ព័ត៌មានជាតិ

ឃុំសង្កាត់ចំនួន៧៨របស់ខេត្តកំពង់ចាមបានដំណើរការដេញថ្លៃគម្រោងឆ្នាំ២០២៤ចំនួន៩៨គម្រោង

ដោយ៖ គង់ហេង
កំពង់ចាម៖ គិតត្រឹមថ្ងៃទី ២៦ មិថុនា ខេត្តកំពង់ចាម បានដំណើរការអនុវត្តគម្រោងដេញថ្លៃ លើឃុំ សង្កាត់ចំនួន ៧៨ នៃឃុំ សង្កាត់សរុបក្នុងខេត្តមួយនេះចំនួន ១០៩ បានចំនួន ៩៨ គម្រោង សម្រាប់ឆ្នាំ ២០២៤។ ប៉ុន្តែមិនអាចកំណត់បាន គម្រោងប្រកាសដេញថ្លៃដែលនៅសល់ សម្រាប់អនុវត្តបន្ត។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ប្រាក់ ទិត្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកំពង់ចាម។ ដោយលោកបានឱ្យដឹងថា៖ ពិសេសមានចំនួន បួន គម្រោងដាក់ឱ្យដេញថ្លៃនៅថ្ងៃទី ២៦ មិថុនានេះមានៈ នៅសាលាឃុំព្រៃចារ ស្រុកជើងព្រៃចំនួន ពីរ គម្រោង,នៅសាលាឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ចំនួន មួយ គម្រោង និងនៅសាលាឃុំកងតាណឹង ស្រុកកងមាសចំនួន មួយ គម្រោងទៀត៕