ប្រែសម្រួល៖ ប្រុសស្អាត
កីឡាករ Vinicius Junior របស់ប្រេស៊ីលបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ 4-1 ក្នុងការប្រកួតCopa America លើក្រុម Paraguay ក្នុងការប្រកួតក្នុងពូល D នៅទីក្រុង Nevada កាលពីថ្ងៃសុក្រទី២៨ មិថុនា ដោយបានត្រឡប់មកវិញពីការបង្ហាញពីទម្រង់លេងមិនសូវល្អនៅក្នុងការប្រកួតដំបូងនៃការប្រកួតរបស់គាត់។
កូឡុំប៊ី ដែលបានឡើងទៅវគ្គ៨ក្រុមចុងក្រោយ ឈរកំពូលក្នុងពូល D មាន៦ពិន្ទុបន្ទាប់ពីប្រកួត២លើក ខណៈប្រេស៊ីលឈរលេខ២ មាន៤ពិន្ទុ។
កូស្តារីកា ស្ថិតនៅលេខរៀងទី 3 ដោយមានមួយពិន្ទុ ហើយប៉ារ៉ាហ្គាយ ដែលស្ថិតនៅបាតតារាង បន្ទាប់ពីការបរាជ័យពីរលើក ត្រូវបានដកចេញពីការប្រកួត៕
Source: Reuters