ប្រែសម្រួល៖រតនា
ប្រភពពីមន្ត្រីអនុវត្តច្បាប់បានប្រាប់អ្នកយកព័ត៌មាន The Post ថា ភ្នាក់ងារសេវាសន្តិសុខសម្ងាត់បានទទួលការព្រមានអំពីការគំរាមកំ.ហែងលើអាយុ.ជិ.វិតរបស់អតីតប្រធានាធិបតី Donald Trump មុនពេលដែលខ្មាន់កាំភ្លើង Thomas Michael Crooks ធ្វើការបាញ់.ប្រ.ហារមកលើអតីតប្រធានាធិបតី Donald Trump ខណ:ដែលគាត់កំពុងឡើងលើវេទិកា ក៏ប៉ុន្តែរឿងដ៏ចម្លែកនោះគឺថាបើទោះបីជាត្រូវបានព្រមាន១០នាទីមុនក៏ដោយក៏ភ្នាក់ងារសេវាសន្តិសុខសម្ងាត់នៅតែអនុញ្ញាតឲ្យលោក Donald Trump នៅលើវេទិកា និងធ្វើសកម្មភាពរបស់គាត់ជាបន្តទៀត។
ប្រភពបានបន្តថាភ្នាក់ងារសេវាសន្តិសុខសម្ងាត់ក៏ត្រូវបានព្រមានថាមាន “សញ្ញាដ៏គួឲ្យសង្ស័យ” នៅមុនពេលមានការបា.ញ់ប្រ.ហារមក.លើអតីតប្រធានាធិបតី Donald Trumpកាលពីថ្ងៃសៅរ៍ក្នុងខណ:ពេលកំពុងមានការប្រមូលផ្តុំបើកយុទ្ធនាការរបស់លោក Trump នៅទីក្រុង Butler រដ្ឋ Pennsylvania ។
ទីភ្នាក់ងារសារព័ត៌មាន Fox News បានរាយការណ៍ជាលើកដំបូងនូវព័ត៌មានលម្អិតថ្មី ដែលបានបែកធ្លាយពាក់ព័ន្ធជាមួយក្រុមសេវាសន្តិសុខសម្ងាត់នៅក្នុងអំឡុងពេលធ្វើសន្និសីទព្រឹទ្ធសភាដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃពុធ។
“ខ្មាន់កាំភ្លើងត្រូវបានកំណត់អត្តសញ្ញាណដោយឧបករណ៍ចាប់សញ្ញារបស់ភ្នាក់ងារសេវាសន្តិសុខសម្ងាត់តាំងពីមួយម៉ោងមុនពេលមានការបាញ់ប្រហារបានកើតឡើងថាជននេះជាគោលដៅដ៏គួសង្ស័យ ដោយសារតែមានកាបូបស្ពាយជាប់នឹងខ្លួន។
“ហេតុនេះហើយនៅក្នុងអំឡុងមួយម៉ោងមុននោះភ្នាក់ងារសេវាសន្តិសុខសម្ងាត់មិនគួរមិនអាចបន្តមើលឃើញខ្មាន់កាំភ្លើងនោះទេ។ ចំណុចមួយទៀតគឺថាតើប៉ូលិសនៅក្នុងតំបន់មានបានប្រទះឃើញ Crooks នៅខាងក្រៅបរិវេណនៃការជួបជុំនោះដែឬទេ?ហើយប្រសិនបើបានឃើញតើប៉ូលិសបានបញ្ជូនសញ្ញាព្រមានដល់ភ្នាក់ងារសេវាសន្តិសុខសម្ងាត់ទាន់ពេលដែរឬទេ?។ បើយោងតាមព័ត៌មានលម្អិតថ្មីបានបញ្ជាក់ថា ភ្នាក់ងារសេវាសន្តិសុខសម្ងាត់ទទួលបានសារនេះក៏ប៉ុន្តែខកខានក្នុងការធ្វើសកម្មភាពឆ្លើយតបនៅមុនពេលមានការបា.ញ់ប្រ.ហារ.មកលើអតីតប្រធានាធិបតី Donald Trump ។
លោក Barrasso បានកត់សម្គាល់ថា ប្រមុខភ្នាក់ងារសេវាសន្តិសុខសម្ងាត់កំពូលដែលទទួលបន្ទុកធានាការជួបជុំនេះ កំពុងនិយាយទៅកាន់ប៉ូលិសក្នុងតំបន់តាមទូរសព្ទ នៅពេលដែលមានការបា-ញ់ប្រ.ហារបានកើតឡើង។
គាត់បានអំពាវនាវឲ្យប្រធានសេវាសន្តិសុខសម្ងាត់ Kimberly Cheatle លាលែងពីតំណែង ហើយគាត់បានចូលរួមជាមួយក្រុមអ្នករិះគន់ដែលកំពុងអំពាវនាវឲ្យ Kimberly Cheatle ចុះចេញពីតំណែង។
