ដោយៈសិរីមតី
កំពង់ចាម៖អង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍អាជីព (MACA) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ ២០២៤ បានរៀបចំកម្មវិធីបង្ហាញផ្លូវស្តីពីជំនាញសិក្សានិងអាជីព “Major and Career Roadshow “ នៅវិទ្យាល័យហ៊ុនសែន ជើងឆ្នុក ខេត្តកំពង់ចាម។
កម្មវិធីបង្ហាញផ្លូវស្តីពី ជំនាញសិក្សា និងអាជីព “Major and Career Roadshow “ ជាកម្មវិធីដែលជួយយុវជនឱ្យមានភាពច្បាស់លាស់អំពីជម្រើសជំនាញសិក្សានិងអាជីព ដើម្បីចាប់យកអាជីពសមរម្យនាពេលអនាគតរបស់ពួកគេ។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហាន កុសល អភិបាលរងនៃគណ:អភិបាលខេត្តកំពង់ចាម និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពី លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ជើងឆ្នុក សរុបប្រមាណ ៣៥០ នាក់។
គោលបំណងនៃការរៀបចំនេះឡើងដើម្បីបង្កើនការយល់ដឹងដល់សិស្សានុសិស្សអំពីសារៈសំខាន់នៃការជ្រើសរើសជំនាញសិក្សា និងអាជីពដែលត្រូវនឹងទេពកោសល្យ និងចំណាប់អារម្មណ៍របស់ពួកគេ។
ដូចគ្នានោះដែរ កម្មវិធីនេះក៏នឹងបង្កើនចំណេះដឹងពី ភាពជាអ្នកដឹកនាំរបស់យុវជនក្នុងយុគសម័យឌីជីថល ដល់យុវជនខ្មែរជំនាន់ក្រោយ ក្នុងការបង្កើនសមត្ថភាព និងគុណភាពដែលជាកំលាំងស្នូលរបស់ជាតិ ឱ្យទាន់បរិបទបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ដើម្បីចូលរួមក្នុងការដឹកនាំនៅតាមបណ្តាគ្រប់វិស័យទាំងអស់នៅក្នុងប្រទេសកម្ពុជា។
កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងទម្រង់ជាសិក្ខាសាលាផ្ទាល់ជាមួយសិស្សានុសិស្ស។ ចំពោះមាតិកាល្អៗ និងសំខាន់ៗរបស់កម្មវិធីនីមួយៗនឹងត្រូវដកស្រង់ខ្លីៗយកមកធ្វើការផ្សព្វផ្សាយក្នុងទម្រង់ឌីជីថលតាម បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook, TikTok, Telegram, Instagram និង YouTube ដែលរំពឹងថានឹងទទួលបានការចូលមើល និងបានទទួលព័ត៌មានទាំងនេះយ៉ាងតិច ១លាននាក់។
សូមចុចតំណភ្ជាប់ Link ខាងក្រោម ដើម្បី Download MACA Mobile App សម្រាប់ធ្វើ Test កម្រងសំនួរដើម្បីវាស់វែងកម្រិតនៃការយល់ដឹងខ្លះៗរបស់បងប្អូនសិស្សានុសិស្ស ក្នុងការជ្រើសរើសជំនាញសិក្សា មុខរបរ និងអាជីពការងារក្នុងថ្ងៃអនាគត។
សម្រាប់ Android : https://play.google.com/store/apps/details…
សម្រាប់ IOS : https://apps.apple.com/kh/app/maca-mobile/
Join Telegram channel ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់អង្គការ MACA ។Telegram channel : https://t.me/mymacachannel