ព័ត៌មានជាតិ

វគ្គជីវភាពនយោបាយស្តីពីខួបអនុស្សាវរីយ៍លើកទី៧៣ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅឃុំនានានៅស្រុកស្វាយចេក

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ ៖​ នៅឃុំនានាដូចជាឃុំស្វាយចេក ឃុំតាផូរ ឃុំទ្រាស ឃុំតាបែន ..បានធ្វើកម្មវិធីវគ្គជីវភាពនយោបាយស្តីពីខួបអនុស្សាវរីយ៍លើកទី៧៣ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៤ ) នៅទីស្នាក់ការគណបក្សប្រជាជនឃុំនិមួយៗនៃស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអាទិត្យទី១៤ខែកក្កដា ឆ្នាំ២០២៤ ។

នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្វាយចេក ស្ថិតនៅភូមិខ្វាវលិច ពិធីមានការអញ្ជើញជាអធិបតីពីលោក អ៊ឹម ស៊ីថុល ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះជួយស្រុកស្វាយចេកនិងជាអនុប្រធានគណ:បញ្ជាការយុទ្ធនាកាបោះឆ្នោតស្រុកនិងចូលរួមដោយលោកអនុប្រធាន  លោកប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំស្វាយចេក សមាជិកក្រុមការងារថ្នាក់កណ្តាលគណបក្សចុះជួយស្រុក ឃុំ ,លោកលឿង សុភក្តិ ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកស្វាយចេកនិងអនុប្រធានគណ:បក្សស្រុក  សមាជិកប្រធាន / អនុប្រធាន ឃុំនិងមន្ត្រីបក្សឃុំ ភូមិ ។

វគ្គជីវភាពនយោបាយនេះដែរ នៅទីស្នាក់ការគណបក្សប្រជាជនឃុំតាផូរ នាឃុំតាផូរស្រុកស្វាយចេក ក៏បានធ្វើឡើងក្រោមអធិបតីភាពលោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា និងជាប្រធានគណ:បញ្ជាការយុទ្ធនាកាបោះឆ្នោតស្រុកស្វាយចេកនិងចូលរួមដោយលោកង៉ាន់ ចិន្តា ប្រធាន និងអនុប្រធានក្រុមការងារខ-២៧ ចុះជួយឃុំតាផូរ ព្រមទាំងសមាជិកគណបក្សស្រុក  ប្រធាន / អនុប្រធានបក្សឃុំនិងមន្ត្រីបក្សឃុំ ភូមិ និងរួមទាំងសមាជិក-សមាជិកា យុវជនបក្សឃុំជាច្រើនាក់។

ក្នុងនាមគណបក្សឃុំ និងតំណាងយុវជនគណបក្សឃុំក៏បានធ្វើការប្តេជ្ញាចិត្តថា : ១-បន្តគាំទ្រ ការពារនិងលើកកម្ពស់តួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាឱ្យកាន់តែរឹងមាំនៅគ្រប់ដំណាក់កាល ។២-បន្តអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបានជោគជ័យ ។៣-បន្តប្រែក្លាយលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ឱ្យក្លាយទៅជាជ័យជម្នះធំធេងថែមទៀតរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០២៨ នាពេលខាងមុខ ។៤-បន្តគាំទ្រការអនុវត្តម៉ឺងម៉ាត់ដំណើរការកែទម្រង់តាមអភិក្រម « ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនាកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតី ឯករាជ្យនិង៥-បន្តការពាររាជរដ្ឋាភិបាល ការពារសន្តិភាព និងស្ថិរភាពនយោបាយ មិនឱ្យអនុភាពប្រតិកិរិយាណាមកបំផ្លាញបានជាដាច់ខាត។

ក្នុងឱកាសនោះ លោក លោក អ៊ឹម ស៊ីថុល ក៏ដូចលោកលោកឈើយ ចាន់ណា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ពីសម្តេចប្រធាន សម្តេចអនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំង លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត  លោក ឌិត ទីណា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត លោក អ៊ុ រាត្រី ប្រធានគណៈកម្មាធិការគណបក្សខេត្ត ជូនដល់សមាជិក-សមាជិកាដោយក្តីនឹករលឹកផងដែរ។

ជាមួយគ្នានោះលោក អ៊ឹម ស៊ីថុល ក៏ដូចលោកលោកឈើយ ចាន់ណាក៏បានលើកឡ់ងពីប្រវត្តិនៃគណបក្ស ហើយថាចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលបំណងនិងឧត្តមគតិរបស់ខ្លួន ក្នុងការបម្រើបុព្វហេតុដ៏ឧត្តុងឧត្តមបំផុតរបស់ជាតិ និងប្រជាជនហើយឆ្លងកាត់ដំណាក់កាលធំៗរបស់ប្រទេសជាតិប្រកបដោយវីរភាព គឺការតស៊ូប្រយុទ្ធដើម្បីឯករាជ្យជាតិ, ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការតស៊ូរំដោះជាតិ, ការសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍, ការការពារ ស្តារ និងកសាងប្រទេសឡើងវិញ និងការថែរក្សាសន្តិភាព ការអភិវឌ្ឍ។

ប៉ុន្តែប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌ ជននិយមជ្រុលដែលមានមហិច្ឆតាបំផ្លាញសុខសន្តិភាព ស្ថិរភាពនិងសមិទ្ធផលនានារបស់ជាតិនិងប្រជាជន ៕