អន្តរជាតិ

J. Esco ភ័យខ្លាចអតីតចៅហ្វាយរបស់គាត់ Fereidoun Khalilian ព្យាយាមតាមសម្លាប់គាត់ម្តងទៀត

ប្រែសម្រួល៖តារា
J. Esco អ្នករៀបចំឯកសារស្នងមរតកនៅ Los Angeles ជាគោលដៅរបស់ foiled ដែលអ្នកស្នងមរតកសណ្ឋាគារ Paris Hilton លោក Fereidoun Khalilian ដែលបានបញ្ជាឲ្យគេតាមសម្លាប់គាត់។ J. Esco បាននិយាយថាគាត់មានការព្រួយបារម្ភថានឹងមានការប៉ុនប៉ងជាលើកទីពីរនៅក្នុងការតាមសម្លាប់គាត់។

J. Esco បានក្លែងបន្លំការស្លាប់របស់គាត់បន្ទាប់ពីបានទាក់ទង FBI

ផលិតករភាពយន្ត Los Angeles លោក J. Esco អាយុ ៣៨ ឆ្នាំបាននិយាយថាគាត់ “ភ័យខ្លាចខ្លាំងណាស់” ដោយសារតែអតីតចៅហ្វាយរបស់គាត់ Fereidoun Khalilian បានព្យាយាមប៉ុនប៉ងតាមសម្លាប់គាត់ម្តងទៀតប្រសិនបើអតីតចៅហ្វាយរបស់គាត់ ត្រូវបានដោះលែងចេញពីពន្ធនាគារ Las Vegas នៅក្នុងចុងខែនេះ។

Fereidoun “Prince Fred” Khalilian បានបញ្ជាឱ្យផលិតខ្សែភាពយន្ត J. Esco

Esco បានប្រាប់អ្នកយកព័ត៌មាន The Post ថា “និយាយតាមត្រង់ទៅ ខ្ញុំមិនដឹងថាត្រូវធ្វើដូចម្តេចនោះទេដើម្បីការពារអាយុជីវិតពីព្រោះថា“គាត់បានដឹងពីកន្លែងដែលខ្ញុំរស់នៅ ហើយគាត់ស្គាល់ឧក្រិដ្ឋជនជាច្រើន។ ខ្ញុំមិនចង់ចាកចេញពីទីក្រុង Los Angeles ឬក៏ត្រូវផ្លាស់ប្តូរឈ្មោះរបស់ខ្ញុំនោះទេ”។

នៅក្នុងឯកសារតុលាការសហព័ន្ធបានបង្ហាញពីបទចោទលើឈ្មោះ Khalilian អាយុ ៥២ ឆ្នាំថាបានព្យាយាមតាមសម្លាប់ Esco ដោយផ្តល់តម្លៃខ្លួន ២០,០០០ ដុល្លារ។

Khalilian ដែលគេស្គាល់ថាជាប់ខ្សែរាជវង្សអារ៉ាប់ ហើយបានណែនាំខ្លួនថាជាមនុស្ស របស់ព្រះអង្គម្ចាស់ Fred”។នេះបើតាមការបញ្ជាក់នៅក្នុងឯកសារតុលាការសហព័ន្ធ។

Paris Hilton ដែលបានឃើញនៅក្នុងព្រឹត្តិការណ៍មួយកាលពីប្រាំពីរខែមុន

នៅក្នុងឆ្នាំ ២០០៤ Khalilian បានចាប់ដៃគូជាមួយក្លិប Hilton ដើម្បីបើកក្លិបរាត្រី Orlando, FL ដែលមានឈ្មោះថា Club Paris ដែលជាការបណ្តាក់ទុននៅចុងឆ្នាំ ២០០៧ ។

Esco បានប្រាប់អ្នកយកព័ត៌មាន The Post ថាគាត់ត្រូវបានគេជួលនៅក្នុងឆ្នាំ ២០០៩ ជាអ្នកជំនាញផ្នែកព័ត៌មានវិទ្យាសម្រាប់ក្រុមហ៊ុន robocalling របស់លោក Khalian ដែលឥឡូវនេះត្រូវបានក្ស័យធនហើយ។ គាត់បានសម្រេចចិត្តផលិតខ្សែភាពយន្តឯកសារអំពីជីវិតដ៏ថ្លៃថ្នូរបស់ Khalilian ។

សម្រាប់ខ្សែភាពយន្តនេះ Esco បានសម្ភាសលោក Khalilian និងសហការីរបស់អ្នកជំនួញជាច្រើននាក់ និងអង្គរក្សទាំងអស់របស់គាត់។ Esco ពន្យល់ថា “អង្គរក្សរបស់គាត់ ពួកគេដឹងរឿងគ្រប់យ៉ាងរបស់គាត់” ។ “ខ្សែភាពយន្តរបស់ខ្ញុំនឹងបង្ហាញថាគាត់ថាជាអ្នកសិល្បៈម្នាក់” ។

