អន្តរជាតិ

ផ្ទុះឆេះរោងចក្រផលិតថ្មលីចូមនៅកូរ៉េខាងត្បូងយ៉ាងហោចណាស់មនុស្ស២០នាក់បានស្លាប់

ប្រែសម្រួល៖ ស-សម្បត្តិ
មនុស្សយ៉ាងតិច២០នាក់បានស្លាប់ បន្ទាប់ពីអគ្គិភ័យដ៏រន្ធត់មួយបានឆាបឆេះរោងចក្រអាគុយលីចូមរបស់កូរ៉េខាងត្បូង។

វីដេអូដ៏គួរឲ្យរន្ធត់បានបង្ហាញពីផ្សែងហុយពេញផ្ទៃមេឃ ខណៈភ្លើងបានឆាបឆេះអគារដែលកំពុងឆេះដោយមានកម្មករជាង ២០ នាក់ដែលគេជឿថាបានស្លាប់ទៅហើយ។អគ្គិភ័យដ៏សាហាវនេះ ត្រូវបានគេគិតថា បានចាប់ផ្តើមបន្ទាប់ពីថ្មដែលងាយឆេះខ្លាំងបានផ្ទុះនៅខាងក្នុងឃ្លាំង។

មន្ត្រីពន្លត់អគ្គិភ័យក្នុងតំបន់ លោក Kim Jin-young បាននិយាយថា រហូតដល់ទៅ 35,000 យូនីតស្ថិតនៅក្នុងរោងចក្រនៅពេលមានការផ្ទុះនៅម៉ោង 10:30 ព្រឹក (ម៉ោងក្នុងតំបន់) នៅព្រឹកថ្ងៃចន្ទ។

គាត់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “យើងនៅតែមិនអាចចូលទៅខាងក្នុង និងប្រតិបត្តិការជួយសង្គ្រោះបានទេ។ យើងនឹងអនុវត្តវានៅពេលដែលយើងគ្រប់គ្រងភ្លើងបាន។
“កម្មករចំនួន 21 នាក់មិនទាន់មានរកឃើញពីន្លែងដែលលាក់ខ្លួននៅឡើយទេ។ យើងគ្រោងនឹងតាមដានកន្លែងលាក់ខ្លួនរបស់ពួកគេជាមួយនឹងទំនាក់ទំនងរបស់ពួកគេដែលបានផ្តល់ពីក្រុមហ៊ុន។”

របាយការណ៍បឋមបាននិយាយថា សាកសពមនុស្ស២០នាក់ត្រូវបានរកឃើញដោយក្រុមអ្នកឯកទេសសង្គ្រោះបន្ទាន់។

លោក គីម បានប្រកាសនៅក្នុងសន្និសីទខ្លីមួយថា យ៉ាងហោចណាស់មនុស្ស ៤នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយពីរនាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

រថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿងត្រូវបានគេឃើញប្រញាប់ប្រញាល់ទៅកាន់រោងចក្រដើម្បីទប់ស្កាត់អណ្តាតភ្លើងភ្លាមៗបន្ទាប់ពីការផ្ទុះលើកដំបូង។រូបភាពគួរឲ្យភ្ញាក់ផ្អើលបង្ហាញពីដំបូលរោងចក្រដែលឆេះខ្ទេចតែម្