រឿង ។

ក្រោយសួរនាំជនសង្ស័យនិងវត្ថុតាងត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី ៕