សន្ដិសុខសង្គម

លុបអាជ្ញាប័ណ្ណនិងពិន័យប្រាក់ម្ចាស់ទូកទេសចរណ៍មួយដែលចាក់សំរាមចូលក្នុងទឹកទន្លេ

ដោយ÷សុខុម
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌដូនពេញ កាលពីថ្ងៃទី២៩ ឧសភា ២០២៤ បានសម្រេចលុបចោលអាជ្ញាប័ណ្ណ និងពិន័យជាប្រាក់ ទៅលើម្ចាស់ទូកទេសចរណ៍មួយក្រោយពីបែកធ្លាយរូបភាពចាក់សំរាមចោលទៅក្នុងទឹកទន្លេមេគង្គ។

ការសម្រេចលុបចោលអាជ្ញាប័ណ្ណទេសចរណ៍ខាងលើនេះ បន្ទាប់ពីមានបណ្តាញសង្គមថតបង្ហោះពីសកម្មភាព អ្នកនៅលើទូកចាក់សំរាមចូលទៅក្នុងទឹក ។ ក្រោយពីមានរូបភាពបែបនេះ មហាជនជាច្រើនបានរិះគន់ ពីទង្វើដែលមិនសមរម្យធ្វើឲ្យប៉ះពាល់ទៅដល់បរិស្ថានស្អាត។

អាជ្ញាធរបានឲ្យដឹងថា កាណូតទេសចរណ៍ដែលលុបអាជ្ញាចោល មានឈ្មោះ បុប្ផាអង្គរ ។

ក្រោយពីអាជ្ញាធរហៅម្ចាស់ទូកមកសាកសួរហើយបានទទួលស្គាល់ថាពិតជាបានបោះចោលសំរាមចូលក្នុងទន្លេពិតប្រាកដមែន ។

រដ្ឋបាលខណ្ឌក៏បានអប់រំណែនាំដល់ម្ចាស់ទូកកាណូតទេសចរណ៍ខាងលើ ឱ្យយល់ច្បាស់ពីច្បាប់ស្តីពីបរិស្ថាន។ផាកពិន័យម្ចាស់ទូកកាណូតទេសចរណ៍ជាទឹកប្រាក់ចំនួន ២០០.០០០រៀល តាមជំពូកទី៧ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក របស់ក្រសួងបរិស្ថាន។បញ្ឈប់ការប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ បុប្ផាអង្គរតែម្តង៕