ព័ត៌មានជាតិ

ប្រតិភូក្រុមប្រឹក្សាខេត្តចូលរួមក្នុងពិធី”សន្និសីទភាពជាអ្នកដឹកនាំស្តីពីគ្រួសារសន្តិភាព”នៅខេត្តនគរាជសីមា ប្រទេសថៃ

ដោយ : បន្ទាយ
នគររាជសីមា -ថៃ ៖ គណៈប្រតិភូក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ ដឹកនាំដោយលោក សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្តតំណាងឲ្យលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធី”សន្និសីទភាពជាអ្នកដឹកនាំ ស្តីពីគ្រួសារសន្តិភាព”នៅខេត្តនគរាជសីមា នៃព្រះរាជាណាចក្រថៃឡងដ៍ ។

ប្រតិភូនេះនិងភាគីលោកហាជីមិ សៃតុ (Hajime Saito) អនុប្រធានសហព័ន្ធសន្តិភាពសកលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនិងប្រទេសជប៉ុន និងក្រុមការងារមានសមាជិកចំនួន២៦នាក់ ។
ឯកម្មវិធីរៀបចំឡើងដោយអង្គការ សម្ព័ន្ធគ្រួសារសន្តិភាពសាកល(UPF ) ឥណ្ឌូចិន ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃ១៨ ដល់ថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២៤ ។

ក្រៅពីចូលរួមក្នុងសាលសន្និសីទដែលស្តាប់និងធ្វើបទអន្តរាគមន៍ទាក់ទិនគុណតម្លៃសន្តិភាព សុភមង្គលគ្រួសារ សម្ព័ន្ធភាពនិងទំនាក់ទំនង ប្រតិភូក៏ត្រូវរៀបចំអោយធ្វើទស្សនកិច្ចនៅកន្លែងទាក់ទាញជាច្រើន ៕