ដោយ÷សុខុម
រតនគិរី៖ សមត្ថកិច្ចចុះបង្ក្រាបទីតាំងរុករករ៉ែខុសច្បាប់មួយកន្លែងកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងទីតាំងភូមិសាស្ត្រឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។
ប្រភពរាយការណ៍បានឲ្យដឹងថា នគរបាលខេត្តរតនគិរីបានដាក់កម្លាំងចុះបង្រ្កាបទីតាំងរ៉ែខុសច្បាប់មួយកន្លែង ក្នុងនោះរឹបអូសបានសម្ភារមួយចំនួនដូចជា ម៉ាស៊ីនភ្លើង និងឧបករណ៍សម្រាប់បាញ់ដើម្បីរុករករ៉ែត្បូងតែប៉ុណ្ណោះ។ រីឯជនប្រព្រឹត្តបទល្មើសហាក់ដឹងមុន បាននាំគ្នាគេចខ្លួនបាត់អស់៕