សន្ដិសុខសង្គម

កងរាជអាវុធហត្ថខេត្តក្រចេះបង្រ្កាបរថយន្តដឹកឈើបានមួយគ្រឿង

ដោយ៖សុខុម

ខេត្តក្រចេះ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តក្រចេះ កាលពីថ្ងៃទី៥ ខែមីថុនា ឆ្នាំ២០២៤ បង្រ្កាបបានរថយន្តដឹកឈើមួយគ្រឿងនៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងរថយន្តមានផ្ទុកឈើប្រណីតប្រភេទបេង (ប្រភេទឈើជ្រុង)ដោយគ្មានច្បាប់អនុញ្ញាតពីជំនាញ។ចំណែកអ្នកបើកបរបានបើកទ្វារចុះពីរថយន្តដឹកឈើរត់គេចខ្លួនបាត់ស្រមោល។

ដោយឡែក វត្ថុតាងខាងលើកម្លាំងសមត្ថកិច្ចជំនាញរឹបអូសយកទៅរក្សាទុកបណ្ដោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល និង សុំគោលការណ៍អនុវត្តបន្តតាមច្បាប់៕