ការបរាជ័យក្នុងការផ្តល់សេវាសន្តិសុខជាប្រព័ន្ធនៅក្នុងពេលនោះបានបង្កឲ្យមានការគម្រាម.កំហែ.ងលើ.អាយុជីវិតរបស់លោក Trump នៅក្នុងការប្រមូលផ្តុំកាលពីថ្ងៃសៅរ៍។
កំហុសដ៏មហន្តរាយនេះបានផ្តល់ឱកាសឲ្យខ្មាន់.កាំ.ភ្លើងCrooks អាចដើរជុំវិញខាងក្រៅបរិវេណនៃការជួបជុំអស់ពេលជាច្រើនម៉ោង នៅមុនពេលដែលខ្មាន់.កាំ.ភ្លើង.រូបនេះបើកការបាញ់-ប្រ.ហារទៅលើ.លោក Trump និងហ្វូងមនុស្សដែលកំពុងជួបជុំគ្នានៅក្នុងតំបន់ Butler, Pa. ដោយបានស.ម្លា.ប់.មន្ត្រីពន្លត់អគ្គិភ័យម្នាក់និងបង្កឲ្យអតីតប្រធានាធិបតីរងរបួសរួមទាំងមនុស្សពីរនាក់ផ្សេងទៀតបានរ.បួសយ៉ាងធ្ងន់ធ្ងរផងដែរ។
Cheatle បាននិយាយថា ភ្នាក់ងារសេវាសន្តិសុខមិនបានដាក់ពង្រាយកម្លាំងនៅលើដំបូលអគារ AGR International ដែលជាទីតាំងរបស់ខ្មាន់កាំភ្លើង Crooks នេះជាមូលហេតុបើកឱកាសឲ្យខ្មាន់កាំភ្លើងCrooks បើកការបាញ់.ប្រ.ហារ.ដ៏សាហាវមក.លើលោក Trump និងហ្វូងមនុស្ស។
ដោយសារតែមិនមានការប្រុងប្រយ័ត្នជាមុនហើយក៏សម្រេចចិត្តមិនដាក់ពង្រាយកម្លាំងនៅលើដំបូលអាគារនេះហើយបានផ្តល់ឲ្យCrooks មានឱកាសប្រើប្រាស់ទីតាំងនេះដែលមានចម្ងាយត្រឹមតែ ១៣០ យ៉ាតពីវេទិការរបស់លោក Trump សម្រាប់លបបាញ់ប្រហារប្រកបដោយប្រសិទ្ធភាព។
ហេតុផលនៅពីក្រោយជម្រើសក្នុងការដាក់ពង្រាយកម្លាំងនៅលើដំបូលអគារគឺកាន់តែសំខាន់ថែមទៀតបើគិតពីសេវាសម្ងាត់ត្រូវបានជូនដំណឹងនៅមុនយុទ្ធនាការឃោសនាថា សមត្ថកិច្ចនៅក្នុងតំបន់នឹងមិនអាចទុករថយន្តល្បាតទៅចតនៅខាងក្រៅអគារសម្រាប់ព្រឹត្តិការណ៍នេះនោះទេ។
ទីភ្នាក់ងារសេវាសន្តិសុខសម្ងាត់នេះ “ត្រូវបានជូនដំណឹងថានាយកដ្ឋានប៉ូលិសក្នុងតំបន់មិនមានមនុស្សគ្រប់គ្រាន់ក្នុងការជួយក្នុងការធានាអគារនោះទេ” រដ្ឋអាជ្ញាស្រុក Butler County លោក Richard Goldinger បានប្រាប់ Washington Post យ៉ាងដូច្នេះ។
មន្ត្រីសេវាសន្តិសុខសម្ងាត់ម្នាក់បានបញ្ជាក់ថាការឈរជើងនៅខាងក្រៅអគារត្រូវបានចាត់ទុកថាជាមធ្យោបាយមួយដើម្បីធានាថាអគារដែលនៅខាងក្រៅបរិវេណនៃការជួបជុំត្រូវបានធានាសន្តិសុខយ៉ាងត្រឹមត្រូវសម្រាប់ការប្រមូលផ្តុំក្នុងព្រិត្តការណ៏មួយនេះ។
នេះមានន័យថាសូម្បីតែនៅមុនពេលអ្នកចូលរួមដំបូងបង្ហាញខ្លួន ឬក្រុមដំបូងដែលបង្ហោះប៉េងប៉ោង ដែលមានឈ្មោះTrump ២០២៤ ពួកគេអាចចូលបានយ៉ាងងាយស្រួលហើយនេះក៏ជាហានិភ័យផ្នែកសុវត្ថិភាពដែលមិនមានការប្រុងប្រយ័ត្នជាមុនខ្វះការការពារឲ្យបានគ្រប់គ្រាន់ទាំងខាងក្រៅបរិវេណ និងនៅលើដំបូលអគារ។
