ប្រែសម្រួល៖ សហការី
មន្រ្តីយោធារុស្ស៊ីអះអាងថា អ៊ុយក្រែនបានបាញ់មីស៊ីលនាំផ្លូវដែលអាមេរិកផ្គត់ផ្គង់ទៅលើតំបន់គ្រីមៀកាលពីថ្ងៃអាទិត្យដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ និងរបួសជាង ១៥១នាក់ផ្សេងទៀត ។កាលពីថ្ងៃចន្ទរុស្ស៊ីបានប្តេជ្ញាទាំងកំហឹងថានឹងសងសឹកអាមេរិក។
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានថ្លែងថា ការវាយប្រហារលើទីក្រុង Sevastopol ក្នុងតំបន់ គ្រីមេដែលរុស្សីបានចាត់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួននៅក្នុងឆ្នាំ ២០១៤ ដោយប្រើមីស៊ីលនាំផ្លូវដែលអាមេរិកផ្គត់ផ្គង់ឲ្យអ៊ុយក្រែនបានសម្លាប់កុមារយ៉ាងហោចណាស់ពីរនាក់។ ចំណែកមន្ត្រីរុស្ស៊ីផ្សេងទៀតបានអះអាងថាយោធាអាមេរិកជាអ្នកផ្តោតគោលដៅនិងផ្តល់ទិន្ន័យក្នុងប្រព័ន្ធ GPS ដល់យោធាអ៊ុយក្រែនបើកការវាយប្រហារមកលើក្រុងSevastopol ក្នុងតំបន់ គ្រីមេ ។
ឯកអគ្គរដ្ឋទូតអាមេរិក Lynne Tracy ត្រូវបានកោះហៅភ្លាមៗកាលពីថ្ងៃចន្ទទៅកាន់ក្រសួងការបរទេស ដែលវិមានក្រឹមឡាំងបានអះអាងថា អាមេរិកកំពុងធ្វើសង្គ្រាមកូនកាត់ប្រឆាំងនឹងរុស្ស៊ីដែលបង្កឲ្យក្លាយទៅជាភាគីនៃជម្លោះនៅក្នុងសង្គ្រាម។
ទីក្រុងមូស្គូបានព្រមានឯកអគ្គរដ្ឋទូតអាមេរិក Tracy ថា “វិធានការសងសឹកនឹងត្រូវអនុវត្ត” ។
ខណៈពេលនេះសហរដ្ឋអាមេរិកបានបើកភ្លើងខៀវឲ្យយោធាអ៊ុយក្រែនប្រើកាំជ្រួចមួយចំនួនរបស់ខ្លួនបាញ់ទៅលើរុស្ស៊ី តែក្រុងវ៉ាស៊ីនតោននៅតែហាមឃាត់អ៊ុយក្រែនមិនឲ្យប្រើ ATACMS ដែលមានសមត្ថភាពបាញ់បានឆ្ងាយនោះហើយគឺជាអ្វីដែលវិមានក្រឹមឡាំងបានចោទប្រកាន់ថាអ៊ុយក្រែនបានវាយប្រហារមកលើតំបន់គ្រីមៀ។
យោងតាមខ្សែវីដេអូដែលបង្ហាញដោយស្ថានទូតរុស្ស៊ីប្រចាំចក្រភពអង់គ្លេសបានបង្ហាញឲ្យឃើញអ្នកលេងទឹកនៅតាមឆ្នេរក្នុងទីក្រុង Sevastopol ក្នុងតំបន់ គ្រីមេ ភ្លាមៗនោះបានរត់គេចចេញពីកន្លែងដែលមានគ្រាប់ផ្លោងធ្លាក់ជាច្រើនគ្រាប់។
ស្ថានទូតរុស្ស៊ីបានចោទប្រកាន់ថា អាមេរិកបានជួយអ៊ុយក្រែនបើកការវាយប្រហារមកលើក្រុង Sevastopol ក្នុងតំបន់គ្រីមេ ហើយបានសច្ចាថា “ទង្វើរបស់អាមេរិកមិនត្រូវគ្មានការឆ្លើយតបនោះទេ”។
មន្ត្រីអាមេរិក និងអ៊ុយក្រែន មិនទាន់ចេញមកបំភ្លឺជុំវិញការវាយប្រហារលើក្រុង Sevastopolក្នុងតំបន់ គ្រីមេដែលត្រូវបានចាត់បញ្ចូលជាឧបសម្ព័ន្ធរបស់ក្រុងមូស្គូនៅក្នុងឆ្នាំ ២០១៤ នៅឡើយទេ។
ចក្រភពអង់គ្លេសក៏បានយល់ព្រមឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធមួយចំនួនរបស់ខ្លួននៅលើទឹកដីរុស្ស៊ី ផងដែរ។
លោក ពូទីន បានផ្តល់យោបល់យ៉ាងច្រើននៅក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីសប្តាហ៍មុន ដែលគេបានស្រង់សំដីដោយលោក Peskov តាមរយ:អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា រុស្ស៊ីអាចចាត់វិធានការបន្ថែមទៀតដោយបានផ្គត់ផ្គង់អាវុធទៅដល់សម្ព័ន្ធមិត្តរបស់ខ្លួនដែលនៅក្បែរសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ។
លោក Peskov បាននិយាយថា “ជាការពិតណាស់សហរដ្ឋអាមេរិកបានចូលរួមក្នុងសង្រ្គាមកូនកាត់មួយនេះរុស្សីនិងពិចារណាលើពេលវេលាដើម្បីធ្វើការឆ្លើយតប”។
ប្រភព Post wires