ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ករណីដែលថាមានព័ត៌មានថាមានសត្វខ្លានៅភ្នំខ្លាកូន ភ្នំកងវ៉ា ឥឡូវនេះ លោកស្រេងសុផល អភិបាលក្រុងសិរីសោភ័ណក្នុងហ្វេសប៊ុកផ្លូវការរបស់លោកឲ្យអាជ្ញាធរក្រុងសិរីសោភ័ណចេញព្រមានឲ្យប្រយ័ត្នហើយ។
លោកបានឲ្យដឹងកាលពីថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៤ ថា:”សូមជម្រាបជូនពុកម៉ែរស់នៅក្បែរជើងភ្នំពង្រ កងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ “។”សូមពុកម៉ែប្រុងប្រយត្ន័គ្រោះថ្នាក់ដែលបង្កដោយសត្វខ្លា ដែលប្រជាពលរដ្ឋបានជួបប្រទះថ្មីៗ “.។
ចំណែកលោកមួក ឡាយ ជាមន្ត្រីសាលាក្រុងសិរីសោភ័ណបាននិយាយក្នុងបណ្តាញសង្គមរបស់លោកដោយភ្ជាប់រូបដានជើញខ្លាធំដែលលោកបានទទួលរូបនេះពីពលរដ្ឋ និងបង្ហាញរូបក្បាលខ្លាធំ(រូបឯកសារ) ហើយជម្រាបបន្ទាន់ថា :”សូមជម្រាបជូន បងប្អូនដែលចូលចិត្តឡើងភ្នំឬរស់នៅក្បែរជើងភ្នំពង្រកងវ៉ានិងខ្លាកូនទាំងអស់ ។តាមសេចក្តីរាយការណ័ពីប្រជាពលរដ្ឋថាបានប្រទះឃើញដានជើងសត្វខ្លា ដែលសន្និដ្ឋានថា អាចនឹងរស់នៅក្នុងតំបន់ភ្នំដូចជម្រាបខាងលើ ។ សូមបងប្អូន ប្រុងប្រយ័ត្នទាំអស់គ្នា “។
ចំណែកលោកស៊ឺ ហៀក ចៅសង្កាត់កំពង់ស្វាយដែលជាអាជ្ញាធរគ្រប់គ្រងលើភូមិសាស្ត្រនៃចំណុចភ្នំខ្លាកូននាភូមិខ្លាកូនចាស់និងភូមិខ្លាកូនថ្មីនិងភ្នំកងវ៉ាភូមិកងវ៉ា នៅប៉ែកខាងជើងសង្កាត់ និងក៏ខាងជើងក្រុងសិរីសោភ័ណបានប្រាប់សារព័ត៌មានថា : លោកទទួលព័ត៌មានពីពលរដ្ឋថាបានឃើញដានជើងនោះ តែលោកនៅមិនទាន់បានឃើញឬសង្ស័យថាសត្វខ្លាដែលគេនិយាយតៗគ្នានោះកំពុងស្ថិតនៅចំណុចណាទេ។
ចំណែកពលរដ្ឋខ្លះអោយដឹងថ្ងៃទី២៩ខែឧសភាថា : បានឃើញចុងៗភ្នែក ដែលប្រហែលជាសត្វខ្លា។
ប៉ុន្តែ មិនហ៊ានអះអាងថាជាសត្វខ្លាមែនទែនឬជាសត្វផ្សេងៗឬជាមនុស្សយកស្រោមពាក់ដូចសត្វខ្លា ហើយធ្វើបន្លំដើម្បីបង្កើតព័ត៌មានអោយផ្អូកផ្អើលឬបង្វែរការចា់ប់អារម្មណ៍ពីព្រឹត្តិការណ៍ក្នុងឬក្រៅខេត្តនោះទេ ៕