នៅមុនពេលធ្វើសកម្មភាពCrooks ទំនងជាជាប់នៅក្នុងហ្វូងមនុស្សតាំងពីពេលដែលCrooksបានមកដល់ក្នុងបរិវេណនោះ។ចំណែកក្រុមមន្ត្រីសេវាសន្តិសុខសម្ងាត់បានបិទឧបករណ៍រាវរកលោហៈនៅច្រកចូលសម្រាប់ការប្រមូលផ្តុំ ដោយសារតែពួកគេកំពុងកាន់ឧបករណ៍ចាប់សញ្ញាតាមប្រមាញ់គោលដៅនៅជុំវិញបរិវេណនោះដែលបង្កឲ្យ Crooks មានឱកាសភ្លាមៗចេញតាមច្រកចូល។
ឧបករណ៍នៅនិងខ្លួន Crooks មិនត្រូវបានរឹបអូសនោះទេ ហើយ Crooks កំពុងរកមើលពួកគេជាមួយនឹងឧបករណ៍ចាប់សញ្ញាផងដែរ។
បុគ្គលិកសន្តិសុខត្រូវបានគេរាយការណ៍ថាបានតាមដានលើបុរសអាយុ ២០ ឆ្នាំម្នាក់រហូតដល់បុរសនោះចាកចេញផុតពីតំបន់ការពារសុវត្ថិភាព។ គាត់បានដាក់ការសង្ស័យទៅលើបុរសនោះមិនមែនតែម្តងនោះទេ គឺដល់ទៅពីរដង ហើយថែមទាំងបានថតរូបជននោះហើយរាយការណ៍ជូនខោនធី Beaver (ESU) ថាបានឃើញ Crooks ឡើងលើដំបូល ។
នៅវេលាម៉ោងប្រហែល ៥:៤៥ ល្ងាច ត្រឹមតែ ២៦ នាទីមុនពេលការ.បា.ញ់.ប្រហារបានផ្ទុះឡើងសមាជិកម្នាក់នៃអង្គភាពសេវាសង្គ្រោះបន្ទាន់របស់ខោនធី Beaver (ESU) បានឃើញ Crooks ឡើងលើដំបូល ហើយបានថតរូប។ នៅក្នុងពេលជាមួយគ្នានេះដែរ មន្ត្រីប៉ូលិសខោនធី Beaver ក៏បានរាយការណ៍ថា Crooks ជាមនុស្សដ៏គួរឲ្យសង្ស័យ ហើយក៏បានថតរូបរបស់គាត់សម្រាប់ទុកជារបាយការណ៍របស់ពួកគេ។ប៉ុន្តែរបាយការណ៍មិនត្រូវបានបញ្ជូនឬទទួលបានទាន់ពេលវេលាដើម្បីរារាំងការបា.ញ់ប្រ.ហារនេះទេ។
នៅនាទីចុងក្រោយ មុនពេល Crooks កេះ.កៃ.កាំភ្លើងអ្នកប្រមូលផ្តុំនៅជិតអគារ AGR បានឃើញ Crooks ឡើងលើដំបូលអគារជាមួយនិង-កាំភ្លើងវែង ហើយពួកគេក៏ចាប់ផ្តើមស្រែកឆោឡោឡើង ដើម្បីជូនដំណឹងដល់សមត្ថកិច្ចដែលនៅជិតទីនោះ។
ដូចមានបង្ហាញនៅក្នុងវីដេអូ សូម្បីតែមានការស្រែកបន្តក៏ដោយក៏ Crooks នៅតែមានពេលគ្រប់គ្រាន់ដើម្បីផ្លាស់ផ្តូរទីតាំងម្តងហើយម្តងទៀត ហើយបើកការ.បា.ញ់ប្រ.ហារតែម្តង។ អ្នកឈរមើលម្នាក់ទៀតស្រែកថា “វាមានកាំភ្លើង!” ត្រឹមតែ ១២ វិនាទីក្រោយមកគ្រាប់.កាំ.ភ្លើង.ទីមួយបានហោះទម្លុះហ្វូងមនុស្សរួចបាត់ទៅហើយ។
ហានិភ័យផ្នែកសុវត្ថិភាពដែលកើតឡើងដោយសារតែមិនមានការប្រុងប្រយ័ត្នជាមុនខ្វះការការពារឲ្យបានគ្រប់គ្រាន់ទាំងខាងក្រៅបរិវេណ និងនៅលើដំបូលអគារដើម្បីរារាំងការបាញ់ប្រហារនេះបង្កឲ្យ Crooks មានឱកាសបើកការបាញ់ប្រហារបានយ៉ាងងាយស្រួលបំផុត។
ត្រង់ចំណុចនេះហើយដែលគេនៅតែមិនដឹងទាល់តែសោះថាគ្នាននរណាម្នាក់បន្តតាមដានលើគោលដៅដែលគួឲ្យសង្ស័យប្រភេទនេះនោះទេគឺនៅតែគ្មានភ័ស្តុតាងបញ្ជាក់អំពីរឿងដែលបានកើតឡើងនេះទាល់តែសោះ៕