ដោយ៖ គង់ហេង
កំពង់ចាម៖ ដើម្បីអបអរសាទរដំណើរការបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណន-តេជោ នៅថ្ងៃទី ៥ សីហា ខាងមុខនេះ ខេត្តកំពង់ចាមនឹងមានការប្រគំតន្រ្តីខ្នាតយក្ស ,តាំងពិព័រណ៍ និងមានការអុជកាំជ្រួចរយៈពេលមួយសប្តាហ៍។
នេះបើតាមការប្រកាសឱ្យដឹងពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ ស្តីពីសមិទ្ធផលនានា របស់រដ្ឋបាលខេត្តនេះ នៅក្នុងសាលាខេត្តកំពង់ចាមនាថ្ងៃទី ១៦ កក្កដា កន្លងទៅ៕