អន្តរជាតិ

ស្ត្រីបម្រើការជាមន្ត្រីពន្ធនាគារដ៏ស្រស់ស្អាតនៅអង់គ្លេសម្នាក់បានលួចរួមភេទជាមួយបុរសអ្នកទោសនៅក្នុងបន្ទប់ឃុំឃាំងរបស់គាត់បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ប្រែសម្រួល៖ តារា

ប្រភពបានឲ្យដឹងថា មានស្ត្រីជាមន្ត្រីពន្ធនាគារចក្រភពអង់គ្លេសដែលគេស្គាល់ថាជាអតីតអ្នកសម្តែងសៀកម្នាក់នៅក្នុងភាពយន្តឯកសាររបស់ទូរទស្សអង់គ្លេសប៉ុស្តិ៍លេខ ៤ក្នុងរឿង threesomes និង orgies, MailOnline ។ មន្ត្រីពន្ធនាគាររូបនោះបានថតវីដេអូរួមភេទជាមួយអ្នកទោសនៅក្នុងបន្ទប់ឃុំឃាំងរបស់គាត់ ។

Linda De Sousa Abreu មានអាយុ ៣១ ឆ្នាំកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ភ្នាក់ងារប៉ូលិសនៃចក្រភពអង់គ្លេសបន្ទាប់ពីនាងត្រូវបានគេសង្ស័យថាមានទំនាក់ទំនងរួមភេទជាមួយអ្នកទោសក្នុងពន្ធនាគារ HMP Wandsworth នៃចក្រភពអង់គ្លេស។

គេសង្កេតឃើញLinda De Sousa Abreu នៅក្នងពេលថ្មីៗនេះបានលាឈប់ពីការងារជាមន្ត្រីពន្ធនាគារនៃតំបន់ South London ចក្រភពអង់គ្លេសបន្ទាប់ពីផ្ទុះរឿងអាស្រូវមួយនេះ។

បងស្រីរបស់នាងឈ្មោះ Andreina បាននិយាយថា នាងបានណែនាំ Linda De Sousa Abreu មិនឲ្យ ធ្វើតាមទំលាប់នៃជីវិតរស់ដែលមិនសមរម្យរបស់នាងលាយឡំជាមួយនឹងការងារនោះទេ។ឥឡូវនេះវាធ្វើឲ្យនាងកំពុង “រងទុក្ខលំបាក”ក្នុងការប្រឈមមុខនឹងវិធានការច្បាប់។

Andreina បានបន្ថែមថា Linda និងប្តីរបស់នាង Nathan គឺជាតារាល្បីនៅក្នុងកម្មវិធី Open House របស់ទូរទស្សអង់គ្លេសប៉ុស្តិ៍លេខ ៤ :នៅក្នុងរឿង The Great Sex Experiment ដែលត្រូវបានគេផ្សាយកាលពីឆ្នាំមុន។

ចំណែកបងស្រីរបស់ Linda បានធ្វើជាគ្រូបង្វឹកផ្ទាល់របស់ប្អូនស្រីនាងមកពីទីក្រុងឡុងដ៍ បានប្រាប់អ្នកយកព័ត៌មាន MailOnline ពីវិធីដែលនាងរារាំងអ្នកគាំទ្ររបស់ប្អូនស្រីនាងដែលបានប្រើពាកសម្តីប្រមាថមកលើ Linda ដែលជាប្អូនស្រីរបស់នាង។ Linda ក៏ត្រូវបានគេជឿថាមានគណនី Only Fans ដ៏ច្បាស់លាស់មួយផងដែរ។

Andreina បាន​បន្ត​ថា​៖ ‘នាង​ជា​កីឡាករ​វាយ​កូន​បាល់។ នាង​បាន​ចូល​រួម​ក្នុង​កម្មវិធី​មួយ​របស់​ប៉ុស្តិ៍​លេខ​៤​ដែល​មាន​ឈ្មោះ​ថា Open House។ ខ្ញុំមិនដែលឃើញវាទេវាមិនមែនជារឿងដែលខ្ញុំចូលរួមជាមួយនិងប្អូនស្រីរបស់ខ្ញុំនោះទេ។

“ខ្ញុំបានបង្កើតសហគមន៍ដ៏ធំមួយនៅលើបណ្តាញសង្គមរបស់ខ្ញុំ ខ្ញុំផ្សព្វផ្សាយអំពីសុខភាព និងព្រះ ប៉ុន្តែនៅពេលដែលអ្នកគាំទ្ររបស់នាងបានរកឃើញនាង ពួកគេបានរកឃើញខ្ញុំ ហើយពួកគេកំពុងផ្ញើសារមកខ្ញុំ ហើយខ្ញុំកំពុងរារាំងអ្នកគ្រប់គ្នាព្រោះវាមិនមែនជាអ្វីដែលខ្ញុំចង់ពាក់ព័ន្ធជាមួយនោះទេ’។

Linda’s Only Fans សរសេរថា: ‘ខ្ញុំជាឡាទីណាសិចស៊ីចង់ចែករំលែករឿងក្តៅសាច់ជាមួយនឹងអ្នកដែលជាបទពិសោធក្នុងជីវិតពិតរបស់ខ្ញុំ ស្នេហាពិតដែលមានការរួមភេទពិតៗឈានដល់ចំណុចកំពូល!។

‘មាតិកាទាំងអស់បស់យើងគឺត្រឹមត្រូវនឹងពិតប្រាកដមិនក្លែងបន្លំទេ ពីព្រោះយើងចង់ឲ្យអ្នកមើលសប្បាយរីករាយ!’។

បងស្រី Lindaបាននិយាយថាគាត់ទើបតែដឹងថា Linda បំរើការក្នុងពន្ធនាគារនៅដើមឆ្នាំនេះ។

គាត់បាន​ពន្យល់​ថា​៖ ‘ខ្ញុំ​ធ្លាប់​និយាយ​ជាមួយ​នាងអំពី​អាកប្បកិរិយាដ៏ព្រៃ​ផ្សៃរបស់​នាង។ ខ្ញុំបានណែនាំនាងតាំងតែពីពេលមុនអំពីរទំលាប់រស់នៅក្នុងជិវិតរបស់នាង។

‘អ្វីដែលខ្ញុំអាចនិយាយបាននោះគឺថា ខ្ញុំជាអ្នកជឿលើព្រះយ៉ាងម៉ឺងម៉ាត់ ហើយធ្លាប់បានណែនាំ Lindaឲ្យលះបង់ទំលាប់រស់នៅដ៏ព្រៃផ្សៃដែលខុសសិលធម៌ឲ្យបានមួយរយភាគរយ។ឥឡូវនេះនាងមិនស្តាប់នោះទេ។ ជាអកុសលប្អូនស្រីខ្ញុំ Linda កំពុងរងនូវផលវិបាកដោយសារតែផ្ទុះរឿងអាស្រូវនេះ ដែលបានធ្វើឲ្យប្តីនាងខកចិត្ត ឪពុកម្តាយរបស់យើង និងខ្លួនខ្ញុំផ្ទាល់រងការប្រមាថយ៉ាងខ្លាំង។

នៅក្នុងវីដេអូឃ្លីបLinda ត្រូវបានគេឃើញស្លៀកឯកសណ្ឋានមន្រ្តីសេវាពន្ធនាគារ ដែលចាប់ផ្តើមពីនាងសម្តែងសិចលើអ្នកទោសមិនស្គាល់អត្តសញ្ញាណម្នាក់នៅក្នុងពន្ធនាគារ Category A ភាគនិរតីនៃទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។

វីដេអូដែលភ្នាក់ងារ Mail Online យល់ថាថ្មីៗនេះ បានបង្ហាញឲ្យឃើញរូបនាងរួមភេទជាមួយអ្នកទោស ខណៈពេលដែលមិត្តរួមបន្ទប់របស់គាត់ថតសកម្មភាពសិចដោយប្រើទូរសព្ទដៃ។

មានរូបភាពនិងអត្ថបទមិត្ត​ដែលជាអ្នកទោស​​កំពុង​ថតសកម្មភាពសិចឲ្យនាង Linda ​និយាយ​ថា​៖ ‘ពួក​យើង​បាន​បង្កើត​ប្រវត្តិសាស្ត្រសិច​នេះ​ឡើងហើយ​នេះគឺជា​អ្វី​ដែល​ខ្ញុំ​កំពុង​បង្ហាញ​អ្នក​រាល់​គ្នា’។

អ្នក​ទោស​ដែល​ថត​រឿង​ប្រាប់​មិត្ត​ភក្តិ​របស់​គាត់​ឲ្យផ្សព្វផ្សាយ​បន្តហើយ​និយាយ​ថា​៖ ‘នេះ​ជា​របៀប​ដែល​យើង​វិល​ទៅ​កាន់ពិភព Wandsworth’។

Vanessa Frake អតីតប្រធានសន្តិសុខនៅ Wormwood Scrubs បានហៅវីដេអូនេះថា “វាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ស្ត្រី​ម្នាក់​នេះ​មិន​ត្រឹម​តែ​បន្ថោក​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ តែវាធ្វើឲ្យថោកដល់ឯកសណ្ឋាន និង​សេវា​ពន្ធនាគារថែមទៀតផង”។

អ្នកនាំពាក្យពន្ធនាគារបាននិយាយថា “អំពើពុករលួយខុសក្រមសីលធម៌របស់បុគ្គលិកមិនត្រូវបានអត់ឱនទេ ហើយអតីតមន្ត្រីពន្ធនាគារដែលត្រូវបានចោទប្រកាន់ថាមានលក្ខណៈពិសេសនៅក្នុងវីដេអូនេះត្រូវបានរាយការណ៍ទៅប៉ូលិសរួចរាល់ហើយ’វាមិនសមរម្យទេសម្រាប់ការធ្វើអត្ថាធិប្បាយបន្ថែមក្នុងករណីនេះ ខណៈដែលភ្នាក់ងារប៉ូលិសកំពុងធ្វើការស៊ើបអង្កេត’។

ភ្នាក់ងារប៉ូលិសបានថ្លែងថា “យើងទទួលបានរបាយការណ៏ស្តីអំពីវីដេអូដែលមានលក្ខណៈពិសេសនេះដែលត្រូវបានគេសង្ស័យថាបានថតនៅខាងក្នុងពន្ធនាគារ HMP Wandsworth ។

“ការស៊ើបអង្កេតរបស់ប៉ូលិសកំពុងដំណើរការនៅ​ដំណាក់កាល​ដំបូង​គឺមិនទាន់មាន​ការ​ចាប់​ខ្លួនLinda ទេយើងកំពុងទាក់ទងជាមួយក្រសួងយុត្តិធម៌’។

Ian Acheson អតីត​អភិបាល​ពន្ធនាគារ​បាន​ថ្លែង​ថា​ខ្សែ​វីដេអូ​នេះ​បាន​បង្កើន​ការ​ព្រួយ​បារម្ភ​អំពី​សន្តិសុខ​យ៉ាង​ធ្ងន់ធ្ងរ។

គាត់បានប្រាប់ភ្នាក់ងារ Mail Online ថា “ប្រសិនបើវីដេអូនេះពិតប្រាកដមែន វាគឺជាបញ្ហាប្រឈមរបស់រដ្ឋបាលសម្រាប់ការងារថ្មីដែលទំនងជាមានលើសពីនេះច្រើនទៀត” ។

‘គេគឺជាភ្នាក់ងារអនុវត្តច្បាប់ថ្នាក់ជាតិហើយក៏ជាអ្នកបង្កឲ្យមាន​សកម្មភាព​ផ្លូវ​ភេទ​​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ធ្វើឲ្យមានស​ភាពវឹកវរ​ទាំងស្រុង​នៅក្នុង​ពន្ធនាគារ​នេះហើយវា​​មិន​មែន​ជា​ឧប្បត្តិហេតុ​នោះ​ទេ។

“ផលប៉ះពាល់ផ្នែកសន្តិសុខនិងរងការគម្រាមកំហែងដោយសារតែអំពើពុករលួយគឺវាជាក់ស្តែងណាស់ ដូចសកម្មភាពនេះគឺវាជាក់ស្តែងដូចជាការនាំយកទូរសព្ទដៃដោយខុសច្បាប់ចូលក្នុងន្ធនាគារនោះមានន័យថាវីដេអូនេះត្រូវបានអ្នកទោសមើលឃើញយ៉ាងច្រើនរួចទៅហើយ។

‘តើមន្ត្រីពន្ធនាគារដែលជាស្រីៗទាំងនោះមានអារម្មណ៍ថាមានសុវត្ថិភាពដែរឬទេនៅក្នុងការងាររបស់ពួកគេក្នុងបរិយាកាសដែលសហសេវិករបស់ខ្លួនថតវិដេអូរួមភេទជាមួយនិងអ្នកទោសនៅក្នុងបន្ទប់ពន្ធនាគារដែលត្រូវបានគេចែកចាយក្នុងបណ្តាញសង្គមយ៉ាងទូលំទំលាយធ្វើឲ្យអាម៉ាស់មុខក្នុងការកេងប្រវ័ញ្ចផ្លូវភេទរបស់ពួកគេនោះ?’