អន្តរជាតិ

ឆ្កែរត់ចម្ងាយ ៤ ម៉ាយដើម្បីស្វែងរកជំនួយជួយដល់ម្ចាស់វាដែលជាប់ឡានពេញមួយយប់នៅក្នុងជ្រោះជាប់នឹងច្រាំងថ្ម Oregon

ប្រែសម្រួល៖រតនា
សត្វឆ្កែដ៏ស្មោះត្រង់បំផុតមួយក្បាលបានរត់ចម្ងាយ ៤ ម៉ាយឆ្លងកាត់វាលរហោស្ថាននៃចម្រាក់ថ្ម Oregon ដើម្បីស្វែងរកជំនួយជួយដល់ម្ចាស់វាដែលបានជាប់ឡាននៅនឹងច្រាំងថ្ម Oregonពេញមួយយប់។

ប៉ូលិសស្រុកបានឲ្យដឹងថា ឆ្កែរបស់ Brandon Garrett បានមកដល់កន្លែងបោះជំរំ Baker County នៅវេលាម៉ោងប្រហែល 9:30 ព្រឹកថ្ងៃចន្ទ ដើម្បីផ្តល់ដំណឹងដល់គ្រួសារដែលកំពុងព្រួយបារម្ភអំពីគាត់។

ភ្លាមៗនោះប៉ូលិសបានបើកការរុករកក្រោយមកក៏បានប្រទះឃើញរថយន្តរបស់គាត់នៅក្បែរមាត់ជ្រោះចម្ងាយប្រហែលមួយរយមែត្រពីចម្រាក់ថ្ម Oregon។

គ្រួសាររបស់គាត់មិនអាចទៅដល់តន្លែងដែលឡានគាត់ជាប់នឹងចម្រាក់ថ្ម Oregonដោយខ្លួនឯងបានទេ។ បន្ទាប់មកគ្រួសាររបស់គាត់បានអំពាវនាវរកក្រុមជួយសង្គ្រោះបន្ទាន់។

ការិយាល័យប៉ូលិសខោនធី Baker បាននិយាយថាក្រុមជួយសង្គ្រោះបន្ទាន់ (Sheriff Ash) បានមកដល់ហើយបានកំណត់ទីតាំងចូលទៅកាន់ជ្រោះនោះ។

យោងតាមមន្ត្រីប៉ូលិសបានឲ្យដឹងថា Garrett អាចលូនបានចម្ងាយ ១០០ យ៉ាតពីរថយន្ត បន្ទាប់ពីបរាជ័យក្នុងការ “រកផ្លូវចេញពីកន្លែងដែលរថយន្តធ្លាក់” ។

Garrett បានរងរបួសដោយសារតែខិតខំឡើងតោងច្រាំងថ្មដ៏ចោតដោយខ្លួនឯង។ Garrett បានចំណាយពេលពេញមួយយប់នៅក្នុងជ្រោះដើម្បីរង់ចាំឆ្កែដែលជាមិត្តដ៏ស្មោះត្រង់របស់គាត់ត្រឡប់ពីស្វែងរកជំនួយ។

ក្រុមអ្នកជួយសង្គ្រោះបានប្រើប្រាស់ “ខ្សែពួរ” ដើម្បីទាញយក Garrett ចេញពីជ្រោះដោយសុវត្ថិភាពហើយបានបញ្ជូនគាត់តាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់។
ស្ថានភាពរបស់គាត់មិនមានអ្វីធ្ងន់ធ្ងរទេ ប៉ុន្តែមន្ត្រីម្នាក់បានបញ្ជាក់ថា សត្វឆ្កែរបស់គាត់បានរួចជីវិតពីឧបទ្ទវហេតុដ៏រន្ធត់នេះ៕