ពន្ធដារ

តើអ្វីជាពន្ធអាករចំនួន ១៣ប្រភេទ ក្រោមច្បាប់ស្តីពីសារពើពន្ធ?

អគ្គនាយកដ្ឋានពន្ធដារបានបង្ហាញពីពន្ធអាករចំនួន ១៣ ប្រភេទក្រោមច្បាប់ស្ដីពីសារពើពន្ធ ដែលពន្ធអាករទាំងនោះមានដូចខាងក្រោម៖

១. ពន្ធលើប្រាក់ចំណូល

២. ពន្ធលើប្រាក់បៀវត្ស

៣. អាករលើតម្លៃបន្ថែម

៤. អាករពិសេស

៥. អាករសម្រាប់បំភ្លឺសាធារណៈ

៦. អាករលើការស្នាក់នៅ

៧. ពន្ធប៉ាតង់

៨. ពន្ធលើផ្ទាំងផ្សព្វផ្សាយ

៩. ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ

១០. ពន្ធលើអចលនទ្រព្យ

១១. ពន្ធប្រថាប់ត្រា

១២. ពន្ធលើដីធ្លីមិនបានប្រើប្រាស់

១៣. ពន្ធលើមធ្យោបាយដឹកជញ្ជូន។​

១. ពន្ធលើប្រាក់ចំណូល

សម្រាប់នីតិបុគ្គល

-២០% សម្រាប់សហគ្រាសនីតិបុគ្គល រួមបញ្ចូលទាំងពន្ធលើចំណេញមូលធន

-៣០% សម្រាប់ប្រតិបត្តិការប្រេងកាត និងធនធានធម្មជាតិ

សម្រាប់រូបវន្តបុគ្គល

-០% – ២០% សម្រាប់សហគ្រាសឯកបុគ្គល និងក្រុមហ៊ុនសហកម្មសិទ្ធិ កំណើនតាមថ្នាក់

-២០% ពន្ធលើចំណេញមូលធន

កាតព្វកិច្ចជាភា្នក់ងារកាត់ទុករបស់អ្នកជាប់ពន្ធក្នុងរបបស្វ័យប្រកាស

-៤% – ១៥% សម្រាប់ការទូទាត់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជន

-១៤% សម្រាប់ការទូទាត់ឱ្យទៅអ្នកជាប់ពន្ធអនិវាសនជន

២. ពន្ធលើប្រាក់បៀវត្ស

-០ – ២០% សម្រាប់រូបវន្តបុគ្គលនិវាសនជន កំណើនតាមថ្នាក់

-២០% សម្រាប់រូបវន្តបុគ្គលអនិវាសនជន

-២០% ចំពោះអត្ថប្រយោជន៍បន្ថែម

៣. អាករលើតម្លៃបន្ថែម

-០% សម្រាប់ការផ្គត់ផ្គង់ជាប់អាករចំពោះទំនិញនាំចេញ ឬសេវានៅក្រៅព្រះរាជាណាចក្រកម្ពុជា

-១០% សម្រាប់ការផ្គត់ផ្គង់ជាប់អាករចំពោះទំនិញ ឬសេវាកម្មក្នុងព្រះរាជាណាចក្រកម្ពុជា

៤. អាករពិសេស

-៣% – ១០% សម្រាប់ការផ្គត់ផ្គង់សេវា

-៥% – ៣៥% សម្រាប់ការផលិត ឬការចែកចាយទំនិញ

៥. អាករសម្រាប់បំភ្លឺសាធារណៈ

-៥% សម្រាប់ការផ្គត់ផ្គង់នូវផលិតផលសុរា មេរ័យ និងថ្នាំជក់តែមួយលើក

៦. អាករលើការស្នាក់នៅ

-២% សម្រាប់ការផ្គត់ផ្គង់សេវាស្នាក់នៅក្នុងសណ្ឋាគារ

៧. ពន្ធប៉ាតង់

-៤០ ម៉ឺនរៀល – ៥ លានរៀល អនុវត្តតាមប្រភេទអ្នកជាក់ពន្ធនីមួយៗ (តូច, មធ្យម និងធំ)

៨. ពន្ធលើផ្ទាំងផ្សព្វផ្សាយ

-១០០៛ – ១ ៥០០៛/ដមនិង កម្ពស់ សម្រាប់ការផ្សព្វផ្សាយតាមគ្រប់រូបភាពទាំងចល័ត និងអចល័ត

៩. ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ

-១០% អនុវត្តលើកម្មសិទ្ធិករ ឬសិទ្ធវន្តរបស់កម្មសិទ្ធិករនៃអចលនទ្រព្យដែលមិនមែនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស

១០. ពន្ធលើអចលនទ្រព្យ

-០,១% សម្រាប់អនុវត្តលើអចលទ្រព្យ

១១. ពន្ធប្រថាប់ត្រា

-០,១% សម្រាប់ការផ្ទេរភាគហ៊ុនរបស់ក្រុមហ៊ុន និងកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋ

-៤% សម្រាប់ការផ្ទេរកម្មសិទ្ធិ ការដាក់ភាគហ៊ុនជាអចលនទ្រព្យ និងចលនទ្រព្យក្នុងក្រុមហ៊ុន

-១ លានរៀល សម្រាប់ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងបិទក្រុមហ៊ុន

១២. ពន្ធលើដីធ្លីមិនបានប្រើប្រាស់

-២% អនុវត្តលើដីធ្លីមិនបានប្រើប្រាស់ដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា

១៣. ពន្ធលើមធ្យោបាយដឹកជញ្ជូន

-៥ ម៉ឺនរៀល – ២ លានរៀល តាមប្រភេទមធ្យោបាយ និងទំហំស៊ីឡាំង ឬទម្ងន់ផ្ទុក ឬចំនួនកៅអី៕