អន្តរជាតិ

តុលាការកំពូលអាចកាត់ទោសដាក់គុកលោក Donald Trumpតែការជាប់ឃុំមិនរារាំងលោក ពីការបន្តយុទ្ធនាការរបស់គាត់នោះទេ

ប្រែសម្រួល៖ ស-សម្បត្តិ

លោក Juan Merchan ដែលជាចៅក្រមតុលាការកំពូល Manhattan នឹងប្រើឆន្ទានុសិទ្ធិយ៉ាងទូលំទូលាយក្នុងការជ្រើសរើសទណ្ឌកម្មប្រកបដោយសក្តានុពលបំផុតចំនួនប្រាំមួយប្រភេទសម្រាប់អតីតប្រធានាធិបតី Donald Trump នៅក្នុងសវនាការជំរះក្តីរបស់គាត់ក្នុងខែក្រោយនេះ រួមទាំងបង្កឲ្យមានការរារាំងមេដឹកនាំជួរមុខរបស់គណបក្សសាធារណរដ្ឋពីការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។

បញ្ហាដំបូងសម្រាប់ Donald Trump ដែលសន្មត់ថាត្រូវបានកាត់ទោសពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មដោយគណៈវិនិច្ឆ័យ Manhattan នៅសប្តាហ៍នេះគឺបានមកដល់ហើយ។

សវនាការកាត់ទោសថ្ងៃទី ១១ ខែកក្កដា របស់គាត់គឺមាន ៤ ថ្ងៃមុនសមាជជាតិរបស់បក្សសាធារណរដ្ឋ មានន័យថាអាចធ្វើឲ្យ Donald Trump ខកខានចូលរួម។

ក៏អាចពន្យារប្រតិទិនក្នុងការជជែកដេញដោលប្រធានាធិបតីឆ្នាំ ២០២៤ ប្រសិនបើការកាត់ទោសរបស់លោក Trump ត្រូវបានរារាំងគាត់មិនឲ្យគាត់ទៅចូលរួម។

ការ​ប្រកួតជជែកដេញដោលប្រធានាធិបតី​លើក​ទី​ពីរ​​ដែល​រៀបចំ​ដោយ ABC នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១០ ខែ​កញ្ញា ហើយ​ការ​ប្រកួត​ដ៏​ល្អ​ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា​ជា​ការ​ចាំបាច់​ដែលត្រូវតែមានវត្តមានលោកTrump។

ចៅក្រមតុលាការកំពូល Merchan មិនអាចដកសិទ្ធិលោក Trump ពីការឈរឈ្មោះបានទេក៏ប៉ុន្តែចៅក្រមអាចដាក់ទោសផ្សេងៗដែលធ្វើអោយរំខានដល់ការប្រកួតប្រជែងរបស់លោក Trump ។

  • ការដាក់ពន្ធនាគារ

អ្នក​ជំនាញផ្នែកច្បាប់បាន​បកស្រាយ​ថា ការកាត់ទោសឲ្យTrump ជាប់គុកវាជាជម្រើស​មួយក៏ប៉ុន្តែវា​ទំនងជាកើតឡើងតិចតួច​បំផុត​ផងដែរ។

“ការកាត់ទោសឲ្យTrump ជាប់គុកអាចចាប់ពីចន្លោះ ១ ទៅ ៣ ឆ្នាំទោះបីជាវាមិនទំនងកើតឡើងក៏ដោយ ការកាត់ទោសលើសពីមួយឆ្នាំមានន័យថាគាត់នៅក្នុងពន្ធនាគារ។ លោក Jason Goldman មេធាវីការពារក្តីឧក្រិដ្ឋជននៅទីក្រុងញូវយ៉កបាននិយាយថា ការកាត់ទោសមួយឆ្នាំ ឬតិចជាងនេះនឹងត្រូវកាត់ទោសនៅ Rikers ។

លោក​បាន​បន្ថែម​ថា​៖ ​“គ្មាន​បុគ្គល​ណា​​ត្រូវ​បាន​កាត់ទោស​ពី​បទ​ឧក្រិដ្ឋ​ជាក់លាក់​​ក្នុងពេលត្រឹមតែ​មួយ​ថ្ងៃ​នោះ​ទេ​”។

អាជ្ញាធរក្រុងបានរៀបចំជាបន្ទាន់រួចហើយសម្រាប់ដាក់គុកលោក Trump ដែលលោកអភិបាលក្រុង Adams បាននិយាយថាពន្ធនាគារនៅកោះ Rikers គឺ “រួចរាល់”សម្រាប់លោក  Trump ។

