ប្រែសម្រួល៖តារា
បន្ទាប់ពីមានការពន្យាពេលសម្រាប់ការប្រកួតដ៏ចម្រូងចម្រាសដែលបានគ្រោងទុកសម្រាប់ខែកក្កដា ២០នោះមកកាលបរិច្ឆេទថ្មីត្រូវបានប្រកាស។
ចំពោះកាលបរិច្ឆេទថ្មីសម្រាប់ការប្រកួតរបស់ Jake Paul ជាមួយ Mike Tyson ត្រូវបានកំណត់ឡើងវិញនៅថ្ងៃទី ១៥ ខែវិច្ឆិកា នៅក្នុងកីឡដ្ឋាន AT&T ក្នុងទីក្រុង Arlington រដ្ឋ Texas,សហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា កាលបរិច្ឆេទថ្មីសម្រាប់ការឡើងសង្វៀនរបស់ Mike Tyson vs Jake Paul នៅថ្ងៃទី ១៥ ខែវិច្ឆិកាត្រូវបានប្រកាសបន្ទាប់ពីកាលបរិច្ឆេទចាស់ដែលត្រូវបានកំណត់កាលពីមុនដែលបានគ្រោងទុកសម្រាប់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានលុបចោល៕