នៅពេលដែល Khalilian បានដឹងថារឿងទាំងអស់ក្នុងមុខរបរបស់គាត់ត្រូវបានលោក Esco ចងក្រងជាឯកសាររួចរាល់ហើយនោះគាត់មិនចង់ឲ្យលោក Esco ដឹងអំពីអាថកំបាំងនេះនោះទេ។លោក Khalilian បានទាក់ទងអតីតអង្គរក្ស Michael Sherwood ដោយបានផ្តល់ប្រាក់ចំនួន ២០,០០០ ដុល្លារដល់គាត់ដើម្បីតាមសម្លាប់ Esco ដោយប្រាប់ Sherwood ថាគាត់មិនចង់ឲ្យគេរកសាកសព Esco ឃើញនោះទេ។

ប៉ុន្តែផ្ទុយទៅវិញSherwood បានទាក់ទង Esco ដោយបានបង្ហាញពីកិច្ចសន្យាដែលលោក Khalilian ជួលឲ្យសម្លាប់គាត់។ បន្ទាប់មកពួកគេក៏បានទាក់ទងទៅភ្នាក់ងារ FBI ។

Esco បាននិយាយថា “ខ្ញុំចង់លាតត្រដាងរឿងទាំងមូលជាសារធារណ: ហើយឲ្យអ្វីៗឆាប់ចប់យ៉ាងរហ័សបំផុត”។
ក្រោយមកបុរសទាំងពីរនាក់បានចាប់ផ្តើមក្លែងធ្វើតាមការបញ្ជារបស់លោក Khalilian ជាមួយគ្នាដើម្បីបញ្ជាក់ថាពិតជាបានសម្លាប់ Escoប្រាកដមែន ។ បន្ទាប់ពីទទួលបានរូបភាពចំនួន ៧៦ និងវីដេអូដែលបង្ហាញពី Esco ដែលត្រូវបានគេចងភ្ជាប់ និងបង្ហូរឈាមនៅលើឥដ្ឋ អាជ្ញាធរអះអាងថា Khalian បានចាប់ផ្តើមផ្ញើប្រាក់បង់រំលោះ Sherwood ចំនួន ៣,០០០ ដុល្លារតាមរយៈ CashApp ។

Khalilian ត្រូវបានចាប់ខ្លួននៅខែមិថុនា ឆ្នាំ ២០២៣ហើយត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតសគិតទុកជាមុន។

យោងតាមឯកសាររបស់តុលាការដែលទទួលបានដោយភ្នាក់ងារសារព័ត៌មានប៉ុស្តិ៍បានបញ្ជាក់ថាការចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុនរបស់លោក Khalil Ian ត្រូវបានទម្លាក់ចោលកាលពីរដូវស្លឹកឈើជ្រុះបន្ទាប់ពីចៅក្រមសហព័ន្ធបានដឹងថាហេតុការណ៏ទាំងកើតឡើងក្នុងខណៈដែល Khalilian នៅឯបរទេសនៅក្នុងរដូវវិស្សមកាលនៅទីក្រុងប៉ារីសជាមួយមិត្តស្រីរបស់គាត់គឺនាង Andrea Aguilera ។

នៅថ្ងៃទី ២៧ ខែមិថុនា ចៅក្រមនៅ Las Vegas អាចចុះហត្ថលេខាលើកិច្ចព្រមព្រាងមួយ ដែលរៀបចំឡើងដោយមេធាវីការពារក្តីរបស់លោក Khalil Ian និងកាត់ទោស Khalilianដោយមិនចាំបាច់មានវត្តមានរបស់ Esco ។ កិច្ចព្រមព្រៀងដែលជាការទទួលខុសត្រូវសម្រាប់រយៈពេលបីឆ្នាំនៃការលើកលែងទោសក្រោយការដោះលែង Khalilian។

Esco បាននិយាយថា “ប្រព័ន្ធយុត្តិធម៌ត្រូវបានគេបំផ្លាញទាំងស្រុង” ។ “Khalilianនឹងចេញពីគុកហើយព្យាយាមតាមសម្លាប់ខ្ញុំម្តងទៀត”

នៅក្នុងសវនាការកាលពីថ្ងៃទី ៧ ខែមិថុនា ចៅក្រម Richard Boulware បានសើចចំអកចំពោះលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ហើយថាវាធ្ងន់ធ្ងរពេកសម្រាប់ការចោទប្រកាន់នេះ និងបានបញ្ជាឲ្យធ្វើរបាយការណ៍កាត់ទោសជាមុន។ មេធាវីរបស់ Esco គ្រោងនឹងមានវត្តមានទីនោះ ដើម្បីផ្តល់សេចក្តីថ្លែងការណ៍អំពីផលប៉ះពាល់ដល់អាយុជ៊ីវិតរបស់ជនរងគ្រោះ៕