ប្រែសម្រួល៖រតនា
តុលាការបានចោទប្រកាន់ Linda De Sousa Abreu អាយុ ៣០ ឆ្នាំ អតីតមន្រ្តីពន្ធនាគារពីបទប្រព្រឹត្តខុសនៅក្នុងការិយាល័យសាធារណៈតាមរយៈការចែកចាយវីដេអូលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបង្ហាញរូបខ្លួនឯងដែលជាសមាជិកបុគ្គលិកពន្ធនាគារបានរួមភេទជាមួយអ្នកទោសនៅក្នុងបន្ទប់ពន្ធនាគារ។
ភ្នាក់ងារប៉ូលិសបាននិយាយថាឥឡូវនេះតុលាការបានចោទប្រកាន់នាង Linda De Sousa Abreu អាយុ ៣០ ឆ្នាំជាអតីតមន្ត្រីពន្ធនាគារ HMP Wandsworth ហើយបញ្ជាឲ្យនាំខ្លួនមកកាន់តុលាការនៅថ្ងៃចន្ទ។
ភ្នាក់ងារប៉ូលិស Metropolitan បានបើកការស៊ើបអង្កេតកាលពីថ្ងៃសុក្រ “បន្ទាប់ពីរកឃើញថាវីដេអូរួមភេទរបស់នាងនៅក្នុងពន្ធនាគារ HMP Wandsworth ត្រូវបាននាងចែកចាយជាសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយសង្គម” ។
Scotland Yard បាននិយាយថា Linda De Sousa Abreu ត្រូវបានចាប់ខ្លួនដោយសង្ស័យថាបានប្រព្រឹត្តខុសនៅក្នុងការិយាល័យសាធារណៈនៅថ្ងៃដដែលនោះហើយត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងប៉ូលិស។
Linda De Sousa Abreuត្រូវបានតុលាការបញ្ជាឲ្យប៉ូលិសនាំខ្លួនរូបនាងទៅកាន់តុលាការនៅថ្ងៃចន្ទដើម្បីបើកសវនាការជាបថម៕