ការជាប់ឃុំមិនរារាំង Trump ពីការបន្តយុទ្ធនាការរបស់គាត់ទេ។

នៅឆ្នាំ ១៩២០ មេបក្សសង្គមនិយមលោក Eugene V. Debs បានឡើងកាន់តំណែងជាប្រធានាធិបតីចុងក្រោយរបស់គាត់ពីពន្ធនាគារដែលជាកន្លែងដែលគាត់កំពុងអនុវត្តទោសក្នុងបទរំលោភលើច្បាប់ចារកម្មហើយបានឈ្នះការបោះឆ្នោតជិតមួយលានសម្លេង។

  • ការឃុំខ្លួនក្នុងផ្ទះ

ប្រសិនបើ​មិន​អាច​ដាក់គុកគេអាច​មើល​ឃើញ​ថាមានដួចជា​ការ​ឃុំ​ខ្លួននៅ​ក្នុង​ផ្ទះក៏​មាន​សក្តានុពល​ផងដែរ។

ការចាក់សោលោក Trump នៅក្នុង Fifth Avenue triplex របស់គាត់នឹងធ្វើឲ្យគាត់ធ្វើយុទ្ធនាការដោយមិនមានការចំណាយប្រាក់ដូចក្នុងពន្ធនាគារ។

លោកស្រី Aida Leisenring មេធាវីការពារក្តីឧក្រិដ្ឋជននៅ Barket Epstein បានលើកឡើងដូច្នេះថា“កត្តាដែលនាំឲ្យមានការកាត់ទោសឲ្យជាប់ពន្ធនាគារ ឬ ការឃុំខ្លួនក្នុងផ្ទះគឺវាអាស្រ័យលើសវនាការសម្រេចលើបទឧក្រិដ្ឋនិងអហិង្សាកម្រិតទាបបំផុត ដូចដែលមានក្នុងសំណុំរឿងនៃបណ្តឹងឧទ្ធរណ៍ពាក់ព័ន្ធនិងហិង្សា គ្រឿងញៀនជាដើម ។

លោកស្រីបានអះអាងថា “ការឃុំខ្លួននៅផ្ទះមិនមែនជាការកាត់ទោសរបស់រដ្ឋទេ ប៉ុន្តែចៅក្រមអាចធ្វើឲ្យវាក្លាយទៅជាលក្ខខណ្ឌនៃការកាត់ទោស ដែលប្រធានាធិបតី Trump នឹងត្រូវបានអនុញ្ញាតឲ្យចាកចេញពីលំនៅឋានរបស់គាត់សម្រាប់គោលបំណងវេជ្ជសាស្រ្ត សាសនា និងផ្លូវច្បាប់ និងអ្វីផ្សេងទៀតដែលចៅក្រមមានឆន្ទានុសិទ្ធអនុញ្ញាត”។

  • ការសាកល្បងអនុវត្តទោស

ប្រភពខាងក្នុង​ផ្លូវ​ច្បាប់បាន​ប្រាប់​អ្នកយកព័ត៌មាន ប៉ុស្តិ៍​ថា ការ​ព្យួរ​ទោស​គឺ “ទំនងច្រើន​ជា​ង” ជាង​ការ​ជាប់​ពន្ធនាគារ ឬ​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ។

នៅក្រោមច្បាប់ទូទៅរបស់ក្រុងញូវយ៉ក មន្ត្រីគ្រប់គ្រងការអនុវត្តទោសនឹងត្រូវយល់ព្រមនៅពេលណាដែលលោក Trump ចង់ចាកចេញពី Empire State សម្រាប់យុទ្ធនាការដែលអាចធ្វើឲ្យមានភាពស្មុគស្មាញដល់ផែនការរបស់គាត់ក្នុងការវាយលុកឃោសនានៅក្នុងរដ្ឋ swing ដូចជា Pennsylvania, Georgia និង Michigan ។

លោក Jonathan Turley សាស្ត្រាចារ្យច្បាប់នៃសាកលវិទ្យាល័យ George Washington បានប្រាប់អ្នកយកព័ត៌មានប៉ុស្តិ៍ថា“បញ្ហា​ប្រឈម​ភ្លាមៗ​បំផុត​សម្រាប់​គាត់គឺ​ជាស្តង់ដារ​សម្រាប់​មន្ត្រីគ្រប់គ្រង​ការសាកល្បងអនុវត្តទោស។ ជាធម្មតា អ្នកជាប់ទោសត្រូវតែទទួលបានការយល់ព្រមសម្រាប់ការធ្វើដំណើរណាមួយចេញពីរដ្ឋ។ សួថាតើ​មន្ត្រី​គ្រប់គ្រងការសាកល្បងអនុវត្តទោស​ពិត​ជា​នឹងមិន​មាន​ចេតនាថា​តើ Trump អាច​ទៅ​ទីក្រុង Chicago ប៉ុន្តែបង្វែទិសដៅឲ្យគាត់​ទៅ Las Vegasដែរឬទេ? ។

នៅក្នុងការអនុវត្តទោសជាក់ស្តែងលោក Merchan មានឆន្ទានុសិទ្ធិយ៉ាងទូលំទូលាយក្នុងការកំណត់លក្ខខណ្ឌនៃការសាកល្បងអនុវត្តទោស ហើយអាចអនុញ្ញាតឲ្យលោក Trump មានភាពធូរស្រាលជាងមុន។

  • ការដោះលែងក្រោមលក្ខខណ្ឌ

សាស្រ្តាចារ្យទទួលបន្ទុកនៅមហាវិទ្យាល័យ John Jay College of Criminal Justice លោក Martin Horn បានបកស្រាយថាក្នុងករណីនេះ លោក Trump នឹងត្រូវបានដោះលែង ប៉ុន្តែយោងទៅតាមលក្ខខណ្ឌដ៏ជាក់លាក់របស់តុលាការ។ .

លោក Horn បាននិយាយថា “គាត់អាចត្រូវបានគេតម្រូវឲ្យបង់ប្រាក់ផាកពិន័យតាមកាលបរិច្ឆេទហើយនៅពេលដែលគាត់បំពេញលក្ខខណ្ឌនោះ ករណីរបស់គាត់ត្រូវបានបញ្ចប់ទាំងស្រុងតែម្តង។

លោក Horn បានបន្ថែមថា “គឺអាស្រ័យលើលក្ខខណ្ឌដែលកំណត់ប្រសិនបើការរឹតបន្តឹងលើការធ្វើដំណើរត្រូវបានដាក់ ចៅក្រមអាចតម្រូវឲ្យគាត់ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការ” ។

នៅមុនពេលកាត់ទោស លោក Trump នឹងត្រូវមន្ត្រីគ្រប់គ្រងការសាកល្បងអនុវត្តទោសសាកសួរនឹងសរសេររបាយការណ៍មុនចៅក្រមសម្រេចចេញសាលក្រមកំណត់ទោសរបស់គាត់ក្នុងកម្រឹតការសាកល្បងអនុវត្តទោស។

  • ការផាកពិន័យ

ការផាកពិន័យក្នុងចំនួនអតិបរមាដែលអាចត្រូវបានកំណត់សម្រាប់បទឧក្រិដ្ឋថ្នាក់ E គឺ ៥,០០០ ក្រោមច្បាប់ញូវយ៉ក ដែលអ្នកជំនាញយល់ស្របថា Merchan ទំនងជានឹងមិនយកមកអនុវត្តនោះទេ។

រដ្ឋអាជ្ញាអាចផាកពិន័យជាប់ៗគ្នាសម្រាប់បទឧក្រិដ្ឋចំនួន ៣៤ ដែលស្មើនឹង ១៧០,០០០ ក្នុងមួយបទល្មើស។

ប៉ុន្តែមេធាវីការពារក្តីជឿថាលោក Merchan នឹងកំណត់ការផាកពិន័យជាមួយគ្នាតែម្តង។

លោក Jonathan Rosenberg មេធាវីការពារក្តីឧក្រិដ្ឋជនបានពន្យល់ថា “វាមិនដែលមានទេសម្រាប់ពួកគេក្នុងការពិន័យជាប់ៗគ្នាលើករណីបែបនេះ ប៉ុន្តែអ្វីគ្រប់យ៉ាងគឺមិនធ្លាប់មាននៅក្នុងករណីបែបនេះ រួចទៅហើយដូច្នេះតើអ្នកណាអាចដឹងបានថាវានឹងត្រូវបានគេយកមកអនុវត្តនោះ” ។

  • សេវាកម្មសហគមន៍

ចៅក្រម Merchan ក៏អាចកំណត់ទោសលោក Trump ឲ្យធ្វើជាអ្នកបម្រើសេវាកម្មនៅក្នុងសហគមន៍ដែលជាទិដ្ឋភាពមួយចាប់បង្ខំលោក Trump ឲ្យក្លាជាខ្ញុំបម្រើរបស់សហគមន៍ក៏ប៉ុន្តែនឹងមិនប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីនោះទេ។

លោក Jeffrey Lichtman មេធាវីការពារក្តីឧក្រិដ្ឋជនបានប្រាប់អ្នកយកព័ត៌មាន The Post ថា “គាត់ក៏អាចទទួលបានសេវាសហគមន៍ដែលជាផ្នែកមួយនៃការអនុវត្តទោសសាកល្បងដូចជាការរើសសំរាមនៅសងខាងផ្លូវជាដើម” ៕