សេដ្ឋកិច្ច

ក្រុមហ៊ុន ADATA Technology ស្ថាបនាផ្លូវបេតុង ទឹកស្អាត និងបរិច្ចាគរបស់របរប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាជនកម្ពុជានៅភ្នំបាសិទ្ធ

ដោយ៖​ សិរីមតី

កណ្តាល៖កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន ADATA Technology Co., Ltd. បានបរិច្ចាគសម្ភារប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាពលរដ្ឋនៅភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្រុមហ៊ុន ADATA បានផ្តល់ជំនួយដល់ប្រជាពលរដ្ឋក្នុងតំបន់តាមសមត្ថភាពជាក់ស្តែង និងបំពេញទំនួលខុសត្រូវផ្នែកសង្គម ផ្នែកសាជីវកម្ម តាមលទ្ធភាពរបស់ពួកគេផងដែរ។

អញ្ជើញចូលរួមក្នុងកម្មវិធីនេះដែរ រួមមានលោក Chen Libai ប្រធានក្រុមហ៊ុន ADATA Technology Co., Ltd. លោកគ្រូ Lianze , លោក សេង ហូត ប្រធានសម្ព័ន្ធយុវជនអាហារូបករណ៍( ស២) ប្រចាំប្រទេសចិន និង អភិបាលរងស្រុកអង្គស្នួលប្រចាំខេត្តកណ្តាល និងលោក ណែម ចន្នី ជំទប់ទី១នៃឃុំម្កាក់ ព្រមទាំង លោក Chen Jianwen តំណាងស្ថាប័នរបស់ ក្រុមហ៊ុន ADATA Technology Co., Ltd នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក Chen Libai ប្រធានក្រុមហ៊ុន ADATA Technology Co., Ltd. បានមានប្រសាសន៍ថា ជាដំបូងលោកសូមថ្លែងអំណរគុណចំពោះមន្ត្រីរដ្ឋាភិបាល និងថ្នាក់ដឹកនាំពីស្ថាប័នពាក់ព័ន្ធនានា ដែលបានមកចូលរួមក្នុងកម្មវិធីសម្បុរសធម៌នាពេលនេះ ហើយលោកក៏បានថ្លែងអំណរគុណចំពោះលោក Chen Jianwen ដែលបានរៀបចំ កម្មវិធីបរិច្ចាគរបស់របរប្រើប្រាស់នានាដ៏មានអត្ថន័យនាពេលដែរ។

“ការរួមចំណែកដល់សង្គម និងការប្តេជ្ញាចិត្តទៅកាន់អនាគត” គឺជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ADATA Technology Co., Ltd. ដូចគ្នាចាប់តាំងពីបានបង្កើតវាឡើងក្នុងឆ្នាំ ២០០១ មក គឺក្រុមហ៊ុន ADATA Technology Co., Ltd. បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពលើកស្ទួយសុខុមាលភាពសាធារណៈផ្សេងៗហើយខិតខំប្រឹងប្រែងជួយដល់មនុស្សដែលត្រូវការជំនួយបំផុត។ ក្នុងរយៈពេល ២៣ ឆ្នាំកន្លងមកនេះ ពួកគេបានធ្វើសកម្មភាពបរិច្ចាគនៅក្នុងប្រទេសចំនួន ៨ ឬ ៩ ផ្សេងៗគ្នា ដើម្បីផ្តល់អំណោយដល់សង្គមជាក់ស្តែង និងអនុវត្តទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនជាមួយនឹងសកម្មភាពជាក់ស្តែងដែរ។

លើកនេះក្រុមហ៊ុនមិនត្រឹមតែ ជួយសាងសង់ផ្លូវបេតុង ក្រៅភូមិប៉ុណ្ណោះទេ ថែមទាំងបាននាំមកនូវផ្តល់ជូនប្រព័ន្ទទឹកប្រើប្រាស់ ជាពិសេសបាននាំយកអង្ករ១០០០បាវ ម្សៅអង្ករ១០០០បាវ មីកញ្ចប់៥០០កេស អំបិល៥០០បាវ ទឹកស៊ីអ៊ីវ ៥០០ដប ប្រេងឆា៥០០ដប និងទឹករ៉ែធម្មជាតិ១០០កេស។ មិនតែប៉ុណ្ណោះលោក៏សង្ឃឹមដែរថា ទៅថ្ងៃអនាគតក្រុមហ៊ុនអាចផ្តល់ជំនួយបានច្រើនតាមជាក់ស្តែងដល់ប្រជាជននៅបរិវេណភ្នំបាសិទ្ធនេះ និងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេផងដែរ។ ពួកគេសង្ឃឹមដោយជឿជាក់ថាក្រុមហ៊ុនផ្សេងទៀត ក៏អាចជូជួយផ្សព្វផ្សាយសេចក្ដីស្រឡាញ់របស់ពួកគេបានដែរ ហើយលោកសង្ឃឹមថាកម្មវិធីនេះនឹងជំរុញឲ្យមនុស្សកាន់តែច្រើនឱ្យយកចិត្តទុកដាក់ និងគាំទ្រក្រុមប្រជាពលរដ្ឋដែលត្រូវការជំនួយជាក់ស្តែង។
លោកគ្រូ Lianze បានមានសង្ឃដីកាថា៖ ការកសាងផ្លូវ នាំយកទឹកស្អាតជូនអ្នកភូមិ និងការចែកចាយរបស់របរប្រើប្រាស់ប្រចាំថ្ងៃ គឺជាសកម្មភាពសុខុមាលភាពសាធារណៈ ដែលមានសារៈសំខាន់ជាវិជ្ជមានសម្រាប់ជីវិតមនុស្ស និងជាសកម្មភាពដែលសក្តិសមគួរឲ្យដឹងគុណពីយើងទាំងអស់គ្នា។

លោកអភិបាលរងស្រុកបានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមហ៊ុន ADATA Technology Co., Ltd ដែលបានជួយដល់ប្រជាពលរដ្ឋក្នុងឃុំម្កាក់ អស់រយៈពេលជាច្រើនឆ្នាំមកនេះនិងបាននាំមកនូវផ្លូវថ្នល់ធ្វើដំណើរធំទូលាយ និងផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ដែលនេះបង្ហាញឲ្យឃើញថាក្រុមហ៊ុន ADATA គឺជាក្រុមហ៊ុនដែលមានចិត្តសម្បុរស ហើយជាក្រុមហ៊ុនដែលទទួលបានការគាំទ្រ ខ្លាំង។

បន្ទាប់ពីបានសំណេះសំណាលរួចរាល់ ក្រុមហ៊ុន ADATA Technology Co., Ltd. បានចាប់ផ្តើមចែកសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជូនចំពោះប្រជាពលរដ្ឋ ដោយកម្មវិធីទាំងមូលគឺផ្តល់នូវស្នាមស្នាមញញឹមដ៏កក់ក្តៅ និងសុភមង្គល ហើយស្នាមញញឹមទាំងអស់នេះក៏ហាក់ដូចជាបង្ហាញដល់មនុស្សគ្រប់គ្នាអំពីសេចក្តីស្រឡាញ់ពិត ទំនួលខុសត្រូវសង្គមនិង”ការរួមចំណែកដល់សង្គម និងសន្យាបន្តធ្វើសកម្មភាពទៅថ្ងៃអនាគត ដែលជា “គោលបំណងសាជីវកម្មរបស់ក្រុមហ៊ុន ADATA Technology Co., Ltd! ដូច្នោះដែរ។

គួរបញ្ជាក់ផងដែរថា ADATA Technology Co., Ltd. ត្រូវបានបង្កើតឡើងនៅទីក្រុងតៃវ៉ាន់ក្នុងឆ្នាំ ២០០១ ដោយមានដើមទុនចុះបញ្ជីចំនួន ៩៤.៥ លានដុល្លារអាម៉េរិក ដោយមានរោងចក្រធំៗនៅក្នុងទីក្រុង Suzhou ប្រទេសចិន នៅប្រទេសប្រេស៊ីល និងកន្លែងផ្សេងទៀតដែលមានតម្លៃទីផ្សារបច្ចុប្បន្នរហូតដល់ ៩៦៧ លានដុល្លារអាម៉េរិក ដែលនេះគឺជាចំនួនធំជាងគេ ទីពីរនៅក្នុងពិភពលោក និងជាចំនួនលំដាប់ទីមួយនៅតំបន់អាស៊ីដោយផ្គត់ផ្គង់ប្រភេទ មេម៉ូរី (DRAM)និងជាក្រុមហ៊ុនផលិត SSD ផងដែរ៕