អន្តរជាតិ

លោកពូទីន បង្ហាញពីគោលជំហរបើកចំហចំពោះកិច្ចចរចាសន្តិភាព

ប្រែសម្រួល៖ រតនា
ការផ្តល់សញ្ញាបើកចំហសម្រាប់កិច្ចចរចាសន្តិភាព របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅសប្តាហ៍នេះ អ៊ុយក្រែន គួរតែពិចារណាដោយប្រុងប្រយ័ត្ននិងត្រូវរំលឹកឡើងវិញនូវអ្វីដែលជាបទពិសោធកាលពីអតីតកាលរបស់អ៊ុយក្រែន និងលោកខាងលិចលើទំនាក់ទំនងការទូតរុស្ស៊ី។

គេនៅតែសង្កេតឃើញថានៅមានការវាយប្រហារដោយកងទ័ពរុស្សីជាច្រើនកន្លែងកាលពីថ្ងៃសុក្រដែលជាការរំខានចំពោះគម្រោងការចរចារកសន្តិភាពដែលក្រុងមូស្គូបានបើកការលុកលុយជាលើកទីបីនៅក្នុងតំបន់ភាគខាងជើងនៃទីក្រុង Kharkov ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់ប្រភពចំនួនបួន នៅក្នុងរបាយការណ៍មួយពីអ្នកយកព័ត៌មានរុស្ស៊ីដែលមានបទពិសោធយ៉ាងស៊ីជម្រៅថា ទីក្រុងមូស្គូមានឆន្ទៈពិចារណាលើការចរចាសន្តិភាព ក្រោមលក្ខខណ្ឌបង្កកទឹកដីអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ីបច្ចុប្បន្នដែលមានទំហំប្រហែលមួយភាគប្រាំនៃទឹកដីអ៊ុយក្រែនទាំងមូល។

លោក ពូទីន បានឆ្លើយតបទៅនឹងរបាយការណ៍នោះ ដោយលើកឡើងថា រុស្ស៊ីមានឆន្ទៈក្នុងការពិភាក្សាសន្តិភាព ដោយផ្អែកលើកិច្ចព្រមព្រៀងមុនៗ។ គាត់បានណែនាំអំពីកិច្ចព្រមព្រៀងដូចកូនកើតមិនគ្រប់ខែនៅក្នុងកិច្ចប្រជុំនៅទីក្រុងអ៊ីស្តង់ប៊ុល បន្ទាប់ពីសង្រ្គាមបានចាប់ផ្តើមនៅឆ្នាំ ២០២២ ដែលធ្វើឲ្យមានការខ្វែងគំនិតគ្នាដោយសារតែក្រុងមូស្គូនៅតែបន្តវាយលុកពាសពេញទឹកដីអ៊ុយក្រែន ហើយការសម្លាប់រង្គាលនៅជុំវិញទីក្រុង Kyiv ក៏បានកើតឡើង។

គំនិតនេះត្រូវបានសារព័ត៌មាន Reuters ចុះក្នុងរបាយការណ៍ស្តីពីការបញ្ជាក់របស់ទីក្រុងម៉ូស្គូក្នុងការចាប់យកភាគខាងកើតទាំងអស់នៃតំបន់ Donetsk។

លក្ខខណ្ឌដែលលើកឡើងដោយលោក Putin គឺជាគន្លឹះសម្រាប់បើកការចរចានៅក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសបេឡារុស្សដែលមានលោក Alexander Lukashenko ជាប្រធានាធិបតីរបស់ប្រទេសបេឡារុស្សដែលជាអ្នកអនុញ្ញាតឲ្យវិមានក្រឹមឡាំងប្រើប្រាស់ទឹកដីក្នុងការបញ្ជូនទ័ពចល័តចូលទៅលុកលុយអ៊ុយក្រែន។ កាលពីថ្ងៃសុក្រកន្លងទៅនេះគេសង្កេតឃើញមានសមយុទ្ធនុយក្លេអ៊ែររួមគ្នាត្រូវបានធ្វើឡើងរវាងប្រទេសទាំងពីរ។ លោកពូទីនកំពុងនិយាយអំពីសន្តិភាពតែឈុតឆាកខាងក្រោយគឺគ្មានអ្វីក្រៅពីបន្តធ្វើសង្រ្គាមនោះទេ។

លោកពូទីនបានចោទសួរពីភាពស្របច្បាប់របស់ប្រធានាធិបតីអ៊ុយក្រែនថាលោក Volodymyr Zelensky យកលេសពន្យារពេលបោះឆ្នោតរបស់ខ្លួនដោយសារតែសង្រ្គាមរុស្សី។ ក្នុងខណ:ពេលជាមួយគ្នានេះដែរក៏មានរបាយការណ៍មិនច្បាស់លាស់ថាយន្តហោះឯកជនរបស់អតីតប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanukovich បានចុះចតនៅប្រទេសបេឡារុស្ស។ លោក Yanukovich ដែលគាំទ្ររុស្ស៊ីបានភៀសខ្លួនចេញពីអ៊ុយក្រែននៅក្នុងឆ្នាំ ២០១៤ បន្ទាប់ពីកងកម្លាំងស្មោះត្រង់នឹងគាត់បានបាញ់សម្លាប់បាតុកររាប់សិបនាក់នៅកណ្តាលទីក្រុង Kyiv ។វត្តមានរបស់គាត់ទំនងជាមានជំនួបរវាងលោកពូទីនជាមួយនិងគាត់ដែលនាំឲ្យមានការរំពឹងទុកថា ទីក្រុងមូស្គូកំពុងសង្ឃឹមជាថ្មីម្តងទៀតថានឹងរៀបចំការវិលត្រឡប់ប្រូកស៊ីរខ្លួនគឺលោក Viktor Yanukovich អតីតប្រធានាធិបតីអ៊ុយក្រែនដើម្បីគ្រប់គ្រងអំណាចនៅអ៊ុយក្រែនឡើងវិញ៕