អន្តរជាតិ

ប្រារព្វទិវា “សកម្មភាពមនុស្សធាត់នៅតាមឆ្នេរ” “Fat Beach Day” នៅអាមេរិក សម្រាប់សហគមន៍ មនុស្សធាត់

ប្រែសម្រួល៖ស្រីស្រស់
ពិធីប្រារព្វទិវា”សកម្មភាពមនុស្សធាត់នៅតាមឆ្នេរ” “Fat Beach Day” ត្រូវបានគេបង្កើតឡើងនៅទូទាំងប្រទេសអាមេរិកក្នុងគោលបំណងរួមគ្នារៀបចំកន្លែងសម្រាប់សហគមន៍មនុស្សធាត់ប្រមូលផ្តុំនៅរៀងរាល់ថ្ងៃសៅរ៍នៅ Far Rockawayដើម្បីបង្កើតបរិយាកាសសម្រាប់ខ្លួនឯងឲ្យបានល្អ។

Jordan Underwood អ្នករៀបចំព្រឹត្តិការណ៍បានប្រាប់ភ្នាក់ងារ Guardian ថា “យើងកំពុងឆ្លងកាត់ព្រឹត្តិការណ៍នៃវប្បធម៌មួយជារៀងរាល់ថ្ងៃដែលជះឥទ្ធិពលលើបុគ្គល និងសហគមន៍មនុស្សធាត់ហើយយើងព្យាយាមបង្កើតបរិយាកាសដល់មនុស្សធាត់ដើម្បីធ្វើអ្វីៗសម្រាប់ខ្លួនឯង”។

Underwood ដែលជាតារាបង្ហាញម៉ូត និងជាវិចិត្រករដែលមានមាឌធំខ្លាំងហើយមានទម្ងន់ធ្ងន់ហួសកម្រឹតតាំងពីនៅរៀននៅវិទ្យាល័យ។ នេះជាហេតុនាំឲ្យគាត់ចាប់ផ្តើមទប់ស្កាត់រាងកាយធាត់ហួសកម្រឹតនៅអាយុ ១២ ឆ្នាំដើម្បីចងក្រងជាបទពិសោធសម្រាប់ខ្លួនឯងហើយក៏ចាប់ផ្តើមចូលរួមនៅក្នុងទិវា “សកម្មភាពមនុស្សធាត់នៅតាមឆ្នេរ” ។

Underwood រៀបចំព្រឹត្តិការណ៍នៅទូទាំងទីក្រុងញូវយ៉ក ហើយបានសហការជាមួយ Berriez ដែលជាហាងស្រាដែលមានមូលដ្ឋាននៅទីក្រុង Brooklynនៅ “Far Rockaway” ដើម្បីរៀបចំទិវា “សកម្មភាពមនុស្សធាត់តាមឆ្នេរ” ( Fat Beach Day) នៅ Jacob Riis Park ។

Emma Zack ដែលបានចាប់ផ្តើមជាមួយនិង Berriez នៅក្នុងឆ្នាំ ២០១៨ បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំដឹងខ្លួនថានៅតាមឆ្នេរសមុទ្រខ្ញុំមិនដែលនៅក្បែរមនុស្សដែលមើលទៅដូចខ្ញុំនោះទេខ្ញុំរំភើបណាស់ដែលយើងបានបង្កើតកន្លែងនេះសម្រាប់មនុស្សដែលមានរាងកាយធាត់ជាងនេះដូចគ្នាដើម្បីមានពេលបង្កើតបរិយាកាសឲ្យបានល្អ”។

នៅក្នុងយុគសម័យប្រើថ្នាំសម្រកទម្ងន់ដ៏ពេញនិយមដូចជា Ozempic ដែលគេប្រើជាស្តង់ដារសម្រាប់សម្រកទម្ងន់ដើម្បីលើកសម្រស់ហេតុនេះព្រឹត្តិការណ៍”សកម្មភាពមនុស្សធាត់តាមឆ្នេ” ( Fat Beach Day) គឺជាការជំរុញនិងលើកទឹកចិត្តដល់មនុស្សធាត់។

Vogue Business បានរាយការណ៍ថាសម្រាប់រដូវកាលក្នុងរដូវស្លឹកឈើជ្រុះឬរដូវរងាក្នុងឆ្នាំ ២០២៤ គឺមានតែ ០.៨%នៃតារាម៉ូដែលតែប៉ុណ្ណោះដែលមានទំហំបូក ហើយ ៣.៧% មានទំហំមធ្យម ដែលមានការធ្លាក់ចុះជាងឆ្នាំមុន។

យោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារ KFF កាលពីខែឧសភា បានរកឃើញថា មនុស្សពេញវ័យម្នាក់ក្នុងចំណោម ៨ នាក់នៅអាមេរិកបានប្រើប្រាស់ថ្នាំសម្រកទម្ងន់ដូចជា Ozempic ឬ Mounjaro ដោយបានក្លាយទៅជានិន្នាការដ៏ពេញនិយមនៅក្នុងសង្គម។

Underwood បាននិយាយថា “នៅក្នុងទសវត្សរ៍ឆ្នាំ ២០០០ មានការតមជាតិខ្លាញ់ដែលជាការផ្លាស់ប្តូរវប្បធម៌មួយស្របទៅនឹងអ្វីដែលយើងកំពុងឆ្លងកាត់នាពេលនេះ” ។Underwood លើកឡើងពីភាពភ័យខ្លាចធាត់ហួសកម្រឹតដូចដែលគេបានឃើញតារាល្បីៗដូចជា Britney Spears និង Jessica Simpson ។ ត្រូវបានគេកំណត់ឲ្យទទួលទាន “ខ្លាញ់”ត្រឹមតែ៦%។

ព្រឹត្តិការណ៍ស្រដៀងគ្នានេះត្រូវបានគ្រោងទុកនៅទូទាំងសហរដ្ឋអាមេរិក។ ក្លិប Fat Friends Pool Party នឹងប្រារព្ធឡើងនៅទីក្រុង Chicago ថ្ងៃទី ១៣ ខែកក្កដា និងពិធីបុណ្យ Bellies Out Beach Day នៅ Los Angeles ត្រូវបានគ្រោងទុកក្នុងរយៈពេលពីរបីសប្តាហ៍ទៀត។

Kleo Alana បានប្រាប់ Guardian អំពីការគ្រោងបើកព្រឹត្តិការណ៍សកម្មភាពមនុស្សធាត់នៅតាមឆ្នេរកាលពីថ្ងៃសៅរ៍ថា “សម្រាប់អ្នកមានរាងកាយធាត់មានពេលផ្គូផ្គងចាប់គូគ្នាដូចជាព្រះរាជបុត្រនាំម្ចាស់ក្សត្រីឡើងស្ថានសួគ៍” ។

ថ្មីៗនេះ ទីក្រុងញូវយ៉ក បានអនុម័តច្បាប់ហាមឃាត់ការរើសអើងលើមនុស្សធាត់។ នៅឆ្នាំ ២០២៣ អភិបាលក្រុង Eric Adams បានចុះហត្ថលេខាលើច្បាប់ហាមប្រាមការរើសអើងលើមនុស្សធាត់ដូចជាការមិនជួលលំនៅដ្ឋានឲ្យដល់ពួកគេជាដើម។ប៉ុន្តែការស្អប់មនុស្សធាត់នៅតែបន្តជាពិសេសកើតមាននៅតាមបណ្តាញអ៊ីនធឺណិត ។

Zack បាននិយាយថា “វាជារឿងដ៏អាក្រក់មួយហើយមិនត្រឹមតែនៅលើអ៊ីនធឺណិតប៉ុណ្ណោះទេតែក៏មាននៅក្នុងសង្គមមនុស្សផងដែរ។ ដែលអ្នកតែងតែគិតថាវាមិនមានរឿងបែបនេះកើតឡើងនោះទេ ពីព្រោះទីក្រុងញូវយ៉កបើកចំហសេរីភាព ហើយអ្នកអាចស្លៀកពាក់តាមតែអ្នកចង់។ ខ្ញុំតែងតែនិយាយថា ខ្ញុំមិនដែលដឹងថាមានមនុស្សស្អប់មនុស្សធាត់នោះទេ រហូតដល់ខ្ញុំឃើញវានៅក្នុង TikTok៕