ប្រែសម្រួល៖សហការី
Gary Lineker និង Wayne Rooney បានរិះគន់យ៉ាងចាស់ដៃក្នុងការសម្រេចចិត្តមិនអនុញ្ញាតឱ្យគ្រាប់បាល់ របស់តារាហូឡង់ Xavi Simonsបានទាត់ចូល អំឡុងពេលប្រកួតស្មើ 0-0 ជាមួយបារាំងនៅ Euro 2024 ។
ការប្រកួតបានបញ្ចប់ក្នុងលទ្ធផល 0-0 ដែលជាលទ្ធផលស្មើដំបូងគេនៃការប្រកួត បើទោះបីជាបារាំងគ្រប់គ្រងការប្រកួតក្នុងលក្ខខណ្ឌនៃការកាន់កាប់ និងឱកាសក៏ដោយ។
ប៉ុន្តែក្រុមហូឡង់នឹងមានអារម្មណ៍ថាពួកគេអាចធ្វើបាន ឬប្រហែលជាគួរតែឈ្នះការប្រកួតនេះ បន្ទាប់ពី Simons បានទាត់បាល់បន្ថែមបណ្តាលឲ្យចូលទីរបស់បារាំងមានចម្ងាយ 15 យ៉ាត។
ជំនួយការអាជ្ញាកណ្តាលម្នាក់បានដាក់ទង់ភ្លាមៗសម្រាប់ offside ខណៈដែលខ្សែការពារសញ្ជាតិហូឡង់ Denzel Dumfries ត្រូវបានគេចាត់ទុកថាកំពុងរំខានដល់ការលេង។
បន្ទាប់មកការប្រកួតត្រូវបានពន្យារពេលអស់រយៈពេលជាង 2 នាទី ខណៈដែលក្រុម VAR បានស្វែងរកការសន្និដ្ឋានថានោះជាការសម្រេចចិត្តត្រឹមត្រូវ។ នៅទីបំផុតពួកគេបានសន្និដ្ឋានថាគឺត្រឹម្រូវ។ ប៉ុន្តែទស្សនិកជនជាច្រើន រួមទាំងអតីតប្រធានក្រុមអង់គ្លេស Rooney, Lineker និង Alan Shearerផងនោះ មិនយល់ស្របទេដោយបាននិយាយថាគ្រាប់បាល់នោះគឺចូលហើយហូឡង់គឺជាអ្នកឈ្នះក្រុមមាន់គកបារាំង១ទល់នឹង០៕