ព័ត៌មានជាតិ

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យដឹកនាំសមាជិក សមាជិកាបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ

ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានដឹកនាំ សមាជិក សមាជិកា បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៤។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅអគារស្នាក់នៅសមាគអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក/លោកស្រី អនុប្រធាន ស.អ.ក.ខ ប្រធាន ស អ ក ស្រុក/ក្រុង និងប្រធាន ស អ ក ឃុំ/សង្កាត់ សរុប១០២នាក់។

ក្នុងនោះបានប្រជុំបូកសរុបលទ្ធផលការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ប្រកាសសមាសភាពអនុប្រធានលេខាធិកាដ្ឋាន ស.អ.ក.ខ និងប្រកាសទទួលស្គាល់ប្រធានសមាគមអតីតយុទ្ធជនក្រុងប៉ោយប៉ែតថ្មី និងក៏បានណែនាំបន្ថែមលើកិច្ចការងារផ្ដល់សេវាដល់អតីតយុទ្ធជន និងគ្រួសារ ឲ្យបានល្អប្រសើរ ៕