ព័ត៌មានជាតិ

អតីតជំរំជនភៀសខ្លួនខ្មែរនៅទសវត្សរ៍ទី៨០ ក្លាយជាសារមន្ទូីរដែលអាជ្ញាធរថៃនៅខេត្តត្រាតហៅថា «សាលារាជការុណ្យ”

ដោយ : បន្ទាយ
ត្រាត- ថៃ :អតីតជំរំជនភៀសខ្លួនខ្មែរនៅទសវត្សរ៍ទី៨០ ក្លាយជាសារមន្ទូីរដែលអាជ្ញាធរថៃនៅខេត្តត្រាតហៅថា «សាលារាជការុណ្យ” ដែលស្ថិតនៅស្រុកខ្លងយ៉ៃ(អូរធំ) នៅទល់មុខនឹងស្រុកសំឡូតខេត្តបាត់ដំបង។

បានដឹងដូច្នេះ កាលពីថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២៤ ខណ: គណ:ប្រតិភូកម្ពុជា និងវៀតណាមបានទៅធ្វើទស្សនកិច្ច។

ប្រតិភូនេះ (ខាងកម្ពុជាមាមកពីខេត្តកែប កំពត ខេត្តព្រះសីហនុ និងកោះកុងនិងវៀតណាមមកពីថ្នាក់ជាតិនិងពីខេត្តគៀងយ៉ាង ក្រុងកានថឺ) និងថៃ មកពីខេត្តត្រាត ច័ន្ទបូរី រយ៉ង ជលបូរី
បានបំពេញទស្សនកិច្ចទីនោះ ,នៅព្រះវិហារថៃ ចិន”ម៉ែថាប់ធីម “នៅកំពង់ផែពហុបំណងខេត្តត្រាតនិងកន្លែងចូលរួមពិព័រណ៍ធុរកិច្ចខេត្ត៩ត្រាតឆ្នាំ២០២៤ (CVTEC Trat Business Roadshow 2024) ។

ប្រតិភូបានធ្វើដំណើរតាមកប៉ាល់ទេសចរណ៍ពីខេត្តព្រះសីហនុ អស់ពេលជិត៤ម៉ោង មុននឹងទៅដល់កំពង់ផែពហុបំណងខេត្តត្រាត ទល់មុខខេត្តកោះកុង ។ដើម្បីត្រៀមចូលរួមពិព័រណ៍ធុរកិច្ចខេត្តត្រាតឆ្នាំ២០២៤ (CVTEC Tឦrat Business Roadshow 2024) ខណៈប្រតិភូមួយចំនួនក៏បានធ្វើដំណើរតាមផ្លូវគោកផងដែរ។

ចំពោះដំណើរទស្សនកិច្ចនៅអតីតជំរំជនភៀសខ្លួនខ្មែរនៅស្រុកខ្លងយ៉ៃ ខេត្តត្រាត ដែលបច្ចុប្បន្នអាជ្ញាធរទេសចរណ៍ថៃ ប្រចាំខេត្តត្រាតហៅថា «សាលារាជការុណ្យ»។
សាលារាជការុណ្យ ជាអតីតជំរំជនភៀសខ្លួនកម្ពុជា ដែលបានភៀសខ្លួនចេញប្រទេសក្នុងសម័យកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុលពតនិងសង្គ្រាម។

ជំរំនេះត្រូវបានបង្កើតឡើងនាឆ្នាំ១៩៧៨ ក្រោមព្រះរាជមេត្តានិងករុណាទិគុណអាណិតរបស់សម្ដេចព្រះមហាក្សត្រីថៃ ដែលកាលណោះទ្រង់ជាព្រះប្រធានកាកបាទក្រហមថៃ ។
មគ្គុទេសក៍អាជ្ញាធរទេសចរណ៍ថៃប្រចាំខេត្តត្រាតបានប្រាប់គណ:ប្រតិភូថា: សម្ដេចព្រះមហាក្សត្រីថៃ ទ្រង់មានការអាណិតអាសូរនិងចូលរួមទុក្ខលំបាកចំពោះប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះដោយសារសង្គ្រាម និងការកាប់សម្លាប់របស់ពួកខ្មែរក្រហម ទើបទ្រង់មានព្រះរាជតម្រិះអោយបង្កើតជំរំជនភៀសខ្លួននេះ ហើយឧបត្ថម្ភ ផ្គត់ផ្គង់ដោយកាកបាទក្រហមថៃនិងអាជ្ញាធរថៃ។ប៉ុន្តែឆ្នាំ១៩៨៦ ជំរំជនភៀសខ្លួននេះក៏ត្រូវបានរំសាយវិញ។

ជនភៀសខ្លួនខ្មែរនៅក្នុងជំរំក៏ត្រូវបានផ្ទេរទៅជំរំដទៃទៀតដែលបានបង្កើតឡើងបន្តបន្ទាប់នៅជាយដែនថៃអំឡុងឆ្នាំ១៩៧៩-១៩៨១ ដែលសម្រាប់ទទួលជនភៀសខ្លួនខ្មែរភៀសពីការកាបើសម្លាប់របស់ខ្មែរក្រហមនិងពីអំឡុងកងទ័ពវៀតណាមចូលមកផ្តួលរំលំរបបខ្មែរក្រហម ហើយបង្កើតរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ។
ក្នុងនោះ នៅលើទឹកដីខេត្តត្រាតប្រទេសថៃ មានជំរំសុខសាន្ត(ខ្លះហៅថាSite II ទី១) ស្ថិតនៅស្រុកខ្លងយ៉ៃដែលគ្រប់គ្រងរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ(KPNLF) របស់លោកតាសឺន សាននិងក្រោមការទទួលខុសត្រូវ ឧបត្ថម្ភរបស់ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) និងអង្គការជនភៀសខ្លួនតាមព្រំដែន(UNBRO) ។ត្រឹមឆ្នាំ១៩៩១ ជំរំសុខសាន្តមានជនភៀសខ្លួន៩.៤៨៥នាក់  និងជំរំជនភៀសខ្លួន១ទៀតឈ្មោះសាយខេ(Site K) គ្រប់គ្រងដោយពួកខ្មែរក្រហមនៅស្រុកបររ៉ៃខេត្តត្រាត ទល់មុខស្រុកសំឡូតខេត្តបាត់ដំបងដែរ។.ត្រឹមឆ្នាំ១៩៩១ ជំរំសាយខេ មានជនភៀសខ្លួន១០.៨៦៦នាក់ ។
ជនភៀសខ្លួនដែលផ្ទេរពីជំរំដំបូងនេះ មួយចំនួនក៏ចេញទៅជំរំទាំង២ខាងលើ,ទៅជំរំនៅស្រុកអារញ្ញប្រថេតខេត្តស្រះកែវនិងខ្លះបា នទៅកាន់ប្រទេសទី៣ ។ ក៏មានខ្លះទៀតដែរក៏បានធ្វើមាតុភូមិនិវត្តន៍។

អតីតជំរំដំបូងនោះបានក្លាយជាសារមន្ទីរមួយនាស្រុកខ្លងយ៉ៃ ខេត្តត្រាត ហៅ«សាលារាជការុណ្យ» ដែលក៏ជាគោលដៅទេសចរណ៍បែបប្រវត្តិសាស្ត្រមួយក្នុងខេត្តត្រាតផងដែរ។

សូមបន្ថែមថា ប្រតិភូកម្ពុជា វៀតណាមត្រូវចូលរួមពិព័រណ៍ធុរកិច្ចខេត្តត្រាត(CVTEC :Cambodia Vietnam Thailand Economic Corridor ) ត្រួវចេញដំណើរតាមកប៉ាល់ទេសចរណ៍ទៅកាន់កោះកូត(KohKut)ខេត្តត្រាត ដើម្បីបើកវេទិកា។

សូមបញ្ជាក់ថា សភាឧស្សាហកម្មទេសចរណ៍ថៃ និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA) បានសហការរៀបចំពិព័រណ៍ធុរកិច្ចខេត្តត្រាតឆ្នាំ២០២៤ ឬហៅថា CVTEC Trat Business Roadshow 2024 ពីថ្ងៃទី៥-៨ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តត្រាត ប្រទេសថៃ ក្នុងគោលបំណងដើម្បីជំរុញចលនាទេសចរផ្លូវសមុទ្រ និងចរន្តពាណិជ្ជកម្មតាមច្រករបៀងសេដ្ឋកិច្ចខាងត្បូង ដែលជាប់តំបន់សមុទ្រនៃប្រទេសទាំង៣ កម្ពុជា វៀតណាម ថៃ។

កិច្ចសហប្រតិបត្តិការកម្ពុជា វៀតណាម ថៃ “ច្រករបៀងសេដ្ឋកិច្ចខាងត្បូង”(Southern Economic Coridor) បានបង្កើតឡើងដើម្បីជំរុញវិស័យសេដ្ឋកិច្ចដូចជាការដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ សែវាកម្ម កសិកម្ម ជលផល ឧស្សាហកម្ម សិប្បកម្ម…តាមផ្លូវសមុទ្រ ។

បើតាមលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA)អោយដឹងថា :ការរួមគ្នារៀបចំពិព័រណ៍ធុរកិច្ចខេត្តត្រាតឆ្នាំ២០២៤នេះ គឺដើម្បីលើកទឹកចិត្តអ្នកវិនិយោគ ក៏ដូចជារាជរដ្ឋាភិបាល អាជ្ញាធរនិងវិស័យឯកជននៃប្រទេសទាំង៣ ឱ្យបង្កើនការតភ្ជាប់ចលនាចរាចរណ៍ ទំនាក់ទំនងពាណិជ្ជកម្មនិងទេសចរណ៍ផ្លូវទឹកជាមួយគ្នាទៅវិញទៅមក ៕