ដោយ÷សុខុម
ស្ទឹងត្រែង÷គ្រោះថ្នាក់ចរាចររវាងម៉ូតូសណ្ដោងមួយបានកៀររថយន្ដកាលពីថ្ងៃទី២៦មិថុនា នៅលើដងផ្លូវបេតុងនៅចំណុចផ្លូវបំបែកជាបួន ក្រោយវត្ដលេី ស្ថិតនៅភូមិលេី សង្កាត់ស្រះឫស្សី ក្រុងខេត្តស្ទឹងត្រែង បណ្តាលឱ្យស្លា.ប់អ្នកបើកម៉ូតូម្នាក់និងអ្នករួមដំណើរម្នាក់រងរបួស។
សមត្ថកិច្ចបានឱ្យដឹងថា នៅក្នុងហេតុការណ៍នោះអ្នកបេីកបរម៉ូតូឈ្មោះ ហេង ចាន់រស្មី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងឈេី ទីលំនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង (ស្លាប់)និងអ្នករួមដំណេីរចំនួន ០១នាក់ ឈ្មោះ លី ភេទប្រុស រងរបួស។
សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា ករណីនេះនៅមុនពេលកើតហេតុម៉ូតូម៉ាក វ៉េវ ពណ៍ខ្មៅ គ្មានផ្លាកលេខ មានសណ្ដោងរ៉ឺម៉កពីក្រោយដឹកឈេី (សន្លឹកទ្វារ ) ទិសដៅបេីកបរ ពីលិចទៅកេីត ដោយល្បឿនលឿន បានកៀររថយន្ដម្ខាងទៀត ដែលកំពុងបេីកបរឆ្លងផ្លូវ ទិសដៅបេីកបរពីជេីង ទៅត្បូង។
រីឯ រថយន្ដម៉ាក ឡិចស៉ីស ពណ៍ ផ្សែងបារី ផ្លាក ភ្នំពេញ 2AT. 4199 បេីកបរដោយឈ្មោះ ប៉ាន បញ្ចរ៉ា ភេទស្រី អាយុ ៤៧ឆ្នាំ មុខរបរ មន្រ្ដីរាជការ ទីលំនៅភូមិលេី សង្កាត់ស្រះឫស្សី ក្រុងខេត្តស្ទឹងត្រែង។
តាមការពិនិត្យមូលហេតុគ្រោះថ្នាក់ចរាចរខាងលេីគឺម៉ូតូសណ្ដោងរ៉ឺម៉ក បេីកបរល្បឿនលឿន។អ្នកបេីកបរម៉ូតូ មិនពាក់មួកសុវត្ថិភាពបណ្ដាលឱ្យ មនុស្សស្លាប់ ចំនួន ០១ នាក់ ។ម៉ូតូខូចស្រាលចំនួន ០១គ្រឿង។ រថយន្ដខូចស្រាលចំនួន ០១ គ្រឿង។
វត្ថុតាងទាំងពីរ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង៕