ដោយ÷សុខុម
ស្ទឹងត្រែង៖មន្រ្តីជំនាញមន្ទីរប្រឆាំងគ្រឿងបានប្រគល់សំណុំរឿងជនសង្ស័យចំនួន ៤នាក់ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទម្ងន់ជាង២៥៤ គីឡូក្រាមដែលចាប់បានកន្លងមកថ្មីនេះមកឲ្យនគរបាលស្នងការដ្ឋានខេត្តស្ទឹងត្រែងហើយនាយប់ថ្ងៃទី២៨ឧសភា ដើម្បីបន្តនីតិវិធីច្បាប់។
សូមជម្រាបជូនថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៦ និង៣០នាទីព្រឹក កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីដឹកជញ្ជូន និងជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ស្ថិតនៅក្នុងភូមិវាលព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
របាយការណ៍ស្តីពីការបង្រ្កាបករណី ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ស្ថិតនៅភូមិសាស្ត្រខេត្តស្ទឹងត្រែងបានបង្ហាញថាជាលទ្ធផល៖
ចាប់ខ្លួនជនល្មើស០៤នាក់ (ថៃ ០៣នាក់ ខ្មែរ ០១នាក់) មាន៖ ១.ឈ្មោះ អ៊ាប សុខឃឹម ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ, ២.ឈ្មោះ គ្រីបប្រាឆាយា ភរ៉ាសក្តិ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិថៃ, ៣.ឈ្មោះ សែចាំង ប្រាវីត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិថៃ, ៤.ឈ្មោះ វង្ស ប៊ុនឆៃលើត ធារ៉ាឆៃ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិថៃ។
វត្ថុតាងចាប់យករួមមាន៖ ១. គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ២២២៩០០ ក្រាម, ២.គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៣១៨០៨ក្រាម, វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ២៥៤៧០៨ក្រាម (២៥៤គីឡូ ៧០៨ក្រាម)។
សម្ភារចាប់យករួមមាន៖ ១.រថយន្តចំនួន ០៤គ្រឿង, ២.ទូរសព្ទដៃចំនួន ១២គ្រឿង, ៣.វិទ្យុទាក់ទងចំនួន៣គ្រឿង, គ្រាប់បែកដៃចំនួន ២គ្រាប់, ៤.លុយបាត និងលុយដុល្លារមួយចំនួន៕