ប្រែសម្រួល៖រតនា
យោងតាមសេចក្តីរាយការណ៏របស់សារព័ត៌មាន Associated Press បានឲ្យដឹងថាអង្គភាពឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានចេញរបាយការណ៍សម្ងាត់មួយកាលពីថ្ងៃចន្ទថាអ៊ីរ៉ង់បានសាងសង់បន្ថែមទៀតនូវការផ្គត់ផ្គង់សារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់បានដោយខ្លួនឯង។
ទីក្រុងតេហេរ៉ង់មានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមប្រហែល ៣១៣.២ ផោន ដែលកើនដល់ទៅ ៦០% ដែលជាការកើនឡើង ៤៥.៤ ផោន ចាប់តាំងពីចេញរបាយការណ៍ចុងក្រោយរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិកាលពីខែកុម្ភៈកន្លងមក ។
នៅពេលដែលប្រទេសមួយមានស្តុកទុកអ៊ុយរ៉ាញ៉ូមប្រហែល ៩២,៥ ផោននោះវាអាចបង្កើនឡើងរហូតដល់ ៦០% វាពិតជាអាចបំប្លែងឲ្យទៅជានុយក្លេអ៊ែរបាន។
អ៊ីរ៉ង់បានបដិសេធជាយូរមកហើយចំពោះការចោទប្រកាន់ដែលថាខ្លួនកំពុងផលិតអាវុធនុយក្លេអ៊ែរ ដែលក្រុមមន្ត្រីកំពូលរបស់អ៊ីរ៉ង់បានលើកឡើងថាការសម្រេចចិត្តធ្វើអ្វីមួយគឺត្រូវអនុលោមតាមច្បាប់អ៊ីស្លាមដែលមានមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei។
អ្នកជំនាញលោកខាងលិចបានលើកឡើងពីការព្រួយបារម្ភថាទីក្រុងតេអេរ៉ង់អាចមានទស្សនវិស័យរបស់ខ្លួនក្នុងការក្លាយជាមហាអំណាចនុយក្លេអ៊ែរទោះបីជាអ៊ីរ៉ង់បានបដិសេធយ៉ាងណាក៏ដោយ។
ប្រសិនបើអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរនោះវាអាចបង្កឲ្យមានការរត់ប្រណាំងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់មជ្ឈិមបូព៌ា ដូចដែលប្រទេសអារ៉ាប់ជាច្រើនមានដូចជា អារ៉ាប៊ីសាអូឌីត ដែលខ្លួនបានស្នើឡើងថា ពួកគេនឹងប្រកួតប្រជែងគ្នាដើម្បីឆ្លើយតបទៅនិងអ៊ីរ៉ង់។
អ៊ីរ៉ង់បានច្រានចោលរាល់ការចោទប្រកាន់នៅពេលដែលគេនិយាយអំពីការអភិវឌ្ឍនុយក្លេអ៊ែរ ខណៈដែលប្រទេសនេះកំពុងរងនូវទម្ងន់ទណ្ឌកម្មសេដ្ឋកិច្ចជាមួយនិងការបញ្ចប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលគាំទ្រដោយសហរដ្ឋអាមេរិក។
រដ្ឋបាលលោក អូបាម៉ា បានឈានដល់កិច្ចព្រមព្រៀងក្នុងឆ្នាំ ២០១៥ ប៉ុន្តែអតីតប្រធានាធិបតី Donald Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនៅឆ្នាំ ២០១៨ ។
កិច្ចព្រមព្រៀងនោះក៏បានធ្វើឲ្យមានការបន្ធូរបន្ថយទណ្ឌកម្មជាថ្នូរនឹងការដែលអ៊ីរ៉ង់កំណត់កម្រិតលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដែលនឹងត្រូវលុបចោលស្របតាមពេលវេលាមួយ។
រដ្ឋបាលរបស់លោកប្រធានាធិបតី Biden មានពាក្យចចាមអារ៉ាមជាយូរមកហើយថាកំពុងសម្លឹងមើលការបង្កើតកិច្ចព្រមព្រៀងនេះឡើងវិញក៏ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានអ្វីសម្រេចបាននោះទេ។
ផ្ទុយទៅវិញ ទំនាក់ទំនងកាន់តែមានភាពតានតឹងនៅចំពេលមានសង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់។ ទាំងអ៊ីរ៉ង់ និងអ៊ីស្រាអែលបានផ្លាស់ប្តូរការវាយប្រហារកាលពីខែមុន បន្ទាប់ពីសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបានចោទប្រកាន់ថាអ៊ីរ៉ង់បានដា់កពង្រាយមេបញ្ជាការកងកម្លាំង Quds ជាន់ខ្ពស់ ក៏ដូចជាមន្រ្តីកងឆ្មាំបដិវត្តន៍អ៊ីស្លាមផ្សេងទៀតនៅក្នុងប្រទេសស៊ីរី។
ថ្មីៗនេះ ប្រទេសអ៊ីរ៉ង់បាននិងកំពុងជួបទុក្ខដោយសារតែការធ្លាក់ឧទ្ធម្ភាគចក្របណ្តាលឲ្យស្លាប់ប្រធានាធិបតី Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេស Hossein Amirabdollahian កាលពីដើមខែនេះ។
មរណភាពរបស់ Raisi ដែលត្រូវបានគេមើលឃើញថាគាត់ជាគូប្រជែងកំពូលសម្រាប់ស្នងតំណែងលោក Khamenei ដែលជាមេដឹកនាំកំពូល។លោក Mohammad Mokhber ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទីរបស់អ៊ីរ៉ង់បន្ទាប់ពីការស្លាប់របស់លោក Raisi ។
អង្គភាពឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិកំពុងស្វែងរកចម្លើយអំពីប្រភពដើមនៃទីតាំងចម្រាញ់អ៊ុយរ៉ាញ៉ូមនៅក្នុងប្រទេសអ៊ីរ៉ង់។
ទីភ្នាក់ងារនេះក៏បានអះអាងផងដែរថា នៅមិនទាន់មានការវិវឌ្ឍបន្ថែមណាមួយដែលត្រូវបានធ្វើឡើងបន្ថែមទៀតនៅក្នុងប្រទេសអ៊ីរ៉ង់នោះទេ ចាប់តាំងពីពួកគេត្រូវបានដកចេញកាលពីខែមិថុនា ឆ្នាំ ២០២២៕
ប្រភព Post wires