សន្ដិសុខសង្គម

ក្រោយយកជើងបើករថយន្តជំនួសដៃរួចថតបង្ហោះក្នុងបណ្តាញសង្គមទៅអង្គុយផឹកតែប៉ុស្តិ៍ប៉ូលិសហៅមកសាកសួរ

ដោយ:សុខុម
ភ្នំពេញ: ឧត្តមសេនីយ៍ឯកជួនណារិន្ទ អគ្គស្នងការរងស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២០កក្កដា២០២៤នេះបានបង្ហាញបុរស អ្នកយកជើងបើកបររថយន្តតាមផ្លូវ មកសាកសួរនៅកន្លែងសមត្ថកិច្ច។
យោងតាម ការបង្ហោះនៅក្នុងបណ្ដាញសង្គមរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេរថាអ្នកបើករថយន្តដ៏ល្បីបានមកដល់កន្លែងជំនាញហើយ កំពុងឆុងតែក្ដៅជូន។


នៅក្នុងវីដេអូរឃ្លីបមួយដែលបុរស ម្នាក់យកជើងបើកបររថយន្តនិងម្នាក់ទៀត អ្នករួមដំណើរ បានថតជាខ្លីបវីដេអូរួចយកទៅបង្ហោះនៅក្នុងបណ្ដាញសង្គមក៏មានការចែករំលែកតៗគ្នា យ៉ាងច្រើន។ អ្នកខ្លះ បានរិះគន់ ទៅអ្នកបើកបរ ថាខ្វះសីលធម៌។


ក្រោយពីមានរឿងនេះកើតឡើង សមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវ និង ហៅអ្នកពាក់ព័ន្ធពីរនាក់ក្នុងវីដេអូនោះមកកាន់កន្លែងសមត្ថកិច្ច។
ក្រោយពីចូលផឹកតែនៅកន្លែងសមត្ថកិច្ចអ្នកបើកបររថយន្ត និងអ្នករួមដំណើរ បាននិយាយប្រាប់ថា ករណីនេះគាត់បើកនៅលើផ្លូវ លំភូមិព្រែកផ្ដៅឃុំរលាំងចក ស្រុកសំរោងទងខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី១៩កក្កដា២០២៤៕