សន្ដិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនបុរស ០៦នាក់ ពាក់ព័ន្ធករណីឈូសឆាយទន្ទ្រានដីព្រៃលិចទឹកខុសច្បាប់ 

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ កម្លាំងអាវុធហត្ថប្រចាំតំបន់ បានចុះស្ទាក់នាំខ្លួនបុរសចំនួន ០៦នាក់អនុវត្តច្បាប់ ពាក់ព័ន្ធករណីលួចចូលទន្ទ្រាន និងឈូសឆាយដីព្រៃលិចទឹកខុសច្បាប់ ។

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ កន្លងមកនេះបានចុះពួនស្ទាក់ និងឃាត់ខ្លួនជនសង្ស័យរហូត ០៦នាក់ នៅភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ខណ:ពេលដែលក្រុមជនសង្ស័យកំពុងធ្វើសកម្មភាពបំផ្លិចបំផ្លាញធនធានជលផល ដោយកាយគាស់ឈូសឆាយតំបន់ព្រៃលិចទឹកដែលជាតំបន់ហាមឃាត់។

ជនសង្ស័យទាំង០៦នាក់ភេទប្រុសទាំងអស់ រួមមាន÷ ឈ្មោះសុខ ឡា  អាយុ ២១ឆ្នាំ, ឈ្មោះភាព ភា  អាយុ ២១ឆ្នាំ , ឈ្មោះរិត ហៀត  អាយុ ២៤ឆ្នាំ, ឈ្មោះឆប ឈុនលី  អាយុ ៣១ឆ្នាំ, ឈ្មោះប៉ាន ហុកតេ  អាយុ ៤២ឆ្នាំ និងឈ្មោះរ៉ូន រើន  អាយុ ៤៧ឆ្នាំ។

រីឯវត្ថុតាងដែលដកហូតបានមាន÷ អេស្កាវ៉ាទ័រចំនួន ០២គ្រឿងផងដែរ។

ជនដែលពាក់ព័ន្ធជាមួយវត្ថុតាងខាងលើកំពុងឃាត់ខ្លួន រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ ដើម្បីប្រគល់ឲ្យមន្រ្តីជំនាញជលផលនាំយកទៅអនុវត្តនីតិវិធីបន្ត៕