សន្ដិសុខសង្គម

ផឹកសុីជុំគ្នាទាស់សម្តីប្អូនចាក់បងប្រុសបង្កើតបាត់បង់ជីវិត

ដោយ÷សុខុម
ព្រះសីហនុ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីចាក់សម្លា.ប់បងប្រុសបង្កើតនៅក្នុងពេលជុំគ្នាផឹកសុីមួយកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឱ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ប៉ុន ភារម្យ អាយុ៤១ឆ្នាំ បានយកកាំបិតចិតបន្លែចុងស្រួច ដងជ័រពណ៌លឿង ចាក់ទៅលើឈ្មោះ ប៉ុន ភារិទ្ធ (បងបង្កើត) អាយុ៤៣ឆ្នាំ មុខរបរសន្តិសុខឯកជនត្រូវក្រោមក្លៀកខាងស្តាំ០១កាំបិត ,ដើមដៃស្តាំ០១កាំបិត បណ្តាលឱ្យស្លាប់ ។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ៖ ពីដំបូងផឹកសុីជុំគ្នាមាន៣នាក់។ លុះពេលស្រវឹងរៀងខ្លួនក៏ទាស់ពាក្យសម្តីគ្នា។ដោយបងប្រុសគឺជាអ្នកយកកាំបិតផ្គាក់មករកកាប់មុន។នៅក្នុងពេលនោះដើម្បីការពារខ្លួនក៏យកកាំបិតចុងស្រួចចាក់តែម្តងទៅ។

ក្រោយមានហេតុការណ៍កើតឡើង កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