អន្តរជាតិ

អង្គការ NASA អះអាងថា អវកាសយានិករបស់ Boeing Starliner មិនជាប់នៅលើស្ថានីយអវកាសអន្តរជាតិISS នោះទេ

ប្រែសម្រួល៖ ស-សម្បត្តិ

អ្នកជំនាញអង្គការ NASA បានធ្វើការអះអាងថាថ្វីត្បិតតែមានការពន្យារពេលមិនកំណត់នៅក្នុងការវិលត្រឡប់មកផែនដីវិញក៏នាវិករបស់ Boeing Starliner ដែលបានជាប់គាំងដោយសារតែយានអវកាសរបស់ពួកគេមានបញ្ហាមេកានិចនោះមិនត្រូវបាន “ជាប់គាំង”​នៅលើស្ថានីយអវកាសអន្តរជាតិនោះឡើយ។

មេបញ្ជាការគ្រប់គ្រង Starliner Butch Wilmore និងសហអាកាសយានិក Sunita Williams ត្រូវបានជាប់នៅក្នុងស្ថានីយអវកាសអស់រយៈពេលជាច្រើនសប្តាហ៍មកហើយបន្ទាប់ពីយានអវកាសដំបូងរបស់ Boeing ត្រូវបានបាញ់បង្ហោះនៅថ្ងៃទី ៥ ខែមិថុនា។  ហើយគ្រោងនឹងវិលត្រលប់មកផែនដីវិញនៅថ្ងៃទី ១៣ ខែមិថុនា គឺមួយសប្តាហ៍បន្ទាប់ពីស្នាក់នៅក្នុងស្ថានីយក៏ប៉ុន្តែយាននេះបានជួបបញ្ហាជាមួយនឹងឧបករណ៍ជំរុញថាមពលដោយសារតែមានការលេចធ្លាយអេលីយ៉ូម នៅពេលចូលចតនៅស្ថានីយ ហើយបានរក្សាវាទុកនៅក្នុងគន្លងដោយមិនកំណត់រហូតដល់វិស្វករវិភាគលើបញ្ហាមេកានិករបស់វាដើម្បីធ្វើការជួសជុលឡើងវិញ។

ទីភ្នាក់ងារCBS បានរាយការណ៍មកថា “យើងមិនមានកាលបរិច្ឆេទកំណត់គោលដៅ ចុះចតនៅថ្ងៃនេះទេ” Steve Stich អ្នកគ្រប់គ្រងកម្មវិធី Commercial Crew របស់អង្គការ NASA បានប្រាប់អ្នកយកព័ត៌មាននៅក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានថា“យើងនឹងមិនកំណត់ពេលវេលាដ៏ជាក់លាក់ណាមួយទេ រហូតទាល់តែយើងទទួលបានការធ្វើតេស្តផ្នែកមេកានិករួចរាល់ទាំងស្រុង។

“សំខាន់គឺបញ្ចប់ការធ្វើតេស្ត បំពេញភាពខ្វះចន្លោះបន្ទាប់​មក​ដោះស្រាយបញ្ហា​ដែល​នៅសេស​សល់​ខ្ញុំ​គិត​ថា​យើងកំពុង​ដើរ​លើ​ផ្លូវដ៏ត្រឹមត្រូវ”។

តួយានអវកាស Starliner ត្រូវបានសំចតនៅស្ថានីយ ISS ចំណែកប្រេងឥន្ធនៈមានកំណត់ដែលត្រូវបំព្រួញកាលបរិច្ឆេទវិលត្រឡប់មកផែនដីវិញ។

ទីផ្នាក់ងារ​​CBS បានឲ្យដឹងថា តួយានអវកាសរបស់ក្រុមហ៊ុន Boeing ដែលផ្ទុកអេលីយ៉ូមនិងឧបករណ៍ជម្រុញថាមពលរួមទាំងប្រព័ន្ធសំខាន់ៗផ្សេងទៀត ត្រូវបានទុកចោលហើយបន្តឆេះនៅក្នុងបរិយាកាស។

វិស្វករចង់សិក្សាពីប្រព័ន្ធហាដវ៉ែដែលជាប់គាំងនិងប្រមូលទិន្នន័យឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន នៅមុនពេលអវកាសយានិកត្រឡប់មកផែនដីវិញ។

Stich និង Mark Nappi អ្នកគ្រប់គ្រងកម្មវិធី Starliner របស់ក្រុមហ៊ុន Boeing បានថ្លែងថា Wilmore និង Williams មិនមានផ្លូវជាប់គាំង ឬស្ថិតក្នុងគ្រោះថ្នាក់នោះទេ បើទោះបីជាមានការសន្និដ្ឋាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយអំពីអ្វីដែលកំពុងកើតឡើងក៏ដោយ។

Nappi បាននិយាយថា “វាពិតជាធ្វើឲ្យខកចិត្តខ្លាំងណាស់នៅពេលដែលយើងទទួលបានការហោះហើរសាកល្បងដ៏ល្អហើយបែរជាត្រូវបានគេមើលមកក្នុងន័យអវិជ្ជមាន។ យើងមិនជាប់គាំងនៅលើ ISS នោះទេ។ ក្រុមនាវិកមិនស្ថិតក្នុងគ្រោះថ្នាក់ណាមួយទេ ហើយមិនមានហានិភ័យអ្វីទេ នៅពេលដែលយើងសម្រេចចិត្តនាំយក Suni និង Butch ត្រឡប់មកផែនដីវិញ”។

Stich បានបញ្ជាក់ថាគាត់ចង់ “ធ្វើឲ្យវាច្បាស់លាស់ថា Butch និង Suni មិនត្រូវបានជាប់គាំងនៅលើ ISSទេ ។ គាត់ធានាថា “ផែនការរបស់យើងគឺត្រូវបញ្ជូនពួកគេត្រឡប់មកវិញនៅលើយានចម្លង Starliner នៅក្នុងពេលដ៏ត្រឹមត្រូវមួយយើងនៅមានការងារបន្តិចបន្តួចថែមទៀតដែលត្រូវធ្វើ ដើម្បីទៅដល់ទីនោះសម្រាប់ការត្រឡប់មកវិញឥឡូវនេះពួកគេមានសុវត្ថិភាពនៅលើស្ថានីយអវកាសពួកគេកំពុងរីករាយនឹងពេលវេលាស្នាក់នៅលើស្ថានីយអវកាស។

Starliner មានបញ្ហាជាមួយនឹងការលេចធ្លាយ Helium ហើយផ្នែក Helium ៤ ផ្សេងទៀតមានដំណើរការល្អនៅពេលដែលយាននេះបានចូលចតនៅស្ថានីយ វ៉ាល់របស់វាត្រូវបានបិទដើម្បីកាត់ផ្តាច់ប្រព័ន្ធអេលីយ៉ូម ជៀសវាងការលេចធ្លាយបន្ថែមទៀត។

ទីភ្នាក់ងារCBS បានរាយការណ៍មកថា នៅពេលដែលពួកគេចាកចេញ វ៉ាល់ Helium ត្រូវតែបើកឡើងវិញ ដើម្បីជំរុញសម្ពាធថាមពល។

ចំពោះការលេចធ្លាយដែលគេដឹងថានៅក្នុងតួយានចម្លងនៅមានចំនួនបន្ទុក Heliumចំនួន ១០ ដងនៃបរិមាណ Helium ដែលវាត្រូវការសម្រាប់ដំណើរត្រឡប់មកវិញប៉ុន្តែវិស្វករចង់ធានាថាការលេចធ្លាយនឹងមិនធ្វើឲ្យកាន់តែអាក្រក់នៅពេលដែលប្រព័ន្ធនេះត្រូវបានជំរុញសម្ពាធថាមពល នេះបើយោងតាម ​​ការអះអាងរបស់Stich ។

ប្រព័ន្ធជម្រុញថាមពលទាំងប្រាំនៅក្នុងបន្ទុកនៃតួយាន Starliner ក៏ជាប់កាំងមិនដំណើរការដូចការរំពឹងទុកដែរ នៅក្នុងអំឡុងពេលចូលសំចតនៅស្ថានីយអវកាសកាលពីថ្ងៃទី ៦ ខែមិថុនា ប៉ុន្តែឥឡូវនេះត្រូវបានរៀបចំរួចរាល់សម្រាប់ប្រតិបត្តិការក្នុងការចេញដំណើរ។

ចាប់ពីសប្តាហ៍ក្រោយនេះ ឧបករណ៍ជំរុញថ្មី នឹងត្រូវបាញ់សាកល្បងនៅឯមជ្ឈមណ្ឌល NASA ក្នុងរដ្ឋ New Mexico ដើម្បីកំណត់នូវអ្វីដែលជាកំហុសមេកានិក។

ការធ្វើតេស្តលើដីត្រូវបានរំពឹងថានឹងមានរយៈពេល “ពីរបីសប្តាហ៍” ។

គួររំលឹកដែរថាក្រុមហ៊ុន Boeing ត្រូវបានញាំញីដោយបញ្ហាចាក់ស្រេះជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីខែមករា តួយន្តហោះ Boeing 737 MAX-9 ថ្មីរបស់ Alaskan Airlines បានផ្ទុះឆេះ នៅកម្ពស់ ១០,០០០ ហ្វីត។ ចំណែកយន្តហោះ 737 MAX របស់ពួកគេបានធ្លាក់នៅក្នុងឆ្នាំ ២០១៨ និង ២០១៩ ផងដែរ៕