ដោយ៖ សុខុម
ស្ទឹងត្រែង៖ សមត្ថកិច្ចបានឲ្យដឹង នៅរសៀលថ្ងៃទី៧មិថុនានេះថា មន្ត្រីបរិស្ថានបានប្រទះឃើញគ្រឿងញៀនចំនួន២ការុងក្រោយពីជនល្មើសរត់គេច។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា កាលពីរសៀលថ្ងៃទី៦ខែមិថុនា
២០២៤ ក្រុមមន្ត្រីបរិស្ថានដែលការពារអភិរក្សនៅក្នុងតំបន់រ៉ាមសា បានចុះល្បាតតាមដងទន្លេមេគង្គដើម្បីរកបង្រ្កាបបទល្មើសនេសាទស្ថិតក្នុងភូមិកោះហិបឃុំអូរ
ស្វាយស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
នៅពេលចុះល្បាតនោះលោក ភោគ និមល់ អនុប្រធា
នការិយាល័យ រួមជាមួយមន្ត្រីឧទ្យានុរក្សម្នាក់សហការជាមួយកម្លាំ
ងសហគមន៍នេសាទចំនួន៣នាក់ចុះល្បាតទប់ស្កាត់បទល្មើសនេសាទខុស
ច្បាប់ក្នុងរដូវបិទនេសាក្នុងភូមិសាស្ត្រតំបន់រ៉ាមសារ ។
កម្លាំងបរិស្ថាននិងសហគមន៍ចុះល្បាតដល់ចំណុចប៊ុងក្រាក់ ក្បាលភូមិវ៊ើនសៀន ក៏បានប្រទះឃើញអ្នកបើកទូក១គ្រឿង គួរឲ្យសង្ស័យ ភ្លាមនោះកម្លាំងក៏បានបើកទូកដេញតាម រហូតដល់ចំណុចក្បាលកោះតាហឿង ស្ថិតក្នុងភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។ ពេលឃើញ សមត្ថកិច្ចដេញតាម ជនសង្ស័យបានបើកទូកបុកច្រាំង ហើយរត់គេចខ្លួនបាត់ បន្សល់ទុកវត្ថុតាង ទូក១ ម៉ាសុីនម៉ាកTBC ១គ្រឿង និងការុងថ្នាំញៀនចំនួន២ការុង ក្នុងនោះការុងមួយចងមាត់ជិតនិងការុងមួយទៀតរហែកមាត់។
បន្ទាប់ពីឃើញវត្ថុតាងនៅក្នុងការុង កម្លាំងមន្រ្តីបរិស្ថានក៏
បានទំនាក់ទំនងទៅកម្លាំងអធិការស្រុកធ្វើកំណត់ហេតុបញ្ជូនមក
កាន់ស្នងការនគរបាលខេត្តស្ទឹងត្រែងដើម្បីបន្តនីតិវិធី៕