អន្តរជាតិ

ប៉ូលិសកំពុងតាមស្វែងរកចាប់ខ្លួនអ្នកចាប់រំលោភក្មេងស្រីអាយុ១៣ឆ្នាំនៅក្នុងសួននៃក្រុង ញូវញ៉កសហរដ្ឋអាមេរិក

ប្រែសម្រួល៖រតនា
កម្លាំងប៉ូលិសក្រុង ញូវយ៉ក បានសម្រុកចូលក្នុងសួន Queens’ Kissena Park ជាកន្លែងដាច់ស្រយាលមួយនៃតំបន់ Oasis ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យដែលចាប់រំលោភក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់កាលពីថ្ងៃព្រហស្បតិ៍វេលាម៉ោងប្រហែល ៣ និង ៣០ នាទីរសៀល។

កម្លាំងប៉ូលិសមានគ្នាប្រាំបីនាក់មកពីទីបញ្ជាការចល័តរបស់ ក្រុងញូវយ៉ក ត្រូវបានដាក់ពង្រាយនៅក្បែរច្រកចូល Juniper Avenue និង Colden Street របស់ Queens’ Kissena Park ខណៈដែលមន្រ្តីប៉ូលិសសហគមន៍បាគូផ្ទាំងរូបភាពជុំវិញបរិវេណនោះសម្រាប់ធ្វើការស៊ើបអង្កេត។

Alankar Ngar ដែលនៅក្នុងសួនជាមួយកូនស្រីអាយុ ១៤ ឆ្នាំបាននិយាយថា ពួកគេមានការភ័យខ្លាចយ៉ាងខ្លាំង។

បុរសអាយុ ៤៨ ឆ្នាំរូបនេះបាននិយាយថា “មនុស្សគ្រប់គ្នាមានអារម្មណ៏តានតឹងក្នុងចិត្តចាប់តាំងពីលេចឭដំណឹងនេះពួកយើងមានកូនតូចៗដែលកំពុងលេងនៅទីនេះហើយរឿងនេះវាបានកើតឡើងនៅចំពា់កណ្តាលថ្ងៃត្រង់” ។ “ករណីបែបនេះវាគួរតែកើតឡើងនៅពេលយប់ ផ្ទុទៅវិញវាបានកើតឡើងនៅចំពេលថ្ងៃ ដែលយើងធ្លាប់តែប្រាប់កូនៗឲ្យដើរលេងដោយសេរីតែឥឡូវនេះវាគួរអោយខ្លាចខ្លាំងណាស់។”

Zheng អាយុ ៥០ ឆ្នាំជាអ្នកស្រុករស់នៅក្នុងតំបន់នោះបាននិយាយថា “ខ្ញុំមានអារម្មណ៍មិនល្អថាទីនេះមិនមានសុវត្ថិភាពទេខ្ញុំតក់ស្លុតក្នុងចិត្តខ្លាំងណាស់បន្ទាប់ពីលេចឭដំណឹងនេះ”។

ប៉ូលិសបាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ មានក្មេងស្រី និងក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ដើរលេងក្នុងសួនប្រហែលម៉ោង ៣ និង ៣០ នាទីរសៀលខណ:ពេលនោះមានបុរសម្នាក់ប្រើកាំបិទគម្រាមនិងចាប់បង្ខំពួកគេឲ្យចូលទៅក្នុងកន្លែងស្ងាត់មួយ។បន្ទាប់មកជននេះបានចាប់ក្មេងប្រុសដែលជាមិត្តរួមសាលារបស់ក្មេងស្រីចងកដៃជាមួយនឹងខ្សែក្រវាត់ ហើយបន្ទាប់មកក៏ចាប់ក្មេងស្រីរំលោភតែម្តង។ ជនសង្ស័យបានប្រាប់ក្មេងនោះឲ្យរង់ចាំ ២០ នាទីរួចហើយបានយកទូរសព្ទដៃរបស់ពួកគេទាំងពីរនាក់នៅមុនពេលរត់គេចខ្លួន។

ជនសង្ស័យត្រូវបានគេកត់សម្គាល់បានថាជាបុរសមានសម្បុរសជ្រះក្នុងវ័យ២០ឆ្នាំ មានសក់ខ្លីរួញៗ។ជនសង្ស័យមានសាក់រូបគោនៅលើដើមទ្រូងខាឆ្វេង។

សមត្ថកិច្ចបាននិយាយថា ក្មេងប្រុសស្រីទាំងពីរនាក់នោះបានត្រឡប់ទៅកាន់សាលារៀនវិញបន្ទាប់ពីជួបប្រទះហេតុការណ៍ដ៏រន្ធត់នេះ ហើយបានប្រាប់បុគ្គលិកសាលាឲ្យហៅទូរសព្ទទៅលេខ ៩១១ ។

ដោយមានការបារម្ភអំពីហេតុការណ៏បែបនិងអាចកើតឡើងទៀតអ្នកស្រុកដែលបានរស់នៅជុំវិញបរិវេណទ្យានបាស្នើឲ្យប៉ូលិសដាក់ពង្រាយកម្លាំងឲ្យកាន់តែច្រើននៅទីនោះគ្រប់ពេលវេលា។

ទីបញ្ជាការចល័តរបស់ ប៉ូលិសក្រុងញូវយ៉ក បានថ្លែងថា “ ប៉ូលិសកំពុងបន្តតាមស្វែងរកចាប់ខ្លួនជនសង្ស័យដែលបានចាប់រំលោភក្មេងស្រីអាយុ១៣ឆ្នាំនៅក្នុងសួន Queens’ Kissena Parដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់” ៕