សន្ដិសុខសង្គម

បុរសម្នាក់អង្គុយលើកង់សាគួខ្វះការប្រុងប្រយ័ត្នធ្លាក់ចុះក្រោមត្រូវរថ.យន្ត.កិ.នស្លា.ប់នៅស្រុកមេមត់

ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ បុរសជាកម្មករម្នាក់ បានស្លា,ប់ភ្លាមៗបន្ទាប់ពីជនរងគ្រោះអាយុ ៣៩ ឆ្នាំរូបនេះបានអង្គុយលើកង់សាគួខាងមុខ រថយន្តកែច្នៃដោយខ្វះការប្រុងប្រយ័ត្ន បានធ្លាក់ចុះមកខាងក្រោមរថយន្តកិនស្លា,ប់ នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ ១៩០/១៩១ ស្ថិតនៅភូមិ៧មករា ឃុំដារ ស្រុកមេមត់ នៅម៉ោងជាង៥ ល្ងាចថ្ងៃទី ១២ កក្កដា កន្លងទៅនេះ។

ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកមេមត់បានឱ្យ ដឹងថា៖ បុរសជាជនរងគ្រោះ ដែលជាកម្មករ ស៊ីឈ្នួលលើកអុសកៅស៊ូឈ្មោះ មាឃ ផល្លា មានទីលំនៅភូមិចម្ការគ ឃុំដារដែរ។ ចំណែកអ្នកបើកបររថយន្តកែច្នៃម៉ាកកាម៉ាស់ពាក់ផ្លាកលេខ ក-៥១២១ ភព៣ បន្សល់ទុកតាំងពីសម័យសហភាពសូវៀត បានគេចខ្លួនបាត់ក្រោយកើតហេតុ៕