អន្តរជាតិ

អ្នកដំណើរជនជាតិឥណ្ឌាអាយុ ២៤ ឆ្នាំដែលជាប់ពាក់ព័ន្ធជួញដូរមនុស្សបានក្លែងខ្លួនធ្វើជាមនុស្សចាស់ដើម្បីប៉ុនប៉ងឡើងយន្តហោះទៅកាន់ប្រទេសកាណាដា

ប្រែសម្រួល៖រតនា

យុវជនញ្ជាតិជាតិឥណ្ឌាឈ្មោះGuru Sewak Singh អាយុ ២៤ ឆ្នាំម្នាក់ដែលគេស្គាល់ថាមានជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សបានក្លែងបន្លំខ្លួនជាមនុស្សវ័យចំណាស់ដើម្បីឡើងយន្តហោះទៅកាន់ប្រទេសកាណាដា តែជាអកុសបុគ្គលិកលក្ខណៈយុវវ័យរបស់គាត់មិនអាចលាក់បាំងពីព្រោះវាមិនស៊ីគ្នាទៅនឹងបុរសចំណាស់នោះទេហេតុនេះហើយការបន្លំខ្លួនរបស់គាត់ត្រូវបានបែកធ្លាយ។

ភ្នាក់ងារសន្តិសុខនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Indira Gandhi បានចាប់យុវជនសញ្ជាតិ ឥណ្ឌាGuru Sewak Singh រូបនោះឃុំខ្លួន បន្ទាប់ពីពួកគេបានកត់សម្គាល់ឃើញមានសភាពសង្ស័យថាភិនភាគនៃរូបរាងរបស់គាត់មិនស៊ីគ្នាទៅនឹងវ័យមនុស្សចាស់នោះទេ។

កងសន្តិសុខឥណ្ឌាបាននិយាយនៅលើ X ថា “បុគ្គលិកសន្តិសុខឥណ្ឌាហៅកាត់ថា CISF បានស្ទាក់ចាប់អ្នកដំណើរដែលបន្លំខ្លួនជាមនុស្សចាស់ដើម្បីឡើងយន្តហោះទៅប្រទេសកាណាដា។ហើយជននេះមានជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស” ។

Guru Sewak Singh  ដែលកំពុងធ្វើដំណើរលើជើងហោះហើរ Air Canada បានលាបពណ៌សក់មុខរបស់គាត់ជាពណ៌សដោយប្រើប្រាស់រូបថតចម្លងលើលិខិតឆ្លងដែនរបស់ឈ្មោះ Rashvindar Singh Sahota អាយុ ៦៧ ឆ្នាំមកពីរដ្ឋ Punjab ។

យោងតាមសារព័ត៌មាន ​​Now Toronto បានឲ្យដឹងថាការក្លែងភេទតាមរយ:ការលាបពណ៌សក់របស់គាត់ លោក Singh បានពាក់វ៉ែនតាមួយគូ ប៉ុន្តែភិនភាគស្បែករបស់គាត់ និងសម្លេងដែលនៅតែបង្ហាញពីសភាពក្មេងជាងវ័យនោះគឺជាអំណោយផលដល់មន្ត្រីអាកាសយានដ្ឋានអាចបើកមុខមាត់ពិតរបស់គាត់បាន ។

បន្ទាប់ពីបានប្រៀបធៀបលិខិតឆ្លងដែនរបស់ Sahota ទៅនឹងរូបរាងរបស់ Singh មន្ត្រីសន្តិសុខបានពិនិត្យយ៉ាងដិតដល់ហើយដឹងថាគាត់បានក្លែងភេទតាមរយ:ការលាបពណ៌សក់ហើយគ្រាន់តែពាក់វ៉ែនតាដើម្បីមើលទៅចាស់ជាងវ័យ។

ភ្នាក់ងារ Times of India បានរាយការណ៍ថា នៅក្នុងអំឡុងពេលសួរចម្លើយ ជនក្លែងបន្លំរូបនេះបានចែករំលែកឈ្មោះពិតរបស់គាត់ និងផ្តល់ច្បាប់ចម្លងឌីជីថលនៃលិខិតឆ្លងដែនពិតរបស់គាត់ដល់ភ្នាក់ងារអាកាសចរណ៍។

Singh ត្រូវបានភ្នាក់ងារអាកាសចណ៍រប្រគល់ខ្លួនឲ្យទៅភ្នាក់ងារប៉ូលិសក្រុង Delhi ដើម្បីចាត់វិធានការបន្តតាមច្បាប់។

អ្នកនាំពាក្យអាកាសយានដ្ឋានដេលីបានបង្ហាញពីបទពិសោធកាលពីឆ្នាំ ២០១៩ ថាកាលនោះមានបុរសម្នាក់អាយុ ៣២ ឆ្នាំបានស្លៀកពាក់ក្លែងខ្លួនលាបពណ៌សក់សធ្វើជាមនុស្សចាស់វ័យ ៨០ ឆ្នាំ ជិះរទេះរុញជាប់រហូតខណៈដែលគាត់ព្យាយាមឡើងយន្តហោះទៅទីក្រុងញូវយ៉កនៅឯអាកាសយានដ្ឋានដេលីដូចគ្នា។

យោងតាម ​ភ្នាក់ងារ​CISF បានឲ្យដឹងថា Jayesh Patel បានជិះរទេះរុញជ្រៀតចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Indira Gandhi ដោយមិនញញើតដោយអះអាងថាគាត់ទន់ខ្សោយពេកឈរមិនកើត។

គាត់បានបង្ហាញលិខិតឆ្លងដែនដែលមានឈ្មោះ Amrik Singh និងថ្ងៃខែឆ្នាំកំណើតខែមករាឆ្នាំ ១៩៣៨ ដែលនឹងធ្វើឲ្យគាត់មានអាយុ ៨១ ឆ្នាំ។

ប៉ុន្តែសន្តិសុខនៅអាកាសយានដ្ឋាន Delhi មានការសង្ស័យភ្លាមៗ ដោយសារតែ Singh មិនហានយកភ្នែកមើលចំពួកគេនោះទេ ហើយសូម្បីតែសក់ និងពុកចង្ការរបស់គាត់ត្រូវបានលាបពណ៌សក៏ដោយ ក៏នៅតែមិនត្រូវគ្នានឹងអាយុបច្ចប្បន្នដែលបង្ហាញពីអត្តសញ្ញាណថាមានការក្លែងបន្លំរាងកាយ។

ភ្នាក់ងារ“CISF មាន​ការ​សង្ស័យ​ដោយសារ​តែសំឡេង​គាត់​មិន​ត្រូវ​នឹង​អាយុ​របស់​គាត់ហើយ ស្បែករបស់គាត់ហាក់ដូចជានៅក្មេងណាស់ ព្រោះថាស្ទើរតែមិនមានស្នាមជ្រួញនៅលើមុខរបស់គាត់នោះទេអ្នកនាំពាក្យបានប្រាប់ NDTV យ៉ាងដូច្នេះ៕