ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ អភិបាលក្រុងប៉ោយប៉ែតបានដឹកនាំមន្ត្រីជិះរថភ្លើងប៉ោយប៉ែត-សិរីសោភ័ណ-បាត់ដំបងដើម្បីបំផុសពលរដ្ឋ ភ្ញៀវទេសចរនិងសាធារណជនអោយធ្វើដំណើរតាមរថភ្លើងនាសម័យតេជោសន្តិភាពនិងអភិវឌ្ឍន៍នេះ ។
លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតខណ:កំពុងជិះរថភ្លើងជើងប៉ោយប៉ែត-បាត់ដំបង ប្រាប់កាលពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៤ ថា: បំណងដែលរដ្ឋបាលក្រុងរបស់លោក ដឹកនាំមន្ត្រូីនិងអ្នកពាក់ព័ន្ធជាង២០នាក់ជិះភ្លើងនេះ គឺចង់ជួយផ្សព្វផ្សាយ(Progqnda) និងជំរុញដំណើរការ(Promption) ការធ្វើដំណើរនិងដឹកជញ្ជូនតាមរថភ្លើងរបស់ក្រុមហ៊ុនរ៉ូយ៉ាល រ៉េវ៉េ(Royal Raiway Co.Ltd) ដែលក្នុងនោះដោយឡែកខ្សែរថដឹកអ្នកដំណើរនិងភ្ញៀវទៅមកប៉ោយប៉ែត-បាត់ដំបងបានដំណើរការឡើងវិញពីដើមខែកក្កដាមកតទៅ ពោលគឺទាំងផ្លូវឡាន ផ្លូវដែកភ្ជាប់ពីក្នុងប្រទេសនិងពីប្រទេសថៃមកក្រុងប៉ោយប៉ែតនិងព្រំដែន ក៏ដូចទូទាំងប្រទេសមាននិងដំណើរការឡើងវិញនៅសម័យសន្តិភាពនិងអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នារាជរដ្ឋាភិបាលអាណត្តិទី៧ នែរដ្ឋសភា នេះ ។
លោកគាត ហ៊ុល បានបន្តថា : បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរនិងភ្ញៀវអាចរីករាយនឹងការធ្វើដំណើរតាមរថភ្លើងដែលមានទូរថនាំចូលមកថ្មីនេះ ។
យោងសេចក្ដីជូនដំណឹងស្ដីអំពីកាលវិភាគធ្វើដំណើរតាមរថភ្លើងសំរាប់ក្រុងប៉ោយប៉ែត ឆ្ពោះទៅ ខេត្តបាត់ដំបង និងខេត្តបាត់ដំបង ឆ្ពោះទៅក្រុងប៉ោយប៉ែតបានដាក់ដំណើរការពីថ្ងៃទី០៣ខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ ទៅហើយ ។
រថភ្លើងនោះនឹងប្រើជាមួយទូចាស់ឬជជុះជប៉ុនដែលទើបទិញមក តែថ្មីសម្រាប់កម្ពុជាបានដាក់អោយរត់ដឹកអ្នកដំណើរនិងភ្ញៀវទេសចរ។
ក្នុងដំណើរនោះរថភ្លើងនឹងចេញដំណើរនិងចតអោយអ្នកដំណើរនិងភ្ញៀវឡើង ចុះនៅស្ថានីយប៉ោយប៉ែត -សិរីសោភ័ណ , ប៉ោយប៉ែត -ថ្មគោល,ប៉ោយប៉ែត – បាត់ដំបង និងបាត់ដំបង -ថ្មគោល ,បាត់ដំបង -សិរីសោភ័ណ , បាត់ដំបង -ប៉ោយប៉ែត ។
រយ:ពេលធ្វើដំណើរនេះ ប៉ោយប៉ែត-បាត់ដំបង ប្រើពេល៣ម៉ោង ហើយ ចេញដំណើរពីប៉ោយប៉ែតនៅម៉ោង៧ព្រឹកទៅបាត់ដំបង ហើយចេញពីបាត់ដំបងនៅម៉ោង២រសៀល ត្រឡប់ទៅប៉ោយប៉ែតវិញ និងចេញដំណើរពីបាត់ដំបងនៅម៉ោង៧ព្រឹកទៅប៉ោយប៉ែតនិងចេញពីបាត់ដំបង ត្រឡប់ទៅបាត់ដំបងវិញនៅម៉ោង២រសៀល ។
គួររំលឹកដែរថា ការជួសជុលទ្រង់ទ្រាយធំ ផ្លូវរថភ្លើងប៉ោយប៉ែត-បាត់ដំបង ជាពិសេសកំណាត់ផ្លូវដែកប៉ោយប៉ែត-សិរីសោភ័ណ ដែលបានបាត់ទាំងស្រុង(Missing Railroad) ដោយសារគេរើយកដែករ៉ៃនិងកំណល់នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា(ឆ្នាំ១៩៧៩-១៩៨៩) បានធ្វើនៅ២០១៥មក ។នៅឆ្នាំ២០១៨ ខ្សែរថប៉ោយប៉ែត-បាត់ដំបងបានដំណើរការអោយមានឡើងវិញ៕