ពន្ធដារ

 អគ្គនាយកដ្ឋានពន្ធដារនឹងផ្សព្វផ្សាយស្តីពីអាករលើតម្លៃបន្ថែមនិងអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ៖ ដើម្បីជំរុញឱ្យអ្នកជាប់ពន្ធយល់ច្បាស់ពីកាតព្វកិច្ចប្រកាសពន្ធរបស់ខ្លួន ព្រមទាំងពន្យល់ និងបកស្រាយនូវចម្ងល់នានាអគ្គនាយកដ្ឋានពន្ធដារនឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “អាករលើតម្លៃបន្ថែម និងអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក”។

(រូបភាពឯកសារ)

វាគ្មិនសំខាន់ៗដែលនឹងអញ្ជើញចូលរួមចែករំលែកនៅក្នុងសិក្ខាសាលានេះគឺរួមមាន៖លោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ លោក ឆាយ ជាហេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក សុង កុសល អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារ។

សិក្ខាសាលាដ៏មានសារសំខាន់នេះនឹងប្រព្រឹត្តទៅនៅម៉ោង៨ព្រឹកដល់ម៉ោង១២ ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងរាជធានីភ្នំពេញ។

ការចូលរួមសិក្ខាសាលានេះគឺបានបង្ហាញពីកិច្ចសហការរវាងសហគ្រាស ជាមួយអគ្គនាយកដ្ឋានពន្ធដារ និងជាកត្តានៃការវាយតម្លៃកម្រិតអនុលោមភាព នៃការគោរពបទប្បញ្ញត្តិស្តីពីពន្ធដាររបស់សហគ្រាស៕