ប្រែសម្រួល៖ រតនា
មង្គលការរបស់គូស្វាមីភរិយាថ្មីថ្មោងមួយគូដែលជាអ្នកមានឥទ្ធិពលដើមកំណើតប្រេស៊ីលឈ្មោះនាង Luiza Marcato និងស្វាមីលោក Máximo García មកពីប្រទេសអេស្ប៉ាញបានរងនូវការរិះគន់យ៉ាងចាស់ដៃដោយសារតែកូនកំលោះនិងកូនក្រមុំនិងអ្នកចូលរួមមួយចំនួនបានថតរូបអាក្រាតកាយនៅក្នុងពិធីជប់លៀងមង្គលការរបស់ពួកគេ។
នាង Luiza Marcato និងស្វាមីលោក Máximo García បានរៀបការជាផ្លូវការនៅដើមខែនេះ។
បន្ទាប់ពីផ្លាស់ប្តូរពាក្យសច្ចា និងបំពាក់ចិញ្ចៀនតាមប្រពៃណីមង្គលការគូស្នេហ៍មួយគូនេះបានរៀបចំពិធីខុសគ្នាមួយនៅផ្ទះ លោក្García ដែលមានការចូលរួមពីសមាជិកនៃឧស្សាហកម្មភាពយន្តអាសអាភាស។
នៅទីនោះ ពួកគេបានរៀបចំពិធីជប់លៀងអាក្រាតកាយ ហើយមានឈុតឆាកអាក្រាតកាយខ្លះៗត្រូវបានថតទុកដែលជាទិដ្ឋភាពមិនសមរម្យផ្ទុយពីបទដ្ឋានសិលធម៌មង្គលការ។
Marcato និង García ទទួលរងនូវការវាយប្រហារដោយមានការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីពួកគេបានបញ្ចេញរូបភាពកូនកំលោះថើបកូនក្រមុំក្នុងទិដ្ឋភាពអាក្រាតកាយដ៏មិនសមរម្យ។
គេឃើញរូបភាពកូនកំលោះ García និងអ្នកកំដរម្នាក់ទៀតស្លៀកខោទ្រនាប់ឈរនៅចន្លោះកូនក្រមុំនិងអ្នកកំដខាងស្រីទាំងអស់បីនាក់ក្នុងទិដ្ឋភាពអាក្រាតកាយទាំងស្រុង។
គូស្នេហ៍ទាំងពីរមិនប្រារព្វពិធីមង្គលការនៅក្នុងព្រះវិហារដ៏បរិសុទ្ធពីព្រោះពួកគេមិនជឿលើការប្រារព្វពិធីមង្គលការតាមបែបប្រពៃណីនិងសាសនានោះទេ។គេហទំព័រព័ត៌មានអនឡាញប្រេស៊ីល G1បានដកស្រង់សម្តីរបស់លោក García ដែលបាននិយាយាថា “នេះជារបៀបរស់នៅរបស់យើងហើយយើងមិនចាំបាច់ប្រារព្វតាមពប្រពៃណីនិងសាសនានៅក្នុងព្រះវិហារអ្វីនោះទេហើយក៏មិនមែនជាផ្លូវជីវិតពិតរបស់យើងដែរពួកយើងជួបគ្នារីករាយក្នុងបរិយាកាសអាសអាភាសពេញវ័យនេះគឺជាពិភពលោកសម្រាប់ពួកយើង’។
កាលពីខែឧសភានាង Marcato បានអញ្ជើញមិត្តភក្តិស្រីចំនួន ១៥ នាក់មកចូលរួមក្នុងពិធីជប់លៀងបរិញ្ញាបត្ររបស់លោក García នៅទីក្រុង Rio de Janeiro ហើយក៏បានរៀបគម្រោងសម្រាប់ពិធីមង្គលការក្នុងទម្រង់ “អាសអាភាស” ជាមួយមនុស្សដែលពួកគេចាត់ទុកថា “ជាអ្នកស្និទ្ធស្នាលជាមួយគ្នាដ៏ជ្រាលជ្រៅបំផុត” ។
លោកបាននិយាយថា “យើងមិនប្រច័ណ្ឌទេយើងនិងបង្កបរិយាកាសស្និទ្ធស្នាលដ៏ល្អបំផុតដោយក្តីរីករាយជាមួយនិងទិដ្ឋភាព អាសអាភាសដ៏ស្រើបស្រាលជាមួយគ្នា។’
លោក Garcia បាននិយាយថាជម្រើសនៃការប្រារព្ធពិធីមង្គលការរបស់ពួកយើងមិនមែនជាការប្រឆាំងនិងទំនៀមទម្លាប់ប្រពៃណីនោះទេបើទោះបីជាមានការស្អប់ខ្ពើមពីសង្គមជាតិក៏ដោយក៏ពួកយើងនៅតែអាចទទួលយកបាន។
លោក Garcia បានបន្តថា ‘យើងប្រារព្វពិធីមង្គលការតាមវិធីអាសអាភាសរបស់យើង។ យើងជួបជុំគ្នាក្នុងទិដ្ឋភាពអាសអាភាស មិត្តភក្តិរបស់យើងថតរឿងសិច យើងរស់នៅក្នុងពិភពសិចហេតុនេះអ្វីៗគឺវាខុសគ្នាទាំងស្រុង’ ។
គាត់បន្ថែមថា ‘វាមិនមែនជាការមិនគោរពចំពោះពិធីនេះទេតែផ្ទុយទៅវិញវាគឺជាខ្លឹមសារនៃជីវិតរបស់យើងសួថាតើយើងជានរណា? តើសុភមង្គលរបស់យើងអាចរំខានដល់អ្នកដទៃដែរមែនទេ?’។
Garcia បាននិយាយបញ្ចប់សេចក្តីថាគូស្នេហ៍ដែលមានសុភមង្គលគឺមិនយកចិត្តទុកដាក់ចំពោះភាពអវិជ្ជមាននៅក្នុងសង្គមនោះទេបើទោះជាមានគេកំពុងសើចចំអកឲ្យយើងពាសពេញផ្លូវក៏ដោយ។
និយាយដោយស្មោះត្រង់ទៅ ខ្ញុំមិនឃើញមានការបញ្ចេញមតិឬពាក្យវាយប្រហាររិះគន់ទៀតនោះទេហើយប្រសិនបើមានច្រើនទៀតក៏ខ្ញុំមិនខ្វល់ថាមនុស្សគិតយ៉ាងណាចំពោះខ្ញុំទៀតទេ”។
នៅក្នុងពេលដែលពួកគេកំពុងវាយប្រហារដោយពាក្យសំដីរិះគន់មកលើយើងនោះគឺខ្ញុំរកបានប្រាក់ដល់ទៅ ៥៥,០០០ ដុល្លារក្នុងមួយខែៗ។ ឥឡូវនេះ ខ្ញុំមានប្រពន្ធដ៏អស្ចារ្យម្នាក់៕