ដោយៈសិរីមតី
ប៉ោយប៉ែត៖ ធនាគារ ហ្វីលីពដែលជាធនាគារពាណិជ្ជមានភាគទុនិកជនជាតិសិង្ហបុរីតែមួយគត់នៅកម្ពុជាកាលពីថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៤ បានប្រកាស បើកសម្ពោធជាផ្លូវការនូវទីតាំងថ្មីសាខាប៉ោយប៉ែតដែលស្ថិតនៅកណ្តាលនៃតំបន់ដែលកំពុងមានការរីកចម្រើនយ៉ាងលឿន ជាប់ព្រំប្រទល់ជាប់ប្រទេសថៃ។
សាខាថ្មីនេះត្រូវបានធ្វើការកែលម្អ ដើម្បីបើកបម្រើជូននូវសេវាធនាគារពេញលេញក្នុងគោលបំណងបំពេញនូវតម្រូវការអតិថិជននៅក្នុងតំបន់។
សាខាប៉ោយប៉ែតបានត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាផ្នែកមួយដ៏សំខាន់ក្នុងការជម្រុញភាពរីកចម្រើននៅក្នុងសហគមន៍ក៏ដូចជាពង្រីកសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល ដែលនឹងជួយជំរុញខេត្តមួយនេះឆ្ពោះទៅរកអនាគតដ៏រុងរឿង។ សាខាថ្មីនេះ ក៏បានភ្ជាប់មកជាមួយអាគារធំទូលាយជាងមុនក៏ដូចជាការបន្ថែមនូវសេវាកម្មធនាគារជាច្រើនផ្សេងទៀត សម្រាប់អតិថិជនបុគ្គល អាជីវកម្ម និងសាជីវកម្មទាំងអស់ជាមួយនឹងការបម្រើសេវាកម្មពីបុគ្គលិកប្រកបដោយជំនាញវិជ្ជាជីវៈនិងបទពិសោធន៍ច្បាស់លាស់។
លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព មានប្រសាសន៍ថា៖“យើងមានសេចក្តីរំភើបរីករាយក្នុងការបើកសម្ពោធសាខាថ្មីនេះដើម្បីបម្រើទៅដល់តម្រូវការហិរញ្ញវត្ថុដែលកំពុងកើនឡើងនៅក្នុងសហគមន៍របស់យើង។យើងប្តេជ្ញាចិត្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុក៏ដូចជាជម្រុញកំណើនសេដ្ឋកិច្ចតាមរយៈការផ្តល់សេវាកម្មធនាគារដែលងាយស្រួលប្រើប្រាស់ជូនទៅដល់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ក៏ដូចជាខេត្តផ្សេងៗទៀតផងដែរ។”
សាខាប៉ោយប៉ែត ដែលមានរចនាបថថ្មីនេះ នឹងផ្តល់ជូននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុធនាគារដែលទំនើបនិងសំបូរបែបជាច្រើន ទៅតាមតម្រូវការរបស់អតិថិជន រួមមានសាជីវកម្មធំៗ សហគ្រាសខា្នតតូច និងមធ្យមនិងបុគ្គល។ សេវាកម្ម និងផលិតផលហិរញ្ញវត្ថុបន្ថែមទាំងនោះរួមមាន៖
• ហិរញ្ញប្បទានពាណិជ្ជកម្ម
• មូលប្បទានបត្រធនាគារ
• សេវាផ្ទេរប្រាក់ក្នុង/ក្រៅប្រទេស
• ផលិតផល និងសេវាផ្សេងៗ។
ដើម្បីអបអរសាទរការបើកដំណើរការនៃសាខាប៉ោយប៉ែតអតិថិជនទាំងអស់អាចរីករាយជាមួយនឹងការផ្តល់ជូនពិសេសនិងទទួលបានវត្ថុអនុស្សាវរីយ៍ពិសេសជាច្រើនទៀតនៅពេលធ្វើការបើកគណនីជាមួយធនាគារ ហ្វីលីព។
សម្រាប់ចម្ងល់ទាក់ទងនឹងការផ្តល់ជូនពិសេសនេះអតិថិជនទាំងអស់អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់សេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីពតាមរយៈលេខទូរសព្ទ 086 930 000 / 089 989 818 / 088 465 9999 (24/7)៕