ប្រែសម្រួល៖ រតនា
លោកYahya Sinwar ដែលគេស្គាល់ថាជាមេខ្លោងដឹកនាំការវាយប្រហារភេរវកម្មនៅថ្ងៃទី ៧ តុលា ហើយក៏ជាមេដឹកនាំជាន់ខ្ពស់របស់ក្រុមភេរវករហាម៉ាសនៅតំបន់ហ្គាហ្សាត្រូវបានគេជឿថានៅមានជីវិតនៅឡើយ ដោយលាក់ខ្លួនដូចជាសត្វ “កណ្តុរ” នៅក្នុងផ្លូវរូងក្រោមដីរបស់ប៉ាឡេស្ទីន បើទោះបីជាកងយោធាអ៊ីស្រាអែលបាននិងកំពុងព្យាយាមតាមប្រមាញ់យ៉ាងណាក៏ដោយ។គាត់ត្រូវបានយោធាអ៊ីស្រាអែលកំណត់គោលដៅជាសត្រូវទី១ដែលត្រូវកម្ចាត់ចោល។
កន្លងមកមេដឹកនាំកំពូលៗមួយចំនួនរបស់ក្រុមហាម៉ាសត្រូវបានយោធាអ៊ីស្រាអែលសម្លាប់ចំណែកលោក Sinwar នៅមានជីវិតរស់នៅតាមរយ:ការរក្សាភាពស្ងៀមស្ងាត់ដោយមិនទាក់ទងតាមវិទ្យុ និងប្រើប្រាស់ចំណាប់ខ្មាំងអ៊ីស្រាអែល និងប្រជាជនប៉ាឡេស្ទីនស្លូតត្រង់ធ្វើជាខែលការពារខ្លួន។
អ្នកជំនាញប្រឆាំងភេរវកម្ម Colin Clarke បាននិយាយថាក្រុមគាំទ្រចលនាហាម៉ាសហៅថា Soufan Group ក៏មានមូលដ្ឋាននៅទីក្រុងញូវយ៉កផងដែរ។
Clarke បានបន្តថា “គាត់ទំនងជាកំពុងស្ថិតនៅក្នុងតំបន់ហ្គាហ្សាលាក់ខ្លួនក្នុងបណ្តាញផ្លូវរូងក្រោមដី ដោយប្រើប្រាស់ចំណាប់ខ្មាំងអ៊ីស្រាអែលជាខែលការពារខ្លួនដើម្បីធានាសុវត្ថិភាពរបស់គាត់”។ “Sinwar គឺជាមនុស្សតែម្នាក់គត់ដែលចរចាដើម្បីការរស់រានមានជីវិតរបស់គាត់។
“នេះគឺជាយុទ្ធវិធីចុងក្រោយរបស់គាត់ដែលកំពុងរស់នៅដូចជាសត្វកណ្ដុរមួយក្បាល”។
Clarke បំរើការនៅមជ្ឈមណ្ឌលអន្តរជាតិប្រឆាំងភេរវកម្មបានថ្លែងថា Sinwar អាយុ ៦១ ឆ្នាំទំនងជាកំពុងប្រើបណ្តាញទាក់ទងតាមរយ:សំបុត្រឆ្លងកាត់តាមការបញ្ជារបស់គាត់ដែលគេជឿថាគាត់គឺជាអ្នកបញ្ជាឲ្យផ្អាកការចរចាស្តីពីបទឈប់បាញ់ម្តងហើយម្តងទៀតជាមួយយោធាអ៊ីស្រាអែល។
នេះគឺជា “យុទ្ធវិធីជាបឋម” ដែល Clarke បានលើកឡើងថា Sinwar ជៀសវាងមិនប្រើទូរសព្ទដៃដែលអាចនាំឲ្យយោធាអ៊ីស្រាអែលជាអ្នកជំនាញក្នុងការតាមដានកំណត់ទីតាំងលាក់ខ្លួនរបស់គាត់។
Clarke បានបន្តថា “យោធាអ៊ីស្រាអែលមានបច្ចេកវិទ្យាខ្ពស់សម្រាប់ស្កែនរកទំនាក់ទំនងរបស់មេដឹកនាំក្រុមហាម៉ាសហេតុនេះហើយគាត់ត្រូវតែជៀសវាងមិនប្រើទូរសព្ទដៃ” ។
Jack Keane ឧត្តមសេនីយ៍ចូលនិវត្តន៍ ដែលជាអតីតអនុប្រធានបុគ្គលិកនៃកងទ័ពសហរដ្ឋអាមេរិកដែលឥឡូវនេះមានតួនាទីជាប្រធានវិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាមបាននិយាយថាគាត់ជឿថា Sinwar ទំនងជាបានត្រឡប់ទៅ Khan Younis នៅភាគខាងជើងនៃតំបន់ Gaza Strip ។
គេជឿថាគាត់បានលាក់ខ្លួននៅតំបន់ Rafah ភាគខាងត្បូងរហូតដល់អ៊ីស្រាអែលចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងទីក្រុងដ៏រឹងមាំចុងក្រោយរបស់ Hamas ។
Keane បានបន្ថែមថា “រាល់ចលនាផ្លាស់ផ្តូរត្រូវធ្វើជាសម្ងាត់បំផុតនៅក្នុងតំបន់យោធាអ៊ីស្រាអែលIDFកាន់កាប់ព្រោះវាជាការប្រថុយនឹងគ្រោះថ្នាក់បំផុត” ។
សភាពស្ងៀមស្ងាត់ក្នុងការទាក់ទងតាមវិទ្យុមានន័យថា Sin war ទំនងជាមិនសកម្មក្នុងការបញ្ជាអង្គភាពដែលនៅសេសសល់របស់ក្រុមហាម៉ាសនៅ Rafah នោះទេ ព្រោះថាការប្រជុំយោធាតាមពេលវេលាជាក់ស្តែងនឹងធ្វើឲ្យគាត់ត្រូវបង្ហាញខ្លួនដូចជាមេដឹកនាំកងវរសេនាតូចរាប់សិបនាក់ដែលត្រូវយោធាអ៊ីស្រាអែលសម្លាប់។ .
យោធាអ៊ីស្រាអែលបានកំណត់គោលដៅតាមប្រម៉ាញ់ Sinwar នៅក្នុងខែកុម្ភៈ បន្ទាប់ពីយោធាអ៊ីស្រាអែល IDF បានចូលកាន់កាប់ក្នុងតំបន់ Khan Younis និងបើកការវាយឆ្មក់តាមផ្ទះរបស់មេដឹកនាំក្រុមហាម៉ាស់ដើម្បីស្វែងរកមេខ្លោង Sin war ។
Clarke បានសន្មតថា Sinwar បន្តធ្វើសង្រ្គាមចេញពីប្រព័ន្ធផ្លូវរូងក្រោមដីរបស់ Gaza បើទោះបីជាមានការស្លាប់កងទ័ពរបស់គាត់ និងជនស៊ីវិលប៉ាឡេស្ទីនដែលជាប់នៅកណ្តាលជម្លោះកាន់តែកើនឡើងនៃក៏ដោយ។
កាលពីខែឧសភា យោធាអ៊ីស្រាអែលបានរាយការណ៏ថាមានសមាជិកក្រុមភេរវករហាម៉ាសចំនួន ១៤,០០០នាក់ ត្រូវបានសម្លាប់ រួមជាមួយនឹងជនស៊ីវិល ១៦,០០០នាក់។
ចំណែកក្រសួងសុខាភិបាលហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានអះអាងថាមនុស្ស ៣៧.៥០០ នាក់ត្រូវបានសម្លាប់នៅហ្គាហ្សាចាប់តាំងពីសង្គ្រាមចាប់ផ្តើម។ ក្រុមនេះមិនបែងចែករវាងភេរវករ និងជនស៊ីវិលនោះទេ។
Sinwar សម្រាប់ខ្លួនគាត់ផ្ទាល់ហាក់ដូចជាមិនខ្វល់អំពីចំនួនអ្នកស្លាប់នោះទេតាមរយ:ការលេចធ្លាយសម្តីរបស់កាត់ដែលត្រូវបានសារព័ត៌មាន Wall Street Journal ផ្សព្វផ្សាយដែលប្រមុខដឹកនាំហាម៉ាសនៅ Gaza រូបនេះបានហៅការស្លាប់របស់ជនស៊ីវិលថាជា “ការលះបង់ចាំបាច់” នៅក្នុងសង្រ្គាមដែលកំពុងតែឆាបឆេះបន្ត។
Clarke បានបន្ថែមទៀតថា “ដរាបណាគាត់ និងក្រុមហាម៉ាសនៅរស់រានមានជីវិតនោះគាត់នឹងឈ្នះសង្រ្គាម” ។
“ហើយការស្លាប់មនុស្សកាន់តែច្រើនគឺកាន់តែល្អសម្រាប់គាត់ ដោយសារតែគាត់អាចប្រើប្រាស់ជីវិតមនុស្សដើម្បីទប់ទល់ជាមួយនឹងយោធាអ៊ីស្រាអែល”។
Sinwar បានរត់គេចខ្លួនតាមផ្លូវរូងក្រោមដីជាមួយក្រុមគ្រួសារកាលពីថ្ងៃទី ១០ ខែតុលាឆ្នាំមុន។
Clarke បាននិយាយថា មធ្យោបាយតែមួយគត់សម្រាប់អ៊ីស្រាអ៊ែល ដើម្បីកំណត់ទីតាំងគាត់ គឺត្រូវប្រើយុទ្ធសាស្ត្រផ្ទៃក្នុងដោយព្យាយាមប្រើប្រាស់នរណាម្នាក់ដែលជាផ្ទៃក្នុងដើម្បីលួចកម្ចាត់គាត់។
ប៉ុន្តែការបញ្ចុះបញ្ចូលជនជាតិប៉ាឡេស្ទីនឲ្យបង្ហាញទីតាំង Sinwar គឺប្រហែលជាពិបាកជាងការគិតទៅទៀតដោយសារតែប្រវត្តិសម្លាប់មនុស្សដ៏ឃោរឃៅរបស់យោធាអ៊ីស្រាអែលនៅ Gaza ក្រោមពាក្យស្លោកថាបង្ក្រាបជនក្បត់។
មុនត្រូវបានក្លាយជាមេដឹកនាំកំពូលរបស់ហាម៉ាសនៅហ្គាហ្សា Sinwar ត្រូវបានគេស្គាល់ថាជា “អ្នកដៃឆៅខាងកាប់សម្លាប់មនុស្សរបស់ក្រុម ខាន់ យូនីស”ជាពិសេសសម្លាប់អ្នកដែលសង្ស័យថាបានផ្តល់ព័ត៌មានឲ្យស្ត្រូវ។
Sinwar កើតនៅក្នុងជំរុំជនភៀសខ្លួន Khan Younis ហើយត្រូវបានចាប់ខ្លួននៅឆ្នាំ ១៩៨៨ បន្ទាប់មកត្រូវបានកាត់ទោសពីបទសម្លាប់យោធាអ៊ីស្រាអែល IDF ពីរនាក់ និងជនស៊ីវិលប៉ាឡេស្ទីនបួននាក់ដែលគាត់សង្ស័យថាបានសហការជាមួយយោធាអ៊ីស្រាអែល។
បើទោះបីជាមានការកាត់ទោសអស់មួយជីវិតក៏ដោយក៏ Sinwar បានជាប់គុកត្រឹមតែ ២៣ ឆ្នាំប៉ុណ្ណោះ ហើយត្រូវបានដោះលែងនៅឆ្នាំ ២០១១ រួមគ្នាជាមួយអ្នកទោសប៉ាឡេស្ទីនជាង ១,០០០ នាក់ដែលត្រូវបានដោះលែងជាថ្នូរនឹងទាហានអ៊ីស្រាអែល IDF ដែលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធ Gilad Shalit ។
Clarke បាននិយាយថា “ការចាប់ខ្លួនរបស់គាត់ និងរយៈពេលជាច្រើនឆ្នាំដែលគាត់បានចំណាយពេលនៅក្នុងគុកបានកសាងកេរ្តិ៍ឈ្មោះធ្វើឲ្យប្រជាជនប៉ាឡេស្ទីនមាន “ជំនឿ” លើរូបគាត់ នាំឲ្យគាត់ទទួលបានការគាំទ្រកាន់តែកើនឡើងនៅក្នុងជួរមេដឹកនាំកំពូលៗនៅពេលគាត់ត្រលប់ទៅតំបន់ Gaza” ។
គ្រាន់តែមួយឆ្នាំបន្ទាប់ពីគាត់ត្រូវបានដោះលែង Sinwar ត្រូវបានជ្រើសរើសជាសមាជិកនៃការិយាល័យនយោបាយរបស់ហាម៉ាស ជាមួយនឹងប្រជាប្រិយភាពដែលទទួលបានជាបន្តបន្ទាប់នៅក្នុងជួរមេដឹកនាំរបស់ក្រុមភេរវកម្មអ៊ីស្លាមដ៏ឃោរឃៅមួយនេះ។
Clarke បាននិយាយថា ដោយសារតែអ៊ីស្រាអែលបានសម្លាប់ដៃគូប្រជែង និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបនៅទីបំផុត Sinwar បានក្លាយជាមេដឹកនាំក្រុមហាម៉ាសនៅក្នុងឆ្នាំ ២០១៧ ។
អ៊ីស្រាអែលមិនត្រឹមតែដោះលែង Sinwar និងជួយកម្ចាត់គូប្រជែងក្នុងជួរហាម៉ាស់របស់គាត់ប៉ុណ្ណោះទេ ពួកគេក៏បានជួយសង្គ្រោះជីវិតរបស់គាត់ផងដែរ នេះបើយោងតាមលោក Yuval Bitton ដែលជាអតីតប្រធានផ្នែកស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល។
Bitton ដែលជាទន្តបណ្ឌិតដែលបានព្យាបាល Sinwar បានប្រាប់អ្នកយកពត៍មានប៉ុស្តិ៍លេខ ១២ ក្នុងខែតុលាថា គ្រូពេទ្យអ៊ីស្រាអែលបានវះកាត់យកដុំសាច់ចេញពីក្នុងខួរក្បាលរបស់ប្រធានតំបន់ហ្គាហ្សាវិញក្នុងឆ្នាំ ២០០៤។
Bitton បាននិយាយដោយសំដៅទៅលើការវាយប្រហារភេរវកម្មថ្ងៃទី ៧ ខែតុលាថា៖ “យើងបានជួយសង្គ្រោះជីវិតគាត់ ហើយនេះគឺជាការដឹងគុណរបស់គាត់សម្រាប់យើង